អ្នកស្រី Peng Shuai ជើងឯកវាយកូនបាល់ (Tennis) ឬវាយតឺនីសរបស់ចិនដែលបានអះអាងថាអ្នកស្រីបានរងការបៀតបៀនផ្លូវភេទពីអតីតមន្ត្រីជាន់ខ្ពស់នោះ បានបាត់ខ្លួន ហើយអង្គការសិទ្ធិជាតិនិងអន្តរជាតិ រួមទាំងជើងឯកវាយកូនបាល់អន្តរជាតិផង បានទាមទារឲ្យស្វែងអ្នកស្រី។
ច្បាប់នេះគឺជាការឆ្លើយតបទៅនឹងការរិះគន់ជាសាធារណៈប្រឆាំងនឹងការកើនឡើងកាលពីពេលថ្មីៗនេះនូវហេតុការណ៍ចាប់រំលោភស្ត្រីនិងកុមារនៅក្នុងប្រទេសប៉ាគីស្ថាន និងការទាមទារកើនឡើងឱ្យមាននូវការទប់ស្កាត់អំពីឧក្រិដ្ឋនេះប្រកបដោយប្រសិទ្ធភាព។
ប៉ូលិសប្រទេសគុយបា បានបង្ក្រាបពួកអ្នករៀបចំការតវ៉ា កាលពីថ្ងៃចន្ទ ហើយបានបញ្ចេញកម្លាំងដ៏ច្រើនមកតាមផ្លូវដើម្បីរារាំងបាតុកម្ម ដែលត្រូវបានហាមប្រាមមិនឲ្យធ្វើ។
មនុស្សរាប់ពាន់នាក់ បានតវ៉ានៅក្នុងប្រទេសថៃកាលពីថ្ងៃអាទិត្យប្រឆាំងនឹងការសម្រេចរបស់តុលាការដែលថា ការទាមទារឲ្យធ្វើកំណែទម្រង់របបរាជាធិបតេយ្យជាការខុសច្បាប់។ បាតុករយ៉ាងតិច៣នាក់ បានរងរបួសក្នុងការប៉ះទង្គិចជាមួយប៉ូលិសក្រុងបាងកក។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ គឺលោក អំ សំអាត យល់ថា សកម្មជនខាងលើមិនទទួលបានយុត្តិធម៌ចំពោះការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការសម្តែងមតិ ដែលជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។
មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា បុរសពីរនាក់ដែលជាសកម្មជនសង្គមម្នាក់ និងសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ហើយបញ្ជូនមកកម្ពុជា។
យុវជន កាក់ សុវណ្ណច្ឆ័យ ប្រាប់អ្នកសារព័ត៌មាននៅក្រៅពន្ធនាគារព្រៃសថាលោកចង់ឲ្យតុលាការផ្តល់ភាពយុត្តិធម៌ ជាពិសេសការផ្តល់សេរីភាពឲ្យបានពេលលេញដល់រូបលោក ដោយនិយាយថា៖ «ខ្ញុំសង្ឃឹមថានឹងមានអ្វី [ដែលអាច]ឲ្យមានសេរីភាពឡើងវិញ ហើយក៏សង្ឃឹមថានឹងឈានទៅមុខតទៅទៀត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធខិតខំដោះស្រាយជម្លោះទាំងនេះដោយមិនចាំបាច់ឆ្លងកាត់ប្រព័ន្ធតុលាការ។ ប៉ុន្តែ អ្នកការពារសិទ្ធិមនុស្ស ជំរុញឲ្យរដ្ឋាភិបាលពង្រឹងយន្តការដោះស្រាយជម្លោះដីធ្លី ដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃអង្គារថា ការសម្រេចរបស់តុលាការ ដែលនាំឲ្យមានការដោះលែងសកម្មជនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺមានគោលដៅបន្ថយកម្តៅនៃការរិះគន់របស់អ្នកពាក់ព័ន្ធក្នុងកិច្ចការសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
នៅក្នុងការសម្រេចមួយរបស់សាលាឧទ្ធរណ៍កាលពីព្រឹកថ្ងៃសុក្រ តុលាការ បានព្យួរទោសសាកល្បងសកម្មជនបរិស្ថាន៣នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន ប៉ុន្តែសេរីភាពរបស់ពួកគេត្រូវបានកំហិតរយៈពេល៣ឆ្នាំ។
ព័ត៌មានផ្សេងទៀត
No media source currently available