លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធខិតខំដោះស្រាយជម្លោះទាំងនេះដោយមិនចាំបាច់ឆ្លងកាត់ប្រព័ន្ធតុលាការ។ ប៉ុន្តែ អ្នកការពារសិទ្ធិមនុស្ស ជំរុញឲ្យរដ្ឋាភិបាលពង្រឹងយន្តការដោះស្រាយជម្លោះដីធ្លី ដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃអង្គារថា ការសម្រេចរបស់តុលាការ ដែលនាំឲ្យមានការដោះលែងសកម្មជនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺមានគោលដៅបន្ថយកម្តៅនៃការរិះគន់របស់អ្នកពាក់ព័ន្ធក្នុងកិច្ចការសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
នៅក្នុងការសម្រេចមួយរបស់សាលាឧទ្ធរណ៍កាលពីព្រឹកថ្ងៃសុក្រ តុលាការ បានព្យួរទោសសាកល្បងសកម្មជនបរិស្ថាន៣នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន ប៉ុន្តែសេរីភាពរបស់ពួកគេត្រូវបានកំហិតរយៈពេល៣ឆ្នាំ។
ក្មេងប្រុសរូបនោះ នឹងត្រូវបានដោះលែងតែត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេល២ឆ្នាំ ពោលគឺប្រហាក់ប្រហែលនឹងពេលដែលរូបគេចម្រើនវ័យបាន១៨ឆ្នាំ។
សកម្មជនហុងកុងបីនាក់ រួមមានមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយ លោក Jimmy Lai បានបដិសេធមិនទទួលកំហុសនៅថ្ងៃចន្ទដូចការចោទប្រកាន់ទាក់ទងនឹងពិធីអុចទៀនរំឭកការបង្ក្រាបនៅទីលាន Tiananmen ដែលត្រូវបានហាមឃាត់កាលពីឆ្នាំមុន។ នេះ បើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រុមហ៊ុនCBS ត្រូវបានអតីតបុគ្គលិកមួយចំនួនចោទថាមិនបានបង់ប្រាក់អត្ថប្រយោជន៍គ្រប់គ្រាន់ស្របតាមច្បាប់ការងារពាក់ព័ន្ធនឹងការបញ្ឈប់បុគ្គលិកទាំងមិនបានជូនដំណឹងជាមុន។
ក្នុងឱកាសខួបលើកទី៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពនេះ អង្គការ សមាគមនិង គណបក្សប្រឆាំងនៅទូទាំងពិភពលោកបានរៀបចំពិធីរំលឹកអំពីប្រវត្តិនិងអំពីការអនុវត្តកិច្ចព្រមព្រៀងនេះក្នុង រយៈពេល៣០ឆ្នាំនេះនិងបង្កើតគណៈកម្មការស៊ើបអង្កេតការរំលោភសិទ្ធិមនុស។
ឆើ្លយតបទៅនឹងការរិះគន់របស់អង្គការឃ្លំាមើលសិទ្ធិមនុស្ស អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានស្នើឲ្យអង្គការសិទ្ធិមនុស្សមួយនេះ យកករណីពាក់ព័ន្ធនឹងការបង្ហាញឯកសារផ្សេងៗបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ១៩ នៅបណ្តាប្រទេសបស្ចិមលោកមកនិយាយថ្លឹងថ្លែងក្នុងការអត្ថាធិប្បាយរបស់ខ្លួនផងដែរ។
ក្រុមយុវជនខ្មែរថាវរៈ សកម្មជនសង្គម និងអតីតសម្មជនគណបក្សសង្គ្រោះជាតិ សរុបចំនួន១០នាក់ ត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេល២០ខែក្នុងមា្នក់ៗ ក្នុងសំណុំរឿងតវ៉ាប្រឆាំងការចាប់ខ្លួនលោក រ៉ុង ឈុន មេដឹកនាំសហជីពមួយរូប កាលពីឆ្នាំ២០២០។
ក្នុងសិប្បកម្មឡឥដ្ឋស្ទើទូទាំងប្រទេសនៅកម្ពុជាតែងតែមានវត្តមានកុមារអាយុក្រោម ១៨ឆ្នាំ ធ្វើការដើម្បីសម្រាលបន្ទុកក្នុងគ្រួសារ ដូចជាកូនៗរបស់អ្នកស្រី ឈុំ ស៊ីម និងគ្រួសារកម្មករផ្សេងៗទៀត ដែលធ្វើការក្នុងសិប្បកម្មឡឥដ្ឋជាមួយអ្នកស្រីជាដើម។
ព័ត៌មានផ្សេងទៀត
No media source currently available