របាយការណ៍ថ្មីមួយបានព្រមានថា មនុស្សជាង ២៥០ លាន នាក់នៅទូទាំងពិភពលោកអាចជួបប្រទះនឹងភាពអត់ឃ្លានរ៉ាំរ៉ៃ ដោយសារតែផលប៉ះពាល់ពីការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
ជនអន្តោរប្រវេសន៍ម្នាក់មកពីប្រទេសកេនយ៉ា ដែលកំពុងរស់នៅក្នុងទីក្រុង Guangzhou បានប្រាប់ VOA ថាពីមុន ឃើញមានពលរដ្ឋអាហ្វ្រិកដើរតាមផ្លូវ តាមធម្មតា ប៉ុន្តែឥឡូវនេះស្ទើរតែគ្មានអ្នកណាហ៊ានដើរចេញពីផ្ទះឡើយ។
ការវាយប្រហាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំទៅលើស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ បានធ្វើឲ្យខ្សោយដល់ឯកភាពនៃស្ថាប័នព័ត៌មាន ខណៈដែលជំងឺរាតត្បាតកូវីដ១៩ បានគំរាមអាយុជីវិតពលរដ្ឋអាមេរិកាំងរាប់សែននាក់។
អ្នកសារព័ត៌មាននៅប្រទេសឥណ្ឌូណេស៊ីនិយាយថា ពួកគេកំពុងប្រថុយជីវិតដើម្បីយកព័ត៌មានអំពីជំងឺផ្ទុះរាតត្បាតជាសាកលកូវីដ១៩ ដោយសារក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានក្នុងស្រុកខ្លះមិនអើពើចំពោះការណែនាំអំពីវិធានការសុវត្ថិភាពដែលគេគោរពតាមនៅជុំវិញពិភពលោក។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិមើលឃើញថា ការណ៍នេះដោយសារតែកម្មករនិងកម្មការិនីទាំងអស់បានជួយឱ្យក្រុមហ៊ុនទាំងនោះរីកចម្រើន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយពួកគេមិនត្រូវទម្លាក់ចោលការទទួលខុសត្រូវ ក្នុងគ្រាមានវិបត្តិសុខភាពនេះទេ។
ប្រទេសកូរ៉េខាងជើង អាចប្រើវិធានការតឹងរ៉ឹងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដើម្បីបន្តការគ្រប់គ្រងរបស់ខ្លួនទៅលើប្រជាពលរដ្ឋ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក ហ៊ាង គឹមស្រឿន អនុប្រធានគណបក្សមហាសាមគ្គីជាតិ និងលោក ថុល សុផាន់ណាមន្រ្តីគណបក្សនេះ ពាក់ព័ន្ធនឹងការបង្ហោះសារលើប្រព័ន្ធសង្គមហ្វេសប៊ុក រិះគន់រឿងព្រំដែន។
ព័ត៌មានចុងក្រោយបំផុតនៅក្នុងប្រទេសកូរ៉េខាងជើង ដែលជាប្រទេសមួយដែលរក្សាការសម្ងាត់ខ្ពស់បំផុត បានឲ្យដឹងថា គ្មានការបញ្ជាក់មូលហេតុពីអវត្តមានរបស់លោក Kim Jong Un ឡើយ។
រដ្ឋាភិបាលជាច្រើននៅទូទាំងផ្នែកកណ្តាលនៃទ្វីបអឺរ៉ុបនិងប៉ែកកណ្តាលនៃទ្វីបអាស៊ីបានធ្វើ «ការវាយប្រហារខ្លាំង» ប្រឆាំងនឹងសិទ្ធិមនុស្ស បានប្រើមធ្យោបាយឃោរឃៅ និងឧបករណ៍របស់រដ្ឋក្នុងការបង្ក្រាបបាតុកម្ម សេរីភាពក្នុងការនិយាយស្តីបញ្ចេញមតិ និងសង្គមស៊ីវិល។
នៅពេលដែលជំងឺ កូវីដ១៩ កំពុងតែឆក់យកជីវិតមនុស្ស និងធ្វើឲ្យប៉ះពាល់ដល់សហគមន៍នានានៅទូទាំងពិភពលោកស្ត្រី និងកុមារីដែលត្រូវបានផ្លាស់ទីលំនៅ និងឥតមានរដ្ឋរស់នៅដូចគេ កំពុងរងហានិភ័យកាន់តែខ្លាំងឡើងចំពោះអំពើហិង្សាដោយសារបញ្ហាយេនឌ័រ។
កន្លងទៅមន្រ្តីក្រសួងការងារបានលើកឡើងថា កម្មកររោងចក្រប្រឈមនឹងការបញ្ឈប់ពីការងារ ប្រសិនបើពួកគេមិនគោរពតាមការសម្រេចរបស់រដ្ឋាភិបាលដែលឲ្យពួកគេបន្តធ្វើការ មិនត្រឡប់ទៅស្រុកកំណើតក្នុងឱកាសចូលឆ្នាំខ្មែរ។
រដ្ឋាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ចប់កំហិតធ្វើដំណើរនៅទូទាំងប្រទេស ដែលធ្វើឡើងជិតមួយសប្តាហ៍មកហើយ។
ព័ត៌មានផ្សេងទៀត
No media source currently available