ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ មាស មុត ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​បដិសេធ​ថា​មិន​បាន​រំលោភ​យក​ដីធ្លី ពលរដ្ឋ​ក្នុង​ស្រុក​ភូមិ​ទេ


លោក​ មាស មុត​ ដែល​រឿងក្តី​របស់​លោកកំពុង​បន្តទៅមុខ​ទាំង​ភាព​មិន​ច្បាស់​លាស់​​នៅសាលាក្តី​ខ្មែរក្រហម​ អង្គុយនៅក្នុង​​​គេហដ្ឋាន​របស់​​លោក​នៅស្រុក​សំឡូត ខេត្តបាត់​ដំបង ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ ឆ្នាំ​២០១៩។ (សុខ ខេមរា/VOA)​
លោក​ មាស មុត​ ដែល​រឿងក្តី​របស់​លោកកំពុង​បន្តទៅមុខ​ទាំង​ភាព​មិន​ច្បាស់​លាស់​​នៅសាលាក្តី​ខ្មែរក្រហម​ អង្គុយនៅក្នុង​​​គេហដ្ឋាន​របស់​​លោក​នៅស្រុក​សំឡូត ខេត្តបាត់​ដំបង ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ ឆ្នាំ​២០១៩។ (សុខ ខេមរា/VOA)​

អតីត​កម្មាភិបាល​ខ្មែរក្រហម​គឺ​ លោក​ មាស មុត​ បំភ្លឺថា ​លោក​មិនបាន​រំលោភ​យក​ដីធ្លី ពលរដ្ឋ​នៅក្នុង​ស្រុក​ភូមិ​នោះ​ទេ​ដោយ​បញ្ជាក់​ថា​ដី​នោះ​ជា​ដី​លោក​តាំង​ពី​ក្រោយ​ពេល​ធ្វើ​សមាហរណកម្ម​ក្នុង​ទសវត្សរ៍​១៩៩០​ម្ល៉េះ។

ការ​បំភ្លឺ​របស់​លោក​ មាស មុត​ កើត​ឡើង​ក្រោយ​ពេល​លោក​មាន​វិវាទ​ដីធ្លីថ្មីៗ​នេះ ជាមួយ​ពលរដ្ឋ​មួយ​គ្រួសារ​ដែល​រស់​នៅក្នុង​ឃុំ ​តាសាញ់​ ស្រុក ​សំឡូត ​ខេត្ត​បាត់ដំបង ដូចគ្នា។

លោក​ជុំ ហន​ មេឃុំ​តាសាញ់ ​ដែល​រស់នៅ​ក្នុង​ឃុំនោះ ​បានថ្លែង​ប្រាប់ ​VOA ​ថា ​លោក​មិនសូវ​ជាមាន​ទំនាក់​ទំនង​ជាមួយ​លោក​មាស មុត​នោះទេ ​ហើយ​លោក​ថា ​លោក​មាស មុត​ក៏មាន​ជាប់ពាក់​ព័ន្ធនឹង​រឿងដី​ធ្លីផង​ដែរ ​ប៉ុន្តែ​លោក​បាន​ដោះស្រាយ​រួច​អស់​ហើយ។

លោក​បាន​ថ្លែង​ប្រាប់ ​VOA ​កាលពី​ខែវិច្ឆិកា​ថា៖ ​«គាត់​ទាមទារ​យកដី​របស់​គេ ​តែខ្ញុំ​ដោះ​ស្រាយ​ហើយ។ ​គាត់​ចង់​យក​ដី​គេ​ឆ្នាំ​២០១៩​ហ្នឹង»។

តែ​ លោក ​មាស មុត ​អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ ដែល​ជាជន​ត្រូវចោទ​ក្នុង សាលាក្តី​ខ្មែរ​ក្រហម​ហើយ​កំពុង​រង់ចាំ​ការ​សម្រេច​របស់​តុលាការ​ពីការ​សម្រេច​ថា​ត្រូវ បញ្ជូន​ទៅ​ជំនុំជំម្រះ​ឬត្រូវ​ទម្លាក់​បទចោទ​នោះ​ បាន​បំភ្លឺ​ជាមួយ ​VOA ​កាល​ពី​សប្តាហ៍​ថ្មីៗ​នេះ​ថា​ ដី​ដែល​មាន​វិវាទ​នោះ​ មាន​ចំនួន​ប្រមាណ​១០ ​ហិកតា ​ជាដី​របស់​លោក ដែល​លោក​ទុក​ដាំដើម​ឈើ ​និង​អភិរក្ស​ឈើ​ ហើយ​និង​ជម្រក​សត្វ​ជាយូរ​មក​ហើយ។ លោក​បន្ថែម​ថាដី​នោះ​ត្រូវ​ពលរដ្ឋ​មួយ​គ្រួសារ​ ដែល​ជា​អតីត​អ្នកក្រោម​បង្គាប់​លោក រាន​យក​ពាក់​កណ្តាល​ ហើយ​ក៏កើត​មាន​ការ​តវ៉ាគ្នា​អំពី​រឿងនោះ។​ លោក ​មាស មុត ដែល​បញ្ជាក់​ថា មាន​លិខិត​ស្នាម​មួយ​ចំនួន​បញ្ជាក់​ពី​កម្មសិទ្ធ​នោះ​ បាន​អះអាង​ថា លោក​នឹង​ដោះស្រាយ​អំពី​រឿងនេះ ​ដោយ​ការ​ជួប​ជជែក​គ្នា ​ដោយ​សន្តិវិធី​ប្រសិន​បើ​ពលរដ្ឋ​នោះ​ចង់​បាន​ដីនោះ​មែន៕

XS
SM
MD
LG