អ្នកស្រុកនៅក្នុងក្រុងវូហានមួយរូប គឺលោក Zhang Hai បានបង្ហោះសេចក្តីប្រកាសមួយនៅលើវេទិកាបណ្តាញសង្គមចិន កាលពីដើមខែឧសភាកន្លងទៅនេះ ដោយអំពាវនាវស្វែងរកជំនួយដើម្បីសាងសង់ស្តូបមួយដែលមានឈ្មោះ និងរូបថតរបស់ជនរងគ្រោះដោយសារវីរុសកូរ៉ូណាទាំងអស់នៅក្នុងប្រទេសចិន។
ចំនួនករណីការឆ្លងជំងឺកូវីដ១៩នៅជុំវិញពិភពលោកបានកើនដល់ជាង៤,៥លាននាក់ហើយ កាលពីថ្ងៃសុក្រ ដោយចំនួនអ្នកស្លាប់បានកើនលើសចំនួន៣០០.០០០នាក់។
ព្រះរាជអាជ្ញាតុលាការខេត្តកំពង់ឆ្នាំង លោក ឡុង ស៊ីថា ដែលកាន់សំណុំរឿងនេះ មានប្រសាសន៍ថា លោកបានចោទប្រកាន់លោក សុខ ឧត្តម ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមក្រមព្រហ្មទណ្ឌត្រង់មាត្រា៤៩៥ ដែលអាចជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ ប្រសិនបើរកឃើញកំហុស។
ការឃាត់ខ្លួនសាកសួរនេះធ្វើឡើងកាលពីថ្ងៃពុធ បន្ទាប់ពីក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាបណ្ណរបស់វិទ្យុល្បីឈ្មោះមួយនេះនៅខេត្តកំពង់ឆ្នាំង ឈ្មោះ «រិទ្ធិសែន» និងអាជ្ញាបណ្ណគេហទំព័ររបស់វិទ្យុនេះផងដែរ។ នេះបើយោងតាមប្រកាសមួយច្បាប់ ចុះដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ភាពចង្អៀតណែននៅពន្ធនាគារជាបញ្ហាមួយ ក្រោយរដ្ឋាភិបាលបានបើកយុទ្ធនាការបង្រ្កាបកាលពីដើមឆ្នាំ២០១៧។ អង្គការការពារសិទ្ធិមនុស្សអន្តរជាតិមួយបានបង្ហាញការរកឃើញមួយទាក់ទងនឹងអំពើពុករលួយក្នុងការបង្រ្កាបគ្រឿងញៀន ការរំលោភសិទ្ធិមនុស្ស និងការបង្ខំឲ្យសារភាព។
លោក Guterres បានថ្លែងថា មេដឹកនាំសាសនានានាមានតួនាទីនៅក្នុងការជួយប្រយុទ្ធប្រឆាំងនឹងការចែកចាញព័ត៌មានមិនពិត និងការចែកចាញព័ត៌មានមិនបានត្រឹមត្រូវអំពីជំងឺកូវីដ១៩។
សភានឹងផ្ដល់អាទិភាពលើសំណើច្បាប់មួយ ដែលនឹងចាត់ទុកថាជាបទឧក្រិដ្ឋចំពោះអ្នកណាដែលមិនគោរពភ្លេងជាតិរបស់ប្រទេសចិន។
គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត នេះ មានលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ ជាប្រធាន និងអនុប្រធាន២រូប សមាជិក៥រូបព្រមទាំងក្រុមការងារចំនួន៤ក្រុម។
នៅក្នុងអំឡុងពេលមានការរាតត្បាតដោយជំងឺកូវីដ១៩នេះ ការពាក់ម៉ាស់ការពារ គឺជារឿងល្អហើយ ក៏ប៉ុន្តែ ការពាក់របាំងការពារលើមុខ គឺរឹតតែប្រសើរជាងនេះទៅទៀត។ នេះជាការគិតរបស់លោក Dinh Tran Tuan។
ក្រុមយុវជនខ្មែរថាវរៈ ដែលត្រូវបានឃាត់ខ្លួនរួចដោះលែងវិញ ហៅការចាប់ខ្លួនពួកគេថា ជាការបំភិតបំភ័យពីអាជ្ញាធរ។
នៅក្នុងរបាយការណ៍ចុងក្រោយមួយ របស់អង្គការ Freedom House បានព្រមានពីការ «ធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យដ៏គួរឲ្យភ្ញាក់ផ្អើល» នៅអឺរ៉ុបកណ្ដាល តំបន់បាល់កង់ និង តំបន់អាស៊ីអឺរ៉ុប ខណៈពេលដែលមេដឹកនាំនៅក្នុងតំបន់ ព្យាយាមលប់ចោលការត្រួតពិនិត្យការកាន់អំណាច។
ព័ត៌មានផ្សេងទៀត
No media source currently available