ការភៀសព្រះកាយរបស់ព្រះសង្ឃទាំងពីរអង្គទៅកាន់ប្រទេសថៃនេះ កើតឡើងក្រោយពីព្រះសង្ឃទាំងពីអង្គសកម្មក្នុងការតវ៉ាប្រឆាំងអំពើអយុត្តិធម៌សង្គមនិងចុងក្រោយនេះគឺប្រឆាំងនឹងការចាប់ខ្លួនលោក រ៉ុង ឈុន។
ក្រុមអង្គការក្រៅរដ្ឋាភិបាលចំនួន៣នៅថ្ងៃពុធនេះ បានអំពាវនាវជាថ្មីទៀតឲ្យក្រុមហ៊ុនស្ករថៃមិត្រផុល (Mitr Phol) ចូលខ្លួនដោះស្រាយជម្លោះជាមួយតំណាងសហគមន៍ខ្មែរដែលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ដំណាំអំពៅមួយក្នុងខេត្តឧត្តរមានជ័យក្នុងប្រទេសកម្ពុជា។
ការចាប់ខ្លួននេះ ផ្តើមចេញពីឧប្បត្តិហេតុពីរដាច់ដោយឡែកពីគ្នានៅក្នុងខែឧសភានិងមិថុនានៅពេលដែលអង្គនីតិបញ្ញត្តិកំពុងជជែកវែកញែកច្បាប់ដែលនឹងដាក់ទោសព្រហ្មទណ្ឌចំពោះការមិនគោរព ឬការរំលោភភ្លេងជាតិរបស់ចិន។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សអ្នកស្រី Michelle Bachelet ព្រមានពីជម្លោះនៅតំបន់Tigrayថា អាចរីករាលដាលចេញពីព្រំដែននិងធ្វើឲ្យមានអស្ថិរភាពនៅផ្នែកខ្លះក្នុងតំបន់អាហ្វ្រិកខាងកើត។
ក្រោយគ្មានដំណឹងអំពីជោគវាសនារបស់សកម្មជនថៃ លោក Wanchalearm Satsaksit ដែលត្រូវបានរាយការណ៍ថាបានបាត់ខ្លួននៅកម្ពុជាជាង៥ខែមកហើយ បងស្រីរបស់សកម្មជនថៃរូបនេះបានធ្វើដំណើរមកដល់កម្ពុជា ដើម្បីផ្សងរកការពិតដោយខ្លួនឯងផ្ទាល់នៅភ្នំពេញផង និងក្នុងបន្ទប់សវនាការផង។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ ប្រតិកម្មតប ក្រោយពីក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប បានអំពាវនាវឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។
អង្គការសហប្រជាជាតិ បានព្រមានរួចហើយអំពីវិបត្តិមនុស្សធម៌ដែលអាចកើតមានដោយសារតែជនភៀសខ្លួនប្រមាណ១.១០០នាក់ ចូលទៅក្នុងប្រទេសស៊ូដង់ដើម្បីគេចចេញពីអំពើហិង្សា។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា «បោះចោលជាបន្ទាន់» សេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដ៏ចម្រូងចម្រាសមួយ ដែលអង្គការនេះចាត់ទុកថា នឹងក្លាយជាឧបករណ៍គំរាមកំហែងសិទ្ធិសេរីភាពអ្នកប្រើប្រាស់អ៊ីនធឺណិត។
ក្រសួងការងារថៃថា ជនចំណាកស្រុកសរុបប្រមាណ ១៣០.០០០ នាក់ មកពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ ដែលបានចូលប្រទេសនេះ ក្រោមកិច្ចព្រមព្រៀងការងារទ្វេភាគី ហើយដែលលិខិតអនុញ្ញាតរបស់ពួកគេត្រូវផុតកំណត់ចាប់ពីខែនេះរហូតដល់ខែធ្នូ ឆ្នាំ ២០២១នោះ នឹងមានសិទ្ធិពន្យារ។
ការសម្រេចដាក់ប្រជាពលរដ្ឋ៥នាក់ដែលជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនមួយឈ្មោះ ហេង ហ៊ុយ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីតុលាការគឺទាក់ទងនឹងការចោទប្រកាន់ថាពួកគេញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គម និងបទបរិហារបង្កាច់កេរ្តិ៍។
អង្គការការពារសេរីភាពសារព័ត៌មានឯករាជ្យចាត់ទុកការការផ្តន្ទាទោសអ្នកកាសែតលោក រស់ សុឃិតនេះថា ជាសញ្ញានៃការរឹតត្បិតកាន់តែខ្លាំងលើសេរីភាពរបស់អ្នកសារព័ត៌មាន ដែលនឹងនាំឲ្យពួកគេខ្លាចរអាក្នុងការបញ្ចេញមតិ។
ព័ត៌មានផ្សេងទៀត
No media source currently available