ប្រទេសវៀតណាម នឹងកាត់បន្ថយការងារផ្នែកសាធារណៈមួយនៅក្នុងការងារផ្នែកសាធារណៈចំនួន ៥ និងកាត់បន្ថយប្រាក់រាប់ពាន់លានដុល្លារពីថវិការបស់រដ្ឋាភិបាល បន្ទាប់ពីសភាប្រថាប់ត្រារបស់ប្រទេសនេះ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ បានផ្តល់ការយល់ព្រមដល់យុទ្ធនាការនៃការធ្វើឱ្យមានប្រសិទ្ធភាពដ៏ខ្លាំងនេះ។
កំណែទម្រង់នេះកំពុងធ្វើឱ្យមានការខ្វល់ខ្វាយនៅក្នុងប្រទេសកុម្មុយនីស្តនេះជាទី ដែលធ្វើការឱ្យរដ្ឋមានន័យថាជាការងារសម្រាប់មួយជីវិត។
ដោយពណ៌នាថាជា «បដិវត្តិន៍មួយ» ដោយពួកមន្ត្រីជាន់ខ្ពស់នោះ យុទ្ធនាការនោះនឹងឃើញចំនួនក្រសួងនិងទីភ្នាក់ងាររបស់រដ្ឋាភិបាលបានត្រូវកាត់បន្ថយពីចំនួន ៣០ មកនៅចំនួន ២២។
សភាជាតិបានបោះឆ្នោតដើម្បីអនុម័តការរៀបចំរចនាសម្ព័ន្ធរបស់រដ្ឋាភិបាល។ នេះបើតាមសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រ Website របស់សភា។
ក្រសួងដឹកជញ្ជូន ផែនការនិងវិនិយោគទុន គមនាគមន៍និងការងារត្រូវបានលប់ចោលហើយបណ្តាញព័ត៌មានរដ្ឋ សេវាកម្មស៊ីវិល ប៉ូលិសនិងយោធានឹងប្រឈមការកាត់បន្ថយ។
ជាផ្នែកមួយនៃការរៀបចំរដ្ឋាភិបាលឡើងវិញ សភាជាតិកាលពីថ្ងៃទី ១៨ ខែកុម្ភៈ បានផ្តល់ការយល់ព្រមតែងតាំងឧបនាយករដ្ឋមន្ត្រីថ្មីពីររូប ដែលធ្វើឱ្យចំនួនឧបនាយករដ្ឋមន្ត្រីទាំងអស់មាន ៧ នាក់។
មនុស្សជិត ២ លាននាក់បានធ្វើការនៅក្នុងផ្នែកសាធារណៈនៅឆ្នាំ ២០២២។ នេះបើតាមរដ្ឋាភិបាល ថ្វីបើអង្គការពលកម្មអន្តរជាតិដាក់តួលេខខ្ពស់ជាងនេះក៏ដោយ។
ការងារមួយក្នុងចំណោមការងារទាំងនោះ ៥ នឹងត្រូវលុបចោលក្នុងរយៈពេលជាង ៥ ឆ្នាំក្រោយនេះ។
រដ្ឋាភិបាលបាននិយាយថាមនុស្ស ១ សែននាក់ នឹងត្រូវបញ្ឈប់ពីការងារឬស្នើសុំឱ្យចូលនិវត្តមុនអាយុកំណត់ ក៏ប៉ុន្តែរដ្ឋាភិបាលមិនទាន់បញ្ជាក់នៅឡើយថា តើគោលដៅធំប៉ុន្មាននឹងត្រូវធ្វើឱ្យសម្រេច។
មេដឹកនាំកំពូលវៀតណាមលោក To Lam ដែលកាលពីកន្លះឆ្នាំមុន បានក្លាយជាអគ្គលេខាធិការគណបក្សកុម្មុយនីស្ត បន្ទាប់ពីមរណភាពរបស់អ្នកកាន់តំណែងមុនលោកបាននិយាយថា ទីភ្នាក់ងារនានារបស់រដ្ឋ មិនគួរជា«ទីកន្លែងសុវត្ថិភាពសម្រាប់ពួកមន្ត្រីទន់ខ្សោយទេ»។
លោក Lam បាននិយាយកាលពីខែធ្នូថា៖ «ប្រសិនបើយើងចង់មានរាង្គកាយប្រកបដោយសុខភាព ជួនកាលយើងត្រូវតែផឹកថ្នាំដែលល្វីងនិងទ្រាំការឈឺចាប់ដើម្បីយកសាច់ដុះចេញ»។
លោកក៏បាននិយាយដែរថា ផែនការនេះបានទទួល«ការមូលមតិយ៉ាងច្រើនពីប្រជាពលរដ្ឋ»។
ក៏ប៉ុន្តែ ពួកបុគ្គលិកជាច្រើនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ពួកគេត្រូវបានបញ្ឈប់ពីការងារដោយមានការជូនដំណឹងតិចតួច ហើយមានការព្រួយកង្វល់ថា ការសម្រេចអំពីបុគ្គលិកដែលត្រូវរក្សាទុកមិនផ្អែកលើសមត្ថភាព។
លោក ថាញ់ ប្រើរហស្សនាមដើម្បីការពារអត្តសញ្ញាណរបស់លោក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា អាជីព ១២ ឆ្នាំរបស់លោក ជាផលិតករទូរទស្សន៍បាន «ត្រូវបញ្ចប់»ក្នុងខែមករា។
បណ្តាញព័ត៌មានទូរទស្សន៍ដែលត្រួតត្រាដោយរដ្ឋជាទីកន្លែងដែលលោកបានធ្វើការបានត្រូវបិទ ជាបណ្តាញផ្សព្វផ្សាយមួយនៃបណ្តាញផ្សព្វផ្សាយចំនួន ៥ បានបិទទ្វារួចហើយ ហើយលោក ថាញ់ ត្រូវបានគេផ្តល់ព័ត៌មានតែពីរសប្តាហ៍។
លោក ថាញ់ ដែលជាឪពុកដែលបានក្លាយជាអ្នកបើករថយន្តតាក់ស៊ីបាននិយាយថា៖ «វាជាការឈឺចាប់ក្នុងការនិយាយអំពីរឿងនេះ»។
ផលប៉ះពាល់ពាណិជ្ជកម្ម
ការធ្វើឱ្យសេដ្ឋកិច្ចរីកលូតលាស់ដ៏អស្ចារ្ស ៧,១ ភាគរយនៅឆ្នាំ ២០២៤ វៀតណាមបានក្លាយជាមជ្ឈមណ្ឌលផលិតសាកលលោកមួយ ដែលផ្អែកយ៉ាងខ្លាំងលើការនាំចេញកំពុងមានគោលបំណងធ្វើឱ្យមានការរីកលូតលាស់ចំនួន៨ភាគរយនៅឆ្នាំនេះ។
ក៏ប៉ុន្តែ ការបារម្ភកំពុងកើនឡើងអំពីផលប៉ះពាល់ដ៏ខ្លាំងរបស់ប្រទេសដល់ការយកពន្ធគយនៅក្រោមរដ្ឋបាលថ្មីរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។
ការិយាធិបតេយ្យដ៏ធំក៏ត្រូវបានគេមើលឃើញដែរថា ជាការបញ្ឈប់លើការរីកលូតលាស់ ដែលជាយុទ្ធនាការប្រឆាំងអំពើពុករលួយលើឥស្សរជនល្បីៗ ដែលបានធ្វើឱ្យយឺតយ៉ាវពាណិជ្ជកម្មជារៀងរាល់ថ្ងៃ។
ពួកអាជ្ញាធរនិយាយថា ការសន្សំមកពីការកាត់បន្ថយក្នុងការចំណាយអាចមានចំនួនទាំងអស់ ៤,៥ ពាន់លានដុល្លារ ក្នុងរយៈពេលជាង ៥ ឆ្នាំបន្ទាប់ទៀតនេះ ថ្វីបើការចំណាយជាង ៥ ពាន់លានដុល្លារ សម្រាប់ការចូលនិវត្តិន៍និងកញ្ចប់កម្មវិធីទូរទាត់ឱ្យបុគ្គលិកនៅពេលបាត់បង់ការងារ។
ការធ្វើឱ្យមានប្រសិទ្ធភាពនូវការិយាធិបតេយ្យបានក្លាយជាគោលនយោបាយរបស់គណបក្សកុម្មុយនីស្តអស់រយៈពេលជិតមួយទសវត្សរ៍ ក៏ប៉ុន្តែ លោក Lam កំពុងជំរុញផែនការនេះទៅមុខយ៉ាងឆាប់រហ័ស។
លោក Lam ក៏បានអនុវត្តនូវយុទ្ធនាការប្រឆាំងអំពើពុករលួយដែលបានកំចាត់មេដឹកនាំពាណិជ្ជកម្មរាប់សិបនាក់និងឥស្សរជនជាន់ខ្ពស់របស់រដ្ឋាភិបាលមួយចំនួន រួមទាំងប្រធានាធិបតីពីររូបនិងឧបនាយករដ្ឋមន្ត្រីបីរូប ចាប់តាំងពីឆ្នាំ ២០២១ មក។
ពួកអ្នករិះគន់បានចោទប្រកាន់លោកពីការតាមកម្ចាត់គូប្រជែងរបស់លោក តាមរយៈចំណាត់ការ ក៏ប៉ុន្តែយុទ្ធនាការនេះបានបង្ហាញនូវប្រជាប្រិយ៍ភាពជាមួយសាធារណជន ហើយពួកអ្នកវិភាគនិយាយថា លោក Lam ប្រហែលកំពុងស្វះស្វែងទ្រទ្រង់ភាពស្របច្បាប់របស់លោក មុនមហាសន្និបាតគណបក្សកុម្មុយនីស្តលើកក្រោយនៅដើមឆ្នាំ ២០២៦។
ទោះជាយ៉ាងណាក៏ដោយ ក៏ភាពចលាចលបានគំរាមកំហែងកិត្យានុភាពសម្រាប់ស្ថិរភាពនៅក្នុងប្រទេស ហើយនឹងមានការភ័យខ្លាចថា កំណែទម្រង់ការិយាធិបតេយ្យ ក៏អាចបណ្តាលឱ្យមានការច្របូកច្របល់រយៈពេលខ្លីដែរ។
នៅឯសន្និសីទកាសែតកាលពីពាក់កណ្តាលខែកុម្ភៈនេះ លោក Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា យុទ្ធនាការនេះ «នឹងមិនប៉ះពាល់បរិយាកាសវិនិយោគទុននិងពាណិជ្ជកម្មនៅក្នុងប្រទេសវៀតណាមទេ»៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន
វេទិកាបញ្ចេញមតិ