សហភាពអន្តរសភាបាននិយាយកាលពីថ្ងៃសុក្រទី៦ ខែមីនាថា ចំនួនសមាជិកាសភានៅក្នុងពិភពលោកមានច្រើនឡើងជាងពីរដងចាប់តាំងពីសន្និសីទអ.ស.ប.ពិភពលោកអំពីស្ត្រីលើកទីបួននៅក្នុងក្រុងប៉េកាំង កាលពី២៥ឆ្នាំកន្លងទៅនេះ។ ហេតុផលមួយផ្នែកគឺដោយសារតែការផ្ដល់កូតា។
នគរបាលខេត្តកំពតបង្ហោះវីដេអូឲ្យកុមារីក្រោមអាយុសុំទោសនិងសារភាពកំហុសជាសាធារណៈពាក់ព័ន្ធនឹងការចែកចាយព័ត៌មានវីរុសកូវីដ-១៩នៅខេត្តកំពត។ អ្នកការពារសិទ្ធិ និងអ្នកជំនាញផ្នែកផ្លូវចិត្តថា វិធានការនេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផ្លូវចិត្តរបស់កុមារ។
នេះគឺជារបាយការណ៍ចុងក្រោយរបស់អ្នកស្រី Yanghee Lee ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងនាមជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក ស ខេង ថ្លែងការពារការចាប់ខ្លួនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដែលផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការឆ្លងកូរ៉ូណាវីរុស ឬ Covid-19 ដែលកើនដល់៤នាក់ តែមានពីរនាក់ត្រូវបានអនុញ្ញាតឲ្យមានសេរីភាពវិញ បន្ទាប់ពីសារភាពទទួលកំហុស។
ស្តីពីប្រទេសអ៊ីរ៉ង់ របាយការណ៍នេះរបស់សហរដ្ឋអាមេរិកគូសបញ្ជាក់អំពីបាតុកម្មរាលដាលនៅក្នុងប្រទេសនេះដែលបានចាប់ផ្តើមកាលពីខែវិច្ឆិកាមុននៅក្រោយការដំឡើងតម្លៃប្រេង។
អ្នកការពារសិទ្ធិមនុស្ស ថ្លែងថា អាជ្ញាធរកម្ពុជាបានចាត់វិធានការដោយគ្មានមូលដ្ឋានច្បាប់ ហើយថា ការលើកកម្ពស់ការយល់ដឹងពីមេរោគនេះជាការចាំបាច់ជាងការចាប់ខ្លួនបុគ្គលដែលគ្រាន់តែបញ្ចេញមតិអំពីការឆ្លងមេរោគ ដែលបង្កឲ្យមានជំងឺរលាកផ្លូវដង្ហើមនេះ។
កន្លងមក រដ្ឋាភិបាលកូរ៉េខាងជើងមិនបានផ្សព្វផ្សាយព័ត៌មានណាមួយជាសាធារណៈថាតើមានករណីឆ្លងមេរោគ COVID-19 នៅក្នុងប្រទេសឬក៏អត់នៅឡើយនោះទេ។
បណ្តាញព័ត៌មានចិន បានរាយការណ៍ថា លោកប្រធានាធិបតីស៊ី នឹងទៅសួរសុខទុកបុគ្គលិកសុខាភិបាល និងអ្នកជំងឺនិងពិនិត្យមើលការខំប្រឹងប្រែងដើម្បីត្រួតត្រាការផ្ទុះឡើងនូវជំងឺនេះ។
កោះតៃវ៉ាន់ស្ថិតនៅជិតប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង ជាប្រទេសបីដែលមានករណីឆ្លងមេរោគកូរ៉ូណាថ្មីខ្លាំងក្លាមួយចំនួននៅក្នុងពិភពលោក ប៉ុន្តែកោះតៃវ៉ាន់ ទើបតែមាន ការឆ្លងមេរោគនេះជាង ៤០ករណីប៉ុណ្ណោះ។
អាទិភាពជាច្រើនដែលត្រូវបានប្រកាសសម្រាប់ប្រធានសមាគមអាស៊ាននៅក្នុងទីក្រុងហាណូយ វិស័យ២ដែលពួកអ្នកវិភាគរំពឹងថា សមាគមអាស៊ានធ្វើឲ្យជឿនលឿនគឺ កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច និងការពារប្រទេស។
ព័ត៌មានផ្សេងទៀត
No media source currently available