ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ហុងកុង​ត្រៀម​អនុម័ត​លើ​សំណើ​ច្បាប់​ចាត់ទុក​ការ​មិន​គោរព​ភ្លេង​ជាតិ​ចិន​ជា​បទ​ឧក្រិដ្ឋ


អ្នកស្រី Carrie Lam មេដឹកនាំ​ទីក្រុង​ហុងកុង កំពុង​អង្គុយ​ស្ដាប់​​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​ ហុង កុង កាល​ពី​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២០។
អ្នកស្រី Carrie Lam មេដឹកនាំ​ទីក្រុង​ហុងកុង កំពុង​អង្គុយ​ស្ដាប់​​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​ ហុង កុង កាល​ពី​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២០។

មេដឹកនាំ​ទីក្រុង​ហុងកុង អ្នកស្រី Carrie Lam បាន​និយាយ​ថា សភា​នឹង​ផ្ដល់​អាទិភាព​លើ​សំណើ​ច្បាប់​មួយ ដែល​នឹង​ចាត់ទុក​ថា​ជា​បទ​ឧក្រិដ្ឋ​ចំពោះ​អ្នក​ណា​ដែល​មិន​គោរព​ភ្លេង​ជាតិ​របស់​ប្រទេស​ចិន។

នៅ​ក្រោម​សំណើ​ច្បាប់​នេះ អ្នក​ណា​ដែល​ប្រើ​ភ្លេង​ជាតិ​ចិន​សម្រាប់​គោល​បំណង​អាជីវកម្ម ឬ​ក៏​ប្រមាថ​ដោយ​ចេតនា​លើ​ភ្លេង​ជាតិ​ចិន អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣ ឆ្នាំ និង​ការ​ផាក​ពិន័យ​ជាង ៦ ពាន់​ដុល្លារ​អាមេរិក។

សំណើ​ច្បាប់​នេះ​ត្រូវ​បាន​ស្នើ​ឡើង​កាល​ពី​ឆ្នាំ​មុន ដើម្បី​ជា​ការ​ឆ្លើយតប​ចំពោះ​ក្រុម​មនុស្ស​ដែល​តែងតែ​ស្រែក​ឌឺដង​ប្រឆាំង​នឹង​ភ្លេង​ជាតិ​ចិន នៅ​ក្នុង​អំឡុង​ពេល​ប្រកួត​បាត់​ទាល់​ម្ដងៗ។

ឥឡូវ​នេះ សំណើ​ច្បាប់​នេះ​ត្រូវ​បាន​គេ​ផ្ដល់​អាទិភាព​ខ្ពស់ នៅ​ពេល​ដែល​សមាជិក​រដ្ឋសភា​ដែល​មាន​ទំនោរ​ទៅ​រក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង អ្នកស្រី Starry Lee បាន​ឡើង​ដឹកនាំ​គណៈកម្មាធិការ​សំខាន់​មួយ​របស់​រដ្ឋសភា ដែល​មាន​តួនាទី​ពិនិត្យ​លើ​សំណើ​ច្បាប់ និង​មាន​សិទ្ធិ​សម្រេច​ថា​តើ​សំណើ​ច្បាប់​ណា​ដែល​អាច​ដាក់​ឲ្យ​បោះ​ឆ្នោត​អនុម័ត​បាន។

ប្រសិនបើ​សំណើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត នោះ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ទ្រង់ទ្រាយ​ធំ​កាល​ពី​ឆ្នាំ​មុន ទំនងជា​នឹង​ផ្ទុះ​ឡើង​វិញ​ជា​មិន​ខាន។ ការ​តវ៉ា​កន្លង​នេះ គឺ​ដំបូង​កើត​ឡើង​ដោយសារតែ​សំណើ​ច្បាប់​បត្យាប័ន​ដ៏​ប្រទាំង​ប្រទើស​មួយ ដែល​វិវត្តន៍​ទៅ​ជា​ការ​តវ៉ា​ទាមទារ​ឲ្យ​ទីក្រុង​ហុងកុង​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ប្រសើរ​ជាង​មុន៕

XS
SM
MD
LG