ក្រុមមេធាវី និងអ្នកការពារសិទ្ធិមនុស្សយល់ថាបទចោទនេះគួរមានការកែប្រែ ដើម្បីបញ្ចៀសការចាប់ចងពលរដ្ឋដែលគ្រាន់តែបញ្ចេញមតិ តែបែរជារងបទចោទញុះញង់នេះទៅវិញ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លក្ខខណ្ឌអនុគ្រោះពន្ធរបស់ចក្រភពអង់គ្លេស គឺមិនខុសគ្នាប៉ុន្មានពីលក្ខខណ្ឌរបស់សហភាពអឺរ៉ុបនោះទេ។
ប្រទេសវៀតណាមបានគំរាមបិទហ្វេសប៊ុកនៅក្នុងប្រទេស ប្រសិនបើក្រុមហ៊ុននេះមិនធ្វើតាមសម្ពាធរបស់រដ្ឋាភិបាលវៀតណាម ក្នុងការត្រួតពិនិត្យខ្លឹមសារនយោបាយក្នុងស្រុកបន្ថែមទៀតដែលមានផ្សាយតាមហ្វេសប៊ុក។
ការភៀសព្រះកាយរបស់ព្រះសង្ឃទាំងពីរអង្គទៅកាន់ប្រទេសថៃនេះ កើតឡើងក្រោយពីព្រះសង្ឃទាំងពីអង្គសកម្មក្នុងការតវ៉ាប្រឆាំងអំពើអយុត្តិធម៌សង្គមនិងចុងក្រោយនេះគឺប្រឆាំងនឹងការចាប់ខ្លួនលោក រ៉ុង ឈុន។
ក្រុមអង្គការក្រៅរដ្ឋាភិបាលចំនួន៣នៅថ្ងៃពុធនេះ បានអំពាវនាវជាថ្មីទៀតឲ្យក្រុមហ៊ុនស្ករថៃមិត្រផុល (Mitr Phol) ចូលខ្លួនដោះស្រាយជម្លោះជាមួយតំណាងសហគមន៍ខ្មែរដែលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ដំណាំអំពៅមួយក្នុងខេត្តឧត្តរមានជ័យក្នុងប្រទេសកម្ពុជា។
ការចាប់ខ្លួននេះ ផ្តើមចេញពីឧប្បត្តិហេតុពីរដាច់ដោយឡែកពីគ្នានៅក្នុងខែឧសភានិងមិថុនានៅពេលដែលអង្គនីតិបញ្ញត្តិកំពុងជជែកវែកញែកច្បាប់ដែលនឹងដាក់ទោសព្រហ្មទណ្ឌចំពោះការមិនគោរព ឬការរំលោភភ្លេងជាតិរបស់ចិន។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សអ្នកស្រី Michelle Bachelet ព្រមានពីជម្លោះនៅតំបន់Tigrayថា អាចរីករាលដាលចេញពីព្រំដែននិងធ្វើឲ្យមានអស្ថិរភាពនៅផ្នែកខ្លះក្នុងតំបន់អាហ្វ្រិកខាងកើត។
ក្រោយគ្មានដំណឹងអំពីជោគវាសនារបស់សកម្មជនថៃ លោក Wanchalearm Satsaksit ដែលត្រូវបានរាយការណ៍ថាបានបាត់ខ្លួននៅកម្ពុជាជាង៥ខែមកហើយ បងស្រីរបស់សកម្មជនថៃរូបនេះបានធ្វើដំណើរមកដល់កម្ពុជា ដើម្បីផ្សងរកការពិតដោយខ្លួនឯងផ្ទាល់នៅភ្នំពេញផង និងក្នុងបន្ទប់សវនាការផង។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ ប្រតិកម្មតប ក្រោយពីក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប បានអំពាវនាវឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។
អង្គការសហប្រជាជាតិ បានព្រមានរួចហើយអំពីវិបត្តិមនុស្សធម៌ដែលអាចកើតមានដោយសារតែជនភៀសខ្លួនប្រមាណ១.១០០នាក់ ចូលទៅក្នុងប្រទេសស៊ូដង់ដើម្បីគេចចេញពីអំពើហិង្សា។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា «បោះចោលជាបន្ទាន់» សេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដ៏ចម្រូងចម្រាសមួយ ដែលអង្គការនេះចាត់ទុកថា នឹងក្លាយជាឧបករណ៍គំរាមកំហែងសិទ្ធិសេរីភាពអ្នកប្រើប្រាស់អ៊ីនធឺណិត។
ព័ត៌មានផ្សេងទៀត
No media source currently available