ក្រោយគ្មានដំណឹងអំពីជោគវាសនារបស់សកម្មជនថៃ លោក Wanchalearm Satsaksit ដែលត្រូវបានរាយការណ៍ថាបានបាត់ខ្លួននៅកម្ពុជាជាង៥ខែមកហើយ បងស្រីរបស់សកម្មជនថៃរូបនេះបានធ្វើដំណើរមកដល់កម្ពុជា ដើម្បីផ្សងរកការពិតដោយខ្លួនឯងផ្ទាល់នៅភ្នំពេញផង និងក្នុងបន្ទប់សវនាការផង។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ ប្រតិកម្មតប ក្រោយពីក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប បានអំពាវនាវឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។
អង្គការសហប្រជាជាតិ បានព្រមានរួចហើយអំពីវិបត្តិមនុស្សធម៌ដែលអាចកើតមានដោយសារតែជនភៀសខ្លួនប្រមាណ១.១០០នាក់ ចូលទៅក្នុងប្រទេសស៊ូដង់ដើម្បីគេចចេញពីអំពើហិង្សា។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា «បោះចោលជាបន្ទាន់» សេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដ៏ចម្រូងចម្រាសមួយ ដែលអង្គការនេះចាត់ទុកថា នឹងក្លាយជាឧបករណ៍គំរាមកំហែងសិទ្ធិសេរីភាពអ្នកប្រើប្រាស់អ៊ីនធឺណិត។
ក្រសួងការងារថៃថា ជនចំណាកស្រុកសរុបប្រមាណ ១៣០.០០០ នាក់ មកពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ ដែលបានចូលប្រទេសនេះ ក្រោមកិច្ចព្រមព្រៀងការងារទ្វេភាគី ហើយដែលលិខិតអនុញ្ញាតរបស់ពួកគេត្រូវផុតកំណត់ចាប់ពីខែនេះរហូតដល់ខែធ្នូ ឆ្នាំ ២០២១នោះ នឹងមានសិទ្ធិពន្យារ។
ការសម្រេចដាក់ប្រជាពលរដ្ឋ៥នាក់ដែលជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនមួយឈ្មោះ ហេង ហ៊ុយ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីតុលាការគឺទាក់ទងនឹងការចោទប្រកាន់ថាពួកគេញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គម និងបទបរិហារបង្កាច់កេរ្តិ៍។
អង្គការការពារសេរីភាពសារព័ត៌មានឯករាជ្យចាត់ទុកការការផ្តន្ទាទោសអ្នកកាសែតលោក រស់ សុឃិតនេះថា ជាសញ្ញានៃការរឹតត្បិតកាន់តែខ្លាំងលើសេរីភាពរបស់អ្នកសារព័ត៌មាន ដែលនឹងនាំឲ្យពួកគេខ្លាចរអាក្នុងការបញ្ចេញមតិ។
ចៅក្រមលើកឡើងថា តុលាការមិនស្គាល់អាសយដ្ឋានច្បាស់លាស់របស់ជនជាប់ចោទដែលរស់នៅប្រទេសបារំាំង និងប្រទេសផ្សេងទៀត និងស្នើឲ្យមេធាវីផ្តល់អាស័យដ្ឋានឲ្យពិតប្រាកដដោយអះអាងថា បើមេធាវីមិនផ្តល់ជូនទេ តុលាការនឹងបើកសវនាការម្តងទៀតនៅថ្ងៃទី២៥ ខែវិច្ឆិកា។
មន្ត្រីទាំង ៤ ដែលរងការដាក់ទណ្ឌកម្មនោះមានឈ្មោះ Li Jiangzhou, Edwina Lau, Steve Li Kwai-wah និង Deng Zhonghua។
ប្រពន្ធកូនរបស់ក្រុមអតីតមន្ត្រីគណបក្សជំទាស់ នៅព្រឹកថ្ងៃសុក្រនេះ បានព្យាយាមយកញត្តិទៅថ្វាយព្រះមហាក្សត្រ ប៉ុន្តែពុំមានមន្ត្រីព្រះបរមរាជវាំងរូបណាចេញមកទទួលញត្តិ ហើយពួកគាត់ត្រូវបានប្រាប់ដោយអាជ្ញាធរខណ្ឌដូនពេញថា ពួកគាត់គួរទៅដាក់ញត្តិនៅរដ្ឋសភា ឬព្រឹទ្ធសភាវិញ។
ក្រសួងការងារសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣០ ខែកញ្ញា បានដាក់បញ្ចូលទិន្នផលនេសាទបានពីកោះតៃវ៉ាន់ទៅក្នុងបញ្ជីចុងក្រោយបង្អស់នៃ «ទំនិញជាប់ពាក់ព័ន្ធនឹងពលកម្មកុមារ ឬការងារដោយបង្ខំ» ដែលមានចែងនៅក្នុងច្បាប់ឆ្នាំ ២០០៥ របស់សហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត
No media source currently available