អ្នកការពារសិទ្ធិមនុស្ស ថ្លែងថា អាជ្ញាធរកម្ពុជាបានចាត់វិធានការដោយគ្មានមូលដ្ឋានច្បាប់ ហើយថា ការលើកកម្ពស់ការយល់ដឹងពីមេរោគនេះជាការចាំបាច់ជាងការចាប់ខ្លួនបុគ្គលដែលគ្រាន់តែបញ្ចេញមតិអំពីការឆ្លងមេរោគ ដែលបង្កឲ្យមានជំងឺរលាកផ្លូវដង្ហើមនេះ។
កន្លងមក រដ្ឋាភិបាលកូរ៉េខាងជើងមិនបានផ្សព្វផ្សាយព័ត៌មានណាមួយជាសាធារណៈថាតើមានករណីឆ្លងមេរោគ COVID-19 នៅក្នុងប្រទេសឬក៏អត់នៅឡើយនោះទេ។
បណ្តាញព័ត៌មានចិន បានរាយការណ៍ថា លោកប្រធានាធិបតីស៊ី នឹងទៅសួរសុខទុកបុគ្គលិកសុខាភិបាល និងអ្នកជំងឺនិងពិនិត្យមើលការខំប្រឹងប្រែងដើម្បីត្រួតត្រាការផ្ទុះឡើងនូវជំងឺនេះ។
កោះតៃវ៉ាន់ស្ថិតនៅជិតប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង ជាប្រទេសបីដែលមានករណីឆ្លងមេរោគកូរ៉ូណាថ្មីខ្លាំងក្លាមួយចំនួននៅក្នុងពិភពលោក ប៉ុន្តែកោះតៃវ៉ាន់ ទើបតែមាន ការឆ្លងមេរោគនេះជាង ៤០ករណីប៉ុណ្ណោះ។
អាទិភាពជាច្រើនដែលត្រូវបានប្រកាសសម្រាប់ប្រធានសមាគមអាស៊ាននៅក្នុងទីក្រុងហាណូយ វិស័យ២ដែលពួកអ្នកវិភាគរំពឹងថា សមាគមអាស៊ានធ្វើឲ្យជឿនលឿនគឺ កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច និងការពារប្រទេស។
មន្ត្រីចិននិយាយថា ក្នុងថ្ងៃចន្ទនេះមានការឆ្លងថ្មីចំនួន៤០ករណីដែលជា ការឆ្លងប្រចាំថ្ងៃតិចបំផុតចាប់តាំងពីខែមករាមក គឺនៅមុនដែលអាជ្ញាធរចិនចាប់ផ្តើមចេញបម្រាមបិទសកម្មភាពនិងការធ្វើដំណើរនៅទីក្រុងនិងតំបន់ទីប្រជុំជនមួយចំនួនក្នុងប្រទេស។
ជាងពាក់កណ្ដាលនៃប្រាក់ជំនួយ ចំនួន ៨៧៧ លានដុល្លារ ដែលទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិនានាកំពុងស្នើសុំ នឹងត្រូវផ្ដល់ទៅលើសេវាកម្មសំខាន់ៗរួមមានស្បៀងអាហារ ទីជម្រក ទឹកស្អាត និងអនាម័យជាដើម។
ក្រុមសង្គមស៊ីវិល និងប្រជាពលរដ្ឋជាង៣០០នាក់នៅថ្ងៃអាទិត្យនេះ ប្រារព្ធទិវានារីអន្តរជាតិលើកទី១០៩ ដោយមានការកំណត់ទំហំទីធ្លាសម្រាប់ ប្រារព្ធពិធីត្រឹម៤ម៉ែត្រគុណ៦ម៉ែត្រ ព្រមទាំងមានការឃ្លាំមើលពីសមត្ថកិច្ច។
អង្គការសហប្រជាជាតិបានប្រកាសថា បុរសនៅតែជាអ្នកទទួលបានតំណែងនៅក្នុងការបោះឆ្នោត ជាអ្នករកប្រាក់ចំណូល និងជាអ្នកដែលទទួលបានការងារល្អនិងការអប់រំច្រើនលើសលុបជាងស្រ្តី។
ជិត១០ឆ្នាំមកហើយ ជីវិតរបស់អ្នកស្រី ឃន ខន បានផ្លាស់ប្តូរ ចាប់តាំងពីអ្នកស្រីបាត់បង់ដីធ្លីប្រមាណ៣ហិកតាទៅក្រុមហ៊ុនស្ករអំពៅភ្នំពេញ នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ព័ត៌មានផ្សេងទៀត
No media source currently available