តុលាការបានកំណត់ថ្ងៃទី១៩ ខែមិថុនាដើម្បីប្រកាសសាលក្រម។ លោក គង់ រ៉ៃយ៉ា បានថ្លែងការពារខ្លួនថា លោកមិនបានប្រព្រឹត្តកំហុសនោះទេ។
សេចក្តីរាយការណ៍ជាង ១៧០០ ករណី គឺពាក់ព័ន្ធនឹងការប្រមាថ ការដើរគេចចេញ និងការវាយប្រហារលើរាងកាយលើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ក្នុងរយៈតែ ៦ សប្តាហ៍ចាប់ពីចុងខែមីនា ដល់ដើមខែឧសភា។ ករណីទាំងនោះកើតមានឡើង នៅរដ្ឋចំនួន ៤៥ ទូទាំងសហរដ្ឋអាមេរិក និងរដ្ឋធានីវ៉ាស៊ីនតោន។
ក្នុងអំឡុងពេល ២ខែ កន្លងមកនេះ អ្នកគ្មានការងារធ្វើចំនួន ៣៦លាន ៥សែននាក់ បានដាក់ពាក្យស្នើសុំជំនួយដោយសារការគ្មានការងារធ្វើ។ ចំនួននេះស្មើនិងជាងម្ភៃភាគរយ នៃចំនួនអ្នកធ្វើការនៅក្នុងសរអា ដែលមានទាំងអស់ជាង ១៦៤លាននាក់។
ការរើសអើង ការមាក់ងាយអ្នកស្រឡាញ់ភេទដូចគ្នានៅកន្លែងធ្វើការនៅប្រទេសកម្ពុជានៅតែបន្ត ខណៈប្រទេសនេះនៅមិនទាន់មានច្បាប់ទទួលស្គាល់អ្នកស្រឡាញ់ភេទដូចគ្នានៅឡើយនោះ។
ការដោះស្រាយមួយក្នុងចំណោមវិធានការផ្សេងទៀតគឺការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជំនួសឲ្យការឃុំខ្លួនជាបណ្តោះអាសន្នចំពោះបទមជ្ឈឹមមួយចំនួន។ ក្រសួងយុត្តិធម៌ក៏បានព្រមានចាត់វិធានការ បើមានអំពើពុករលួយក្នុងយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនេះ។
រដ្ឋាភិបាលចិនបានសម្លុតដើម្បីជ្រៀតជ្រែកការងាររបស់អ្នកកាសែតសហរដ្ឋអាមេរិកក្នុងទីក្រុងហុងកុង ហើយបាននិយាយទៀតថា ការសម្រេចណាមួយដែលប៉ះពាល់ស្វ័យភាពរបស់ក្រុងហុងកុងអាចប៉ះពាល់ការវាយតម្លៃឋានៈភាពរបស់ក្រុងហុងកុង។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រោយពីការចាប់ខ្លួននិងដកអាជ្ញាបណ្ណសារព័ត៌មានក្នុងស្រុក អង្គការ សមាគម សហជីព និងសហគមន៍ជាង ១៣០ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទប្រកាន់ចំពោះអ្នកសារព័ត៌មានដែលត្រូវបានចាប់ខ្លួន និងឲ្យបញ្ឈប់ការយារយីលើអ្នកកាសែតផ្សេងៗទៀត។
អ្នកសរសេរប្លុកពាក់ព័ន្ធនឹងនយោបាយមួយរូបត្រូវបានកាត់ទោស ហើយសកម្មជនសិទ្ធិមនុស្សជើងចាស់ម្នាក់ ដែលរិះគន់ការឆ្លើយតបរបស់រដ្ឋាភិបាលក្រុងប៉េកាំងជុំវិញបញ្ហាជំងឺកូវីដ១៩ ត្រូវបានចាប់ខ្លួន។
អ្នកស្រុកនៅក្នុងក្រុងវូហានមួយរូប គឺលោក Zhang Hai បានបង្ហោះសេចក្តីប្រកាសមួយនៅលើវេទិកាបណ្តាញសង្គមចិន កាលពីដើមខែឧសភាកន្លងទៅនេះ ដោយអំពាវនាវស្វែងរកជំនួយដើម្បីសាងសង់ស្តូបមួយដែលមានឈ្មោះ និងរូបថតរបស់ជនរងគ្រោះដោយសារវីរុសកូរ៉ូណាទាំងអស់នៅក្នុងប្រទេសចិន។
ចំនួនករណីការឆ្លងជំងឺកូវីដ១៩នៅជុំវិញពិភពលោកបានកើនដល់ជាង៤,៥លាននាក់ហើយ កាលពីថ្ងៃសុក្រ ដោយចំនួនអ្នកស្លាប់បានកើនលើសចំនួន៣០០.០០០នាក់។
ព្រះរាជអាជ្ញាតុលាការខេត្តកំពង់ឆ្នាំង លោក ឡុង ស៊ីថា ដែលកាន់សំណុំរឿងនេះ មានប្រសាសន៍ថា លោកបានចោទប្រកាន់លោក សុខ ឧត្តម ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមក្រមព្រហ្មទណ្ឌត្រង់មាត្រា៤៩៥ ដែលអាចជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ ប្រសិនបើរកឃើញកំហុស។
ការឃាត់ខ្លួនសាកសួរនេះធ្វើឡើងកាលពីថ្ងៃពុធ បន្ទាប់ពីក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាបណ្ណរបស់វិទ្យុល្បីឈ្មោះមួយនេះនៅខេត្តកំពង់ឆ្នាំង ឈ្មោះ «រិទ្ធិសែន» និងអាជ្ញាបណ្ណគេហទំព័ររបស់វិទ្យុនេះផងដែរ។ នេះបើយោងតាមប្រកាសមួយច្បាប់ ចុះដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ព័ត៌មានផ្សេងទៀត
No media source currently available