ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​សមាជិក​សភា​៣​រូប​នៅ​ហុងកុង ត្រូវ​ចាប់ខ្លួន​ពីបទ​ធ្វើ​បាតុកម្ម​នៅក្នុង​សភា​ហុងកុង


អ្នកតាក់តែងច្បាប់​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​លោក Ted Hui (ទីពីរ​រាប់​ពី​ស្តាំ) ត្រូវបាន​ព័ទ្ធជុំវិញ​ដោយ​អ្នកថតរូប​នៅខាង​ក្រៅ​ប៉ុស្តិ៍ប៉ូលិស បន្ទាប់ពី​ត្រូវបាន​ដោះលែង នៅ​ទីក្រុង​ហុងកុង​ថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
អ្នកតាក់តែងច្បាប់​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​លោក Ted Hui (ទីពីរ​រាប់​ពី​ស្តាំ) ត្រូវបាន​ព័ទ្ធជុំវិញ​ដោយ​អ្នកថតរូប​នៅខាង​ក្រៅ​ប៉ុស្តិ៍ប៉ូលិស បន្ទាប់ពី​ត្រូវបាន​ដោះលែង នៅ​ទីក្រុង​ហុងកុង​ថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

អតីត​សមាជិក​សភា​ហុងកុង​ដែល​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ចំនួន​៣​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃពុធ​ ពី​បទ​រំខាន​ដល់​ដំណើរ​ការ​នីតិប្បញ្ញត្តិ​កាល​ពី​ពាក់​កណ្តាលឆ្នាំ​នេះ។ ​លោក​ Ted Hui លោក​ Eddie Chu និង​លោក​ Raymond Chan ​បាន​បង្ហាញ​ពី​ការ​ចាប់ខ្លួន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ពួកគេ។​

ការ​ចាប់​ខ្លួន​នេះ ​ផ្តើម​ចេញ​ពី​ឧប្បត្តិហេតុ​ពីរ​ដាច់​ដោយឡែក​ពីគ្នា​នៅ​ក្នុង​ខែ​ឧសភា​និង​មិថុនា​នៅពេល​ដែល​អង្គ​នីតិបញ្ញត្តិ​កំពុង​ជជែក​វែកញែក​ច្បាប់​ដែល​នឹង​ដាក់​ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការ​មិន​គោរព​ ឬ​ការ​រំលោភភ្លេង​ជាតិ​របស់​ចិន។​

សម័យ​ប្រជុំ​នីតិប្បញ្ញត្តិ​មួយ​នៅចុង​ខែ​ឧសភា ​ត្រូវ​បាន​រំខាន​នៅ​ពេល​ដែល​លោក​ Hui ​ស្ទុះ​ទៅ​ផ្នែក​ខាងមុខ​នៃ​អង្គ​ជំនុំហើយ​ទម្លាក់​រុក្ខជាតិ​រលួយ​នៅ​កណ្តាល​វេទិកា។​ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ លោក​ Chu ​និង​លោក​ Chan ​ក៏​បាន​ស្ទុះ​ទៅ​កណ្តាល​អង្គ​ប្រជុំ​ដោយ​កាន់​សញ្ញា​ដែល​សរសេរ​ថា​ «របប​ឃាតកម្ម​មាន​ក្លិន​ស្អុយរាប់ពាន់​ឆ្នាំ»​ មុន​ពេល​ពួកគេ​ទម្លាក់​ប៉ាន់​ធាតុ​រាវ​មាន​ក្លិន​ស្អុយ​នៅ​លើ​ឥដ្ឋ។​

ប៉ូលិស​ហុងកុង​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ ពួកគេ​បាន​ចាប់​ខ្លួន​អតីត​សមាជិក​សភា​៣​រូប​នេះ ​និង​ចោទ​ប្រកាន់​ពួកគេ​ពីបទ​មាក់ងាយ ​និង​ប៉ុនប៉ង​បង្ក​គ្រោះថ្នាក់​ដោយ​ប្រើ​នឹង​សារធាតុ​គ្រោះ​ថ្នាក់។​

លោក​ Hui ​ស្ថិត​ក្នុង​ចំណោម​សមាជិក​សភា​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ចំនួន​១៥ នាក់​ ដែល​បាន​លាលែង​ពី​តំណែង​កាល​ពី​សប្តាហ៍​មុន​ បន្ទាប់​ពី​សហសេវិក​បួន​នាក់​របស់​ពួកគេ​ត្រូវ​បាន​បណ្តេញ​ចេញ​ បន្ទាប់​ពី​គណៈ​កម្មាធិការ​នីតិប្បញ្ញត្តិ​ចិន​ បាន​អនុម័ត​ច្បាប់​ដែល​ចែង​ថា ​រដ្ឋាភិបាល​ហុងកុង​អាច​ដក​សិទ្ធិ​សមាជិក​សភា​ណាដែល​គេជឿ​ថា​ ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​តុលាការ ។​

ការ​ដកចេញ​ និង​ការ​លាលែង​ជា​បន្តបន្ទាប់​ បានធ្វើ​ឲ្យ​ក្រុម​ប្រឹក្សា​ដែល​មាន​សមាជិក​ចំនួន​៧០​នាក់​នោះ នៅសល់​តែ​សមាជិក​សភា​ដែល​គាំទ្រ​ក្រុង​ប៉េកាំង​ប៉ុណ្ណោះ៕

XS
SM
MD
LG