ព្រះសង្ឃខ្មែរមួយអង្គ ត្រូវបានប៉ូលិស ថៃចាប់ផ្សឹក កាលពីយប់ថ្ងៃពុធ ហើយអ្នកពាក់ព័ន្ធបារម្ភអំពីការបញ្ជូនព្រះអង្គមកជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជា ដូចជនភៀសខ្លួន៣នាក់ផ្សេងទៀត។ ព្រះតេជព្រះគុណ បានគេចព្រះកាយទៅគង់នៅប្រទេសថៃ ដោយសារការតាមចាប់របស់សមត្ថកិច្ចកម្ពុជាតាំងពីចុងឆ្នាំ២០២០។
ភរិយារបស់សកម្មជនសហគមន៍ឡពាងក្នុងខេត្តកំពង់ឆ្នាំង ដែលមានជម្លោះដីធ្លីប្រមាណ១០ឆ្នាំមកហើយ បានថ្លែងថា ការចាប់ខ្លួនស្វាមី គឺលោក រាជ សីម៉ា ដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងការប្រើអំពើហិង្សានោះ គឺជារឿងអយុត្តិធម៌។ អ្នកស្រីស្នើឲ្យតុលាការស៊ើបអង្កេតឲ្យបានច្បាស់ដើម្បីផ្តល់យុត្តិធម៌ដល់ស្វាមីរបស់អ្នកស្រី។
គណៈកម្មការស៊ើបអង្កេតសម្រាប់កម្ពុជា (Commission of Inquiry for Cambodia) នេះជាគណៈកម្មការពលរដ្ឋដំបូងដែលធ្វើកិច្ចការនេះនិងផ្តួចផ្តើមដោយអង្គការ Save Cambodia ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិងចូលរួមដោយសមាគមខ្មែរជាច្រើនដែលនៅសហរដ្ឋអាមេរិកអឺរ៉ុបនិងអូស្ត្រាលី។
ប៉ូលិសបារាំងបានចាប់ខ្លួនមនុស្ស៤នាក់ដែលសង្ស័យពីការទាក់ទិនខ្លះនៅក្នុងការលង់ទឹកមនុស្សស្លាប់ហើយបានបើកការស៊ើបអង្កេតអំពីការស្លាប់នេះ។
ក្នុងបទសម្ភាសន៍ជាមួយវីអូអេនៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាលោក Pablo Kang លើកឡើងថាមិនមានសញ្ញាណាមួយ ដែលថានឹងមានការបន្តកិច្ចព្រមព្រៀងឆ្នាំ២០១៤ដ៏ចម្រូងចម្រាសរវាងអូស្ត្រាលីនិងកម្ពុជានោះទេ។
ក្រុមអង្គការសង្គមស៊ីវិលជាង៦០បានទទួលស្វាគមន៍ការដោះលែងសកម្មជនជិត៣០នាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះក៏ប៉ុន្តែពួកគេបន្តស្នើឲ្យទម្លាក់បទចោទប្រកាន់លើសកម្មជនទាំងនោះ។
របាយការណ៍ដែលមាន៤៤ទំព័ររបស់អង្គការលីកាដូឲ្យដឹងថានៅឆ្នាំ២០២០ប្រជាពលរដ្ឋចំនួន១៥៨នាក់ក្នុងនោះស្រ្តី៣៤នាក់ត្រូវបានចាប់ខ្លួនដោយសារការបញ្ចេញមតិរបស់ពួកគេលើប្រព័ន្ធអនឡាញ។ហើយគិតត្រឹមចុងឆ្នាំ២០២០មនុស្ស៧៣នាក់កំពុងស្ថិតក្នុងពន្ធនាគារនៅឡើយ។
ការចាប់ខ្លួនសកម្មជនខ្មែរបីនាក់នៅប្រទេសថៃ ហើយបញ្ជូនមកកម្ពុជាវិញត្រូវបានរិះគន់ដោយ UNHCR។ ការិយាល័យ UNHCR កំពុងស្វះស្វែងរកការបកស្រាយពីថៃអំពីការបញ្ជូនជនភៀសខ្លួនខ្មែរជាលើកទីបី ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខ្មែរពីបទ«រួមគំនិតក្បត់»។
លោក រ៉ុង ឈុន និងសកម្មជនជាច្រើននាក់ទៀតដែលត្រូវបានតុលាការដោះលែងនាពេលថ្មីៗនេះ បានបង្ហាញជំហររួមក្នុងការបន្តការងារជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
ក្រុមតាលីបង់កាលពីថ្ងៃអាទិត្យ បានបញ្ជាឲ្យបណ្តាញទូរទស្សន៍ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បញ្ឈប់ការផ្សាយរឿងភាគតាមទូរទស្សន៍ដែលបង្ហាញសិល្បការិនី ហើយបាននិយាយថា អ្នកកាសែតស្រី ត្រូវតែពាក់ស្បៃគ្របមុខ ស្របទៅតាមការបកស្រាយនៃច្បាប់ឥស្លាម ឬ Sharia។
អ្នកស្រី Peng Shuai ជើងឯកកីឡាវាយកូនបាល់ឬវាយតឺនីសចិនដែលបាត់ខ្លួន បានបង្ហាញខ្លួនជាថ្មីជាសាធារណៈកាលពីថ្ងៃអាទិត្យនៅឯកន្លែងប្រកួតកីឡាយុវជនមួយក្នុងទីក្រុងប៉េកាំងហើយក្រោយមក បានប្រាប់មន្ត្រីអូឡាំពិកម្នាក់ថា អ្នកស្រីមានសុវត្ថិភាពហើយមានសុខភាពល្អទេ។
បន្ទាប់ពីមានការចាប់ខ្លួនអតីតសកម្មជននយោបាយគណបក្សប្រឆាំងជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះពីសំណាក់អាជ្ញាធរថៃ និងបញ្ជូនត្រឡប់មកកម្ពុជាវិញ អ្នកពាក់ព័ន្ធបានរិះគន់ចំណាត់ការនេះ និងលើកឡើងថា ការចាប់ខ្លួននេះ ដោយសារហេតុផលនយោបាយ។
ព័ត៌មានផ្សេងទៀត
No media source currently available