មេដឹកនាំអង្គការសង្គមស៊ីវិលនិងសហជីពភាគច្រើនអះអាងថា ការបញ្ចេញមតិតាមអ៊ីនធើណិតគ្មានសុវត្ថិភាព នៅអំឡុងពេលចន្លោះពីខែមេសាឆ្នាំ២០១៨ ដល់ខែមីនា ឆ្នាំ២០១៩។ នេះដោយយោងរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃសុក្រទី៨ខែឧសភានេះ។
ប្រជាជនមួយចំនួនបានរិះគន់ការរឹតបន្តឹងនេះ តាមរយៈការបង្ហោះសារលើទំព័រហ្វេសប៊ុក។ រហូតមកដល់ថ្ងៃសុក្រនេះ សមត្ថកិច្ចបាននាំខ្លួនមនុស្ស៣នាក់មកសាកសួរ ហើយពួកគេត្រូវបានឲ្យសារភាពកំហុសក្នុងវីដេអូ និងផ្តិតមេដៃ មុនពួកគេត្រូវបានដោះលែង។
ខណៈពន្ធនាគារនៅទូទាំងប្រទេសត្រូវបានគេដឹងជាទូទៅថា មានភាពចង្អៀតណែន និងស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ១៩ផងនោះ នៅថ្ងៃសុក្រនេះ ក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌បានពិភាក្សាពីគម្រោងដោះលែងអ្នកជាប់ឃុំពាក់ព័ន្ធនឹងគ្រឿងញៀនជាលើកដំបូង។
ក្រសួងយុត្តិធម៌បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការគ្នាទៅលើបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងជំនួយផ្នែកច្បាប់ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យសំណុំរឿងព្រហ្មទណ្ឌតាមប្រព័ន្ធអេឡិចត្រូនិក។
ក្រសួងការបរទេសអាហ្វហ្គានីស្ថាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលអ៊ីរ៉ង់បានយល់ព្រមធ្វើការស៊ើបអង្កេតរួមគ្នាអំពីឧបទ្ទវហេតុនេះដើម្បីកំណត់ការពិតនិងរកមុខជនដៃដល់។
អ្នកស្រីបានសរសេរក្នុងសំបុត្រថា៖ «ខ្ញុំមានសំណើពីរ គឺចង់ឃើញកូនប្រុសរបស់ខ្ញុំជាលើកចុងក្រោយនិងនិយាយជាមួយគាត់អំពីសំណុំរឿងរបស់គាត់»។
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបដែលនៅពីក្រោយគោលនយោបាយចិនរបស់រដ្ឋបាលលោកប្រធានាធិបតីត្រាំ កំពុងផ្ញើសារដោយផ្ទាល់ទៅកាន់ប្រជាជនចិន ដើម្បីជំរុញបន្ថែមនូវក្តីបារម្ភរបស់សហរដ្ឋអាមេរិកចំពោះរបៀបដែលរដ្ឋាភិបាលចិនបានចាត់ការចំពោះការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
លទ្ធផលនៃការស្រាវជ្រាវ លើកឡើងថា ៤០ ភាគរយ នៃសារទាំងនោះ «មិនអាចជឿទុកចិត្តបានទេ»។
ទីភ្នាក់ងារ USAGM និយាយថា មហោស្រពភាពយន្តនេះ មានគោលបំណង«អប់រំទស្សនិកជនអំពីសារសំខាន់នៃសេរីភាពសារព័ត៌មាននៅជុំវិញពិភពលោក»។
ការអំពាវនាវឱ្យមានរដ្ឋធម្មនុញ្ញថ្មីនៅកោះតៃវ៉ាន់នេះក៏មានការជំទាស់មកវិញតាមអ៊ីនធឺណិតនៅក្នុងប្រទេសចិនផងដែរ ហើយគណបក្សជាតិនិយម ឬគណបក្ស Kuomintang ដែលជាគណបក្សប្រឆាំងនៅកោះតៃវ៉ាន់ ក៏បានសម្តែងការជំទាស់របស់ខ្លួន ចំពោះការជំរុញណាមួយឆ្ពោះទៅរកឯករាជ្យភាព។
ការសិក្សាមួយរបស់បណ្ណាល័យជាតិតៃវ៉ាន់នៅក្នុងឆ្នាំ២០១៨បង្ហាញថា មានតែសៀវភៅអំពីចិនតែមួយក្បាលទេក្នុងចំណោមសៀវភៅនយោបាយល្បីៗទាំង១០ក្បាលដែលយុវវ័យពេញនិយមបំផុត ហើយសៀវភៅនោះផ្តោតខ្លាំងតែលើការធ្វើដំណើរប៉ុណ្ណោះ។
ព័ត៌មានផ្សេងទៀត
No media source currently available