នៅថ្ងៃអាទិត្យ ទី៣ ខែឧសភានេះគឺជាទិវាសេរីភាពសារព័ត៌មានអន្តរជាតិ។ អ្នកសារព័ត៌មាននៅកម្ពុជាមួយចំនួន និងអង្គការធ្វើការលើវិស័យសារព័ត៌មានលើកឡើងថាចាប់តាំងពីការបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយនៅឆ្នាំ២០១៧មក សេរីភាពសារព័ត៌មាននៅកម្ពុជានៅតែបន្តរងការរឹតត្បិត។
រដ្ឋាភិបាលភូមាប្រយុទ្ធនឹងកងទ័ព Arakan ដែលជាក្រុមទ័ពព្រៃតំណាងពួកជនអំបូរភាគតិចRakhine កាន់ព្រះពុទ្ធសាសនាដែលប្រយុទ្ធដើម្បីឱ្យមានស្វ័យភាពច្រើនជាងមុន។
បងស្រីបង្កើតរបស់អតីតអ្នកលក់ផលិតអនឡាញថៃ ស្រីនាង ដែលមានឈ្មោះពិតថា វ៉ែន រចនា លើកឡើងពីភាពមិនច្បាស់លាស់នៃការរកប្រាក់ចំណូលប្រចាំថ្ងៃរបស់ប្អូនអ្នកស្រី ដែលនឹងត្រូវបានមន្ត្រីពន្ធនាគារដោះលែងនៅដើមខែឧសភាខាងមុខនេះ។
លោក Sun Lijun អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន ត្រូវបានចាប់ខ្លួនដោយសារត្រូវបានចោទប្រកាន់ពីបទ «បំពានច្បាប់ និងវិន័យគណបក្សយ៉ាងធ្ងន់ធ្ងរ»។ លោក Sun ត្រូវបានគេចោទពីការ «មិនគោរពតាម» ដែលនេះជាការបង្ហាញថា លោកអាចនឹងត្រូវបានគេយល់ថា មិនស្មោះស្ម័គ្រនឹងលោក ស៊ី។
លោក Wang ត្រូវបានដោះលែងពីពន្ធនាគារ បន្ទាប់ពីលោកបានជាប់ឃុំឃាំងអស់រយៈពេល ៤ ឆ្នាំកន្លះ ក្រោយពីត្រូវបានកាត់ទោសពីបទ«ផ្ដួលរំលំរដ្ឋអំណាច»។ ការកាត់ទោសនេះត្រូវបានសហរដ្ឋអាមេរិកបញ្ជាក់ថា «អយុត្តិធម៌»។
ក្រុមសហជីព និងអ្នកធ្វើការលើវិស័យការងារផ្សេងៗបន្តជំរុញការលើកកម្ពស់សិទ្ធិការងាររបស់កម្មករ និងអ្នកធ្វើការផ្សេងទៀតដែលកំពុងរងគ្រោះដោយសារជំងឺកូវីដ១៩។
កាលពីថ្ងៃច័ន្ទ ម្សិលមិញ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ព្រមានថា ជនបរទេសណាដែលមិនមានឈ្មោះក្នុងប្រព័ន្ធនេះនឹងមិនទទួលការបន្តទិដ្ឋាការស្នាក់នៅក្នុងប្រទេសកម្ពុជានោះទេ។
ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សទទូចដល់មេដឹកនាំពិភពលោកឱ្យគោរពសិទ្ធិមនុស្សក្នុងអំឡុងមានជំងឺរាតត្បាតកូវីដ១៩។
របាយការណ៍ថ្មីមួយបានព្រមានថា មនុស្សជាង ២៥០ លាន នាក់នៅទូទាំងពិភពលោកអាចជួបប្រទះនឹងភាពអត់ឃ្លានរ៉ាំរ៉ៃ ដោយសារតែផលប៉ះពាល់ពីការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
ជនអន្តោរប្រវេសន៍ម្នាក់មកពីប្រទេសកេនយ៉ា ដែលកំពុងរស់នៅក្នុងទីក្រុង Guangzhou បានប្រាប់ VOA ថាពីមុន ឃើញមានពលរដ្ឋអាហ្វ្រិកដើរតាមផ្លូវ តាមធម្មតា ប៉ុន្តែឥឡូវនេះស្ទើរតែគ្មានអ្នកណាហ៊ានដើរចេញពីផ្ទះឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available