ក្រុមតាលីបង់កាលពីថ្ងៃអាទិត្យ បានបញ្ជាឲ្យបណ្តាញទូរទស្សន៍ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បញ្ឈប់ការផ្សាយរឿងភាគតាមទូរទស្សន៍ដែលបង្ហាញសិល្បការិនី ហើយបាននិយាយថា អ្នកកាសែតស្រី ត្រូវតែពាក់ស្បៃគ្របមុខ ស្របទៅតាមការបកស្រាយនៃច្បាប់ឥស្លាម ឬ Sharia។
អ្នកស្រី Peng Shuai ជើងឯកកីឡាវាយកូនបាល់ឬវាយតឺនីសចិនដែលបាត់ខ្លួន បានបង្ហាញខ្លួនជាថ្មីជាសាធារណៈកាលពីថ្ងៃអាទិត្យនៅឯកន្លែងប្រកួតកីឡាយុវជនមួយក្នុងទីក្រុងប៉េកាំងហើយក្រោយមក បានប្រាប់មន្ត្រីអូឡាំពិកម្នាក់ថា អ្នកស្រីមានសុវត្ថិភាពហើយមានសុខភាពល្អទេ។
បន្ទាប់ពីមានការចាប់ខ្លួនអតីតសកម្មជននយោបាយគណបក្សប្រឆាំងជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះពីសំណាក់អាជ្ញាធរថៃ និងបញ្ជូនត្រឡប់មកកម្ពុជាវិញ អ្នកពាក់ព័ន្ធបានរិះគន់ចំណាត់ការនេះ និងលើកឡើងថា ការចាប់ខ្លួននេះ ដោយសារហេតុផលនយោបាយ។
កាលពីយប់ពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃអាទិត្យ សកម្មជនគណបក្សសង្រ្គោះជាតិមួយរូបត្រូវបានគេកាប់នឹងកាំបិតរហូតដល់ស្លាប់ នៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។ គ្រួសារសព សង្គមស៊ីវិល គណបក្សនយោបាយ បានទទូចឲ្យស្វែងរកជនដៃដល់ដែលសម្លាប់សកម្មជនរូបនេះ។
អ្នកស្រី Peng Shuai ជើងឯកវាយកូនបាល់ (Tennis) ឬវាយតឺនីសរបស់ចិនដែលបានអះអាងថាអ្នកស្រីបានរងការបៀតបៀនផ្លូវភេទពីអតីតមន្ត្រីជាន់ខ្ពស់នោះ បានបាត់ខ្លួន ហើយអង្គការសិទ្ធិជាតិនិងអន្តរជាតិ រួមទាំងជើងឯកវាយកូនបាល់អន្តរជាតិផង បានទាមទារឲ្យស្វែងអ្នកស្រី។
ច្បាប់នេះគឺជាការឆ្លើយតបទៅនឹងការរិះគន់ជាសាធារណៈប្រឆាំងនឹងការកើនឡើងកាលពីពេលថ្មីៗនេះនូវហេតុការណ៍ចាប់រំលោភស្ត្រីនិងកុមារនៅក្នុងប្រទេសប៉ាគីស្ថាន និងការទាមទារកើនឡើងឱ្យមាននូវការទប់ស្កាត់អំពីឧក្រិដ្ឋនេះប្រកបដោយប្រសិទ្ធភាព។
ប៉ូលិសប្រទេសគុយបា បានបង្ក្រាបពួកអ្នករៀបចំការតវ៉ា កាលពីថ្ងៃចន្ទ ហើយបានបញ្ចេញកម្លាំងដ៏ច្រើនមកតាមផ្លូវដើម្បីរារាំងបាតុកម្ម ដែលត្រូវបានហាមប្រាមមិនឲ្យធ្វើ។
មនុស្សរាប់ពាន់នាក់ បានតវ៉ានៅក្នុងប្រទេសថៃកាលពីថ្ងៃអាទិត្យប្រឆាំងនឹងការសម្រេចរបស់តុលាការដែលថា ការទាមទារឲ្យធ្វើកំណែទម្រង់របបរាជាធិបតេយ្យជាការខុសច្បាប់។ បាតុករយ៉ាងតិច៣នាក់ បានរងរបួសក្នុងការប៉ះទង្គិចជាមួយប៉ូលិសក្រុងបាងកក។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ គឺលោក អំ សំអាត យល់ថា សកម្មជនខាងលើមិនទទួលបានយុត្តិធម៌ចំពោះការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការសម្តែងមតិ ដែលជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។
មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា បុរសពីរនាក់ដែលជាសកម្មជនសង្គមម្នាក់ និងសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ហើយបញ្ជូនមកកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available