ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​ពាណិជ្ជកម្ម​ និង​សន្តិសុខ​គ្រប​ដណ្តប់​ពេល​ដែល​ប្រទេស​វៀតណាម​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន


រដ្ឋមន្ត្រីការបរទេសប្រចាំប្រទេសនីមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន ថតរូបរួមគ្នា នៅក្នុងអំឡុងកិច្ច​ប្រជុំ​កំពូល​ពិសេសនៃក្រុមប្រឹក្សាប្រតិបត្តិអាស៊ាន នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
រដ្ឋមន្ត្រីការបរទេសប្រចាំប្រទេសនីមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន ថតរូបរួមគ្នា នៅក្នុងអំឡុងកិច្ច​ប្រជុំ​កំពូល​ពិសេសនៃក្រុមប្រឹក្សាប្រតិបត្តិអាស៊ាន នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រទេស​វៀត​ណាម ​ធ្វើ​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ឬ​អាស៊ាន​នៅ​ឆ្នាំ​នេះ ​ដោយ​បញ្ហា​ពាណិជ្ជកម្ម​ និង​សន្តិសុខ​ត្រូវ​គេ​រំពឹង​នឹង​ស្ថិត​នៅ​ពី​លើ​គេ​ក្នុង​របៀប​វារៈ។​ ពួក​អ្នក​វិភាគ ​និយាយថា ​នៅ​ពេល​ដែល​វៀត​ណាម ​រៀប​ចំ​សន្និសីទ​អន្តរជាតិ​បាន​ទទួល​ជោគ​ជ័យ​ដូចជា ជំនួប​កំពូល​សហរដ្ឋ​អាមេរិក​ និង​កូរ៉េខាង​ជើង​នៅ​ឆ្នាំ​២០១៩ ​ការជោគជ័យ​របស់​ខ្លួន​អាចជួប​ប្រទះ​ឧបសគ្គ​នានា​ដូចជា ការ ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​វីរុស​ និង​សេចក្តី​ត្រូវការ​ការ​មូលមតិ​នៅ​ក្នុង​សមាគម​អាស៊ាន។

អាទិភាព​ជា​ច្រើន​ដែល​ត្រូវបាន​ប្រកាស​សម្រាប់​ប្រធាន​សមាគម​អាស៊ាន​នៅ​ក្នុង​ទីក្រុង​ហាណូយ​ វិស័យ​២​ដែល​ពួក​អ្នក​វិភាគរំពឹង​ថា ​សមាគម​អាស៊ាន​ធ្វើ​ឲ្យ​ជឿន​លឿន​គឺ​ កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច ​និង​ការពារ​ប្រទេស។ វិស័យ​ផ្សេង ទៀត​រួម​មាន ​ការ​បង្កើន​កម្រិត​សាមគ្គីភាព​ក្នុង​ចំណោម​រដ្ឋ​ចំនួន​១០​ដែល​ជា​សមាជិក​សមាគម​អាស៊ាន​ ហើយ​និង​ការ​បង្កើន​ការ​យល់​ដឹង​ជា​សាកល​របស់​អាស៊ានជា​ប្លុក​មួយ​ដែល​មាន​មនុស្ស​៦០០លាននាក់។

តាម​ប្រវត្តិសាស្រ្ត ​អាស៊ាន​បាន​ខិត​ខំ​ចេញ​ការ​សម្រេច​រួម ​ពីព្រោះ​តែ​រដ្ឋ​នីមួយៗ​មាន​សិទ្ធិ​បោះ​ឆ្នោត​វ៉េតូ។​ នេះ​បើ​តាម​លោក Javad Heydarian ​សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​នៅឯ​សាកលវិទ្យាល័យ De La Salle ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។ នេះ​ជា​ការ​ពិត​ចំពោះ​បញ្ហា​នានា​ដូចជា​គោល​នយោបាយ​ជន​ភៀស​ខ្លួន ឬ​វិបត្តិ​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​អ្នក​កាន់​សាសនា​ឥស្លាម ​នៅពេល​ដែល​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​រាប់​ពាន់​នាក់​បាន​រត់គេច​ខ្លួន​ពី​អំពើ​ហិង្សាក្នុង​ប្រទេស​មីយ៉ាន់ម៉ាដើម្បី​ជ្រកកោន​ក្នុង​ប្រទេស​បង់ក្លាដែស។

​នៅ​ឆ្នាំ​នេះ ​ប្រទេស​វៀតណាម ​បាន​និយាយថា ​ខ្លួន ​នឹង​ជំរុញ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ពន្ធគយ​កាន់​តែ​ខ្លាំង​ឡើង ​រួម​ទាំង​ការ​លះបង់​របស់​ខ្លួន​ផ្ទាល់​នៃ​ការ​ទម្លាក់​ចោល​ពន្ធគយ​លើ​ស្ករ​ដែល​ជា​ឧស្សាហកម្ម​យ៉ាង​សំខាន់​សម្រាប់​ក្រុមហ៊ុន​នៅ​ក្នុង​ស្រុក។

លោក Eduardo Pedrosa អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែល​ជា​អង្គការ​មិន​យក​កម្រៃ ​បាន​និ​យាយ​ថា ​ការ​ដោះស្រាយ​នេះធ្វើ​ជំនួញឲ្យ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់ ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​វិនិយោគទុន​បរទេស​មាន​សុទិដ្ឋិនិយម​អំពី​តំបន់​អាស៊ី​អាគ្នេយ៍៕

XS
SM
MD
LG