អ្នកតស៊ូមតិខាងសិទ្ធិជនអន្តោប្រវេសន៍មិនពេញចិត្តនឹងវិធានការទាំងនេះ ទេដោយពួកគេថា ការផ្ទុះរាតត្បាតនៃមេរោគកូវីដ១៩ នឹងបង្កមហន្តរាយដល់កន្លែងចង្អៀតដូចមណ្ឌលឃុំឃាំងទាំងនេះ។
តុលាការមួយក្នុងក្រុងហាណូយ បានកាត់ទោសអ្នកសរសេរប្លុក (blogger) និងជាអ្នកកាសែតដ៏ល្បីល្បាញរបស់វៀតណាមគឺលោក Truong Duy Nhat អោយជាប់ពន្ធនាគារ១០ឆ្នាំពីបទបន្លំសាធារណជនក្នុងពេលបំពេញការងារអោយកាសែតមួយរបស់រដ្ឋក្នុងទីក្រុង Danang ស្ថិតចំកណ្តាលប្រទេសកាលពីឆ្នាំ២០០៤។
អ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា ការឃាត់ខ្លួនសកម្មជនទាំងបួនរូបជាការរំលោភសិទ្ធិមនុស្ស និងគំរាមកំហែងដល់សកម្មជនផ្សេងទៀត។
លោកត្រាំបានជួបប្រជុំតាមទូរស័ព្ទជាមួយនឹងថៅកែក្រុមហ៊ុនហាងទំនិញឧបភោគបរិភោគចំនួន៣០កាលពីថ្ងៃអាទិត្យហើយលោកបានប្រកាសប្រាប់ពលរដ្ឋថា៖ «អ្នកទាំងអស់គ្នាមិនចាំបាច់ទិញទំនិញច្រើនពេកទេ។ ទិញតាមធម្មតា។ ធ្វើតាមសម្រួល»។
ក្រុមសកម្មជននៃអង្គការ សមាគមមួយចំនួន រួមមានទាំងព្រះសង្ឃផងបានធ្វើការតវ៉ាដោយដើរជាក្បួនដង្ហែរនៅក្នុងខេត្តក្រចេះ និង នៅមុខតុលាការ ដោយសុំឲ្យមានការ ដោះលែងសកម្មជនទាំងបួនរូប នៅចំពេលដែលតុលាការកំពុងសាកសួរសកម្មជន ទាំងបួនរូបនោះ។
ក្រុមអង្គការសង្គមស៊ីវិលចម្រុះ បានទទូចរួមគ្នាក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ សុំឲ្យ អាជ្ញាធរដោះលែងលោក អ៊ូច ឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និង សកម្មជនបរិស្ថាន៣រូបផ្សេងទៀត ដែលត្រូវបានចាប់ខ្លួន។
សហភាពអន្តរសភាបាននិយាយកាលពីថ្ងៃសុក្រទី៦ ខែមីនាថា ចំនួនសមាជិកាសភានៅក្នុងពិភពលោកមានច្រើនឡើងជាងពីរដងចាប់តាំងពីសន្និសីទអ.ស.ប.ពិភពលោកអំពីស្ត្រីលើកទីបួននៅក្នុងក្រុងប៉េកាំង កាលពី២៥ឆ្នាំកន្លងទៅនេះ។ ហេតុផលមួយផ្នែកគឺដោយសារតែការផ្ដល់កូតា។
នគរបាលខេត្តកំពតបង្ហោះវីដេអូឲ្យកុមារីក្រោមអាយុសុំទោសនិងសារភាពកំហុសជាសាធារណៈពាក់ព័ន្ធនឹងការចែកចាយព័ត៌មានវីរុសកូវីដ-១៩នៅខេត្តកំពត។ អ្នកការពារសិទ្ធិ និងអ្នកជំនាញផ្នែកផ្លូវចិត្តថា វិធានការនេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផ្លូវចិត្តរបស់កុមារ។
នេះគឺជារបាយការណ៍ចុងក្រោយរបស់អ្នកស្រី Yanghee Lee ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងនាមជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក ស ខេង ថ្លែងការពារការចាប់ខ្លួនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដែលផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការឆ្លងកូរ៉ូណាវីរុស ឬ Covid-19 ដែលកើនដល់៤នាក់ តែមានពីរនាក់ត្រូវបានអនុញ្ញាតឲ្យមានសេរីភាពវិញ បន្ទាប់ពីសារភាពទទួលកំហុស។
ព័ត៌មានផ្សេងទៀត
No media source currently available