ក្រុមអ្នកតវ៉ានៅទីក្រុងហុងកុងទទួលបានការអាណិតអាសូរយ៉ាងទូលំទូលាយពីកោះតៃវ៉ាន់ ដែលកោះតៃវ៉ាន់នេះត្រូវបានចិនចាត់ទុកថាជាដែនដីរបស់ខ្លួន។
សកម្មជន Uighur ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក កំពុងមានក្តីបារម្ភចំពោះក្រុមគ្រួសារសាច់ញាតិរបស់គេ ដែលត្រូវបានរដ្ឋាភិបាលចិនបង្ខំឲ្យផ្តល់បទសម្ភាសន៍នៅក្នុងវីដេអូ ដែលផ្សព្វផ្សាយដោយប្រព័ន្ធឃោសនារបស់ចិន។
មេដឹកនាំទីក្រុងហុងកុងអ្នកស្រី Carrie Lam បាននិយាយនៅថ្ងៃអង្គារនេះថា សំណើច្បាប់សន្តិសុខជាតិរបស់រដ្ឋាភិបាលក្រុងប៉េកាំងនឹងមិនប៉ះពាល់ដល់សិទ្ធិ និងសេរីភាពរបស់ទីក្រុងហុងកុងនោះទេ ហើយអ្នកស្រីបានអំពាវនាវឲ្យពលរដ្ឋរង់ចាំមើលសេចក្ដីលម្អិតនៃសំណើច្បាប់នេះជាមុនសិន។
ក្រុមជនជាតិដើមភាគតិចក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី ចង់បានភ្នំអារក្សរបស់ពួកគេ ដែលប៉ះពាល់ដំណាំកៅស៊ូមួយចំនួន ដែលក្រុមហ៊ុនមិនចង់បាត់បង់។
ការកាត់ដីជាង៦០កន្លែងពីដីសម្បទានក្រុមហ៊ុនវៀតណាមហ័ងអាញ់យ៉ាឡាយ(HAGL)ឲ្យជនជាតិដើមភាគតិចនៅរតនគិរីនៅមិនទាន់ធ្វើបាននៅឡើយ ព្រោះមិនទាន់មានការឯកភាពគ្នា ទោះជាក្រុមហ៊ុនវៀតណាមយល់ព្រមតាំងពីដើមឆ្នាំ២០១៩ក៏ដោយ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បញ្ឈប់បណ្តោះអាសន្នការធ្វើដំណើរមកពីប្រទេសប្រេស៊ីលដែលមានករណីឆ្លងមេរោគកូរ៉ូណាច្រើនទី២របស់ពិភពលោក។
ត្រឹមចុងឆ្នាំមុន ការកើនឡើងអំពើហិង្សា និងអស្ថិរភាព បានធ្វើឲ្យប្រជាជនប្រមាណ ៧ សែន ២ ម៉ឺន នាក់ បាត់បង់ទីលំនៅ នៅភាគខាងជើងតំបន់អាមេរិកកណ្ដាល ហើយពាក់កណ្ដាលនៃចំនួនអ្នកទាំងនោះបាត់បង់ទីលំនៅនៅក្នុងប្រទេសរបស់ពួកគេ។
ក្រុមហ៊ុនវិនិយោគវៀតណាមមួយ រងការចោទប្រកាន់ថាមិនប្រគល់ដីដល់ជនជាតិដើមភាគតិចនៅប៉ែកឦសាន ប្រទេសកម្ពុជា ទោះជាមានកិច្ចសន្យាក្តី។ ការរំលោភបំពានដីធ្លីនេះបានធ្វើឲ្យពលរដ្ឋជនជាតិដើមភាគតិចជាច្រើនភូមិប្រឈមនឹងការលំបាកផ្នែកជីវភាព ផ្នែកគោរពប្រតិបត្តិជំនឿសាសនារបស់ពួកគាត់ជាដើម។
ពួកអ្នកកាសែតនៅក្នុងទ្វីបអាមេរិកឡាទីនកំពុងត្រូវគំរាមកំហែងដោយវោហាសាស្ត្រ អរិភាពពីរដ្ឋាភិបាល ការធ្វើទុក្ខបុកម្នេញ និងការសម្លាប់ថែមទៀតផង។
កូនប្រុសម្នាក់របស់អ្នកកាសែតអារ៉ាប៊ីសាអូឌីតដែលត្រូវបានធ្វើឃាតគឺលោក Jamal Khashoggi បានសរសេរនៅលើសារតាមបណ្តាញ Twitter ថា ក្រុមគ្រួសាររបស់លោកបានសម្រេចអត់ទោសឲ្យអ្នកដែលបានសម្លាប់ឪពុករបស់លោក។
នៅពេលនេះអង្គការ International Human Rights Watch បានព្រមានថា ចំនួនពួកកុមារកំពុងជាប់ឃុំឃាំងនៅក្នុងប្រទេសក្រិកមានច្រើនជាងពេលដែលលោក Mitsotakis បានសន្យាថា «មិនឱ្យមានកុមារនៅតែឯកឯង» ដោយនាំឱ្យចំនួនពួកកុមារចំណាកស្រុកជាប់ឃុំឃាំងឡើងដល់ជិត៣០០នាក់ហើយ។
ស្ថាប័នរដ្ឋាភិបាលថ្នាក់ខេត្តក្នុងប្រទេសចិនកំពុងដើរតួនាទីនាំមុខគេក្នុងយុទ្ធនាការរឹតត្បិតព័ត៌មាននៅលើបណ្តាញអ៊ីនធឺណិតក្នុងទ្រង់ទ្រាយដ៏ធំដែលមិនធ្លាប់មានពីមុនមក។
ព័ត៌មានផ្សេងទៀត
No media source currently available