អ្នកជំនាញព្រមានថា ខណៈដែលមានរបាយការណ៍ថ្មីៗថា ចិនបានបង្ខំជនជាតិភាគតិចអ៊ុយហ្គួរឲ្យធ្វើការ រដ្ឋាភិបាលក្រុងប៉េកាំងអាចនឹងបោះជំហានចូលក្នុងដំណាក់កាលថ្មីនៃការបង្ក្រាបប្រឆាំងនឹងជនជាតិភាគតិចនេះនៅក្នុងតំបន់ Xinjiang។
អង្គការដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ បញ្ជាក់ថា ដើម្បីការពារបុគ្គលដែលមានផ្ទុកមេរោគកូវីដ១៩ កុំឲ្យទទួលរងការរើសអើងនិងអំពើហិង្សា រដ្ឋាភិបាល គួរតែកម្រិតការបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលដូចជាជាតិពន្ទុ ពូជសាសន៍ សាសនា ចំណងទាក់ទងខាងនយោបាយ និងអត្តសញ្ញាណភេទជាដើម។
ចំនួនពួកជនចំណាកស្រុកខុសច្បាប់ទៅកាន់ប្រទេសក្រិកបានចុះថយដល់កម្រិតតិចបំផុតចាប់តាំងពីដើមឆ្នាំនេះមក ដោយមានតែ១០០ករណីក្នុងសប្តាហ៍ទីបួននៃខែមីនា ក្រោយពីរដ្ឋាភិបាលក្រុងអាថែន និងរដ្ឋាភិបាលក្រុងអង់ការ៉ាបានបិទប្រទេសដើម្បីទប់ទល់នឹងការរាលដាលមេរោគកូរ៉ូណា។
កូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា ខ្លួននឹងបើកប្រាក់ក្នុងគ្រាអាសន្នដល់ពលរដ្ឋជាច្រើនរបស់ខ្លួនជាផ្នែកមួយនៃការខំប្រឹងប្រែងដើម្បីធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងការប្រឈមនៃការរាលដាលជាសាកលនៃមេរោគកូរ៉ូណា។
របាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកបានសរសេរថា អត្រាភាពក្រីក្រនៅក្នុងប្រទេសថៃមានចំនួនកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះជាមានកំណើនសេដ្ឋកិច្ចថេរក្តី។
នៅពេលផ្ទុះវីរុសកូរ៉ូណានៅប្រទេសចិនដែលជាចំណុចចាប់ផ្តើម កម្ពុជាបានរងគ្រោះដោយសារខ្វះវត្ថុធាតុដើមនាំចូលពីប្រទេសចិនក្នុងការជួយដល់វិស័យកាត់ដេរនៅកម្ពុជា។ កង្វះវត្ថុធាតុដើមនាំឲ្យកម្មកររាប់ពាន់នាក់ត្រូវបានព្យួរការងារ។
ប្រទេសឥណ្ឌាបានប្រកាសពីកញ្ចប់ថវិកា ២២ពាន់ ៦០០ លានដុល្លារ ដើម្បីធានាថា គ្មានប្រជាជនណាម្នាក់ដាច់ស្បៀងនៅក្នុងការបិទប្រទេសមួយរយៈ ដោយសារតែការរាតត្បាតនៃមេរោគកូរ៉ូណា ដែលបណ្ដាលឲ្យជនក្រីក្ររាប់លាននាក់ជួបទុក្ខលំបាក។
នៅពេលដែលមេរោគកូរ៉ូណារាលដាលនៅក្នុងប្រទេសអ៊ីរ៉ង់ អាជ្ញាធរបានចាត់វិធានការយ៉ាងលឿននិងគឃ្លើនក្នុងការទប់ទល់នឹងការរាយការណ៍ឯករាជ្យអំពីវិបត្តិនេះដោយយាយី ឃាត់ខ្លួននិងត្រួតពិនិត្យពួកអ្នកកាសែតនិងពួកអ្នកប្រើប្រាស់បណ្តាញសង្គម។
រដ្ឋាភិបាលថៃបានអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា ក្នុងនោះពលករដែលកំពុងធ្វើការក្នុងប្រទេស អាចបន្តរស់ និងធ្វើការ រហូតដល់ចុងខែមិថុនា បើទោះឯកសាររបស់ពួកគេផុតកំណត់ក៏ដោយ។
ពលករចំណាកស្រុកខ្មែរនៅប្រទេសថៃជាង ១៥.០០០នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញយ៉ាងគំហុក នៅមុនពេលដែលអាជ្ញាធរថៃបិទច្រកព្រំដែន ដើម្បីប្រយុទ្ធនឹងវីរុសកូរ៉ូណា។ សកម្មជនពលករការពារសិទ្ធិពលករមើលឃើញថា ពួកគេប្រឈមនឹងហានីភ័យខាងផ្នែកសុខភាព និងសេដ្ឋកិច្ច នៅពេលដែលវិលត្រឡប់ចូលមកក្នុងសហគមន៍របស់គេវិញ។
ក្រសួងសុខាភិបាលបានបង្ហាញថា អ្នកឆ្លងទាំងនោះគឺជាខ្មែរឥស្លាម ដែលការណ៍នេះបង្កឲ្យមានការឆ្លើយឆ្លងពាក្យសម្ដី និងការរើសអើងក្នុងសហគមន៍មួយចំនួន។
ព័ត៌មានផ្សេងទៀត
No media source currently available