ពិភពលោកកំពុងត្រៀមសង្កេតមើលការប្រារព្ធខួប៧៥ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ ខណៈពេលដែលស្ថាប័នពិភពលោកមួយនេះទំនងជាមានលទ្ធភាពកាន់តែតិចទៅៗក្នុងការរក្សាសន្តិភាព និងសន្តិសុខពិភពលោក។
កាលពីឆ្នាំមុន ការិយាល័យនេះបានអំពាវនាវរកថវិកាចំនួន៣២១លាន៥សែនដុល្លារអាមេរិក ប៉ុន្តែទទួលបានថវិកាស្ទើរតែមិនបានកណ្តាលផង។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិសង្ឃឹមថា ការអំពាវនាវនៅឆ្នាំនេះ នឹងទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិប្រសើរជាងមុន។
ក្រុមតំណាងក្រុមហ៊ុន និងអ្នកបញ្ជាទិញផលិតផលកាត់ដេរចំនួនជាង ២០បានស្នើចំៗឲ្យរដ្ឋាភិបាលទម្លាក់ចោលច្បាប់ស្តីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ដែលមានលក្ខណៈរឹតត្បិត។ ប៉ុន្តែមន្ត្រីតំណាងរដ្ឋាភិបាលថា កម្ពុជាត្រូវការច្បាប់ ដូច្នេះមិនអាចមានការលុបច្បាប់នេះទេ។
លោក កឹម សុខា និយាយក្នុងសវនាការនោះថា៖ «សូមចៅក្រមកោះហៅសហរដ្ឋអាមេរិក ហើយសួរពួកគេឱ្យឆ្លើយសំណួរទាំងនេះទៅ»។
នេះជាការប៉ះទង្គិចគ្នាកើនឡើងចុងក្រោយ នៅក្នុងការតវ៉ាអំពីភាពក្រីក្រ អត់ការងារធ្វើ អំពើពុករលួយនិងអន្តរាគមន៍របស់បរទេសដែលបានកើតឡើងចាប់តាំងពីខែតុលា។ ការប៉ះទង្គិចនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់៦០០នាក់។
ស្ថានភាពនៅ Darfur ខាងលិចកាន់តែអាក្រក់ទៅៗចាប់តាំងពីមានជម្លោះរវាងក្រុមជនជាតិអារ៉ាប់និងអាហ្វ្រិកបានបញ្ឆេះការប៉ះទង្គិចគ្នាយ៉ាងសាហាវនៅ El Geneina កាលពីចុងខែធ្នូ។
សាលាឧទ្ធរណ៍បានសម្រេចច្រានចាលការស្នើសុំរបស់មេធាវីលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ឲ្យសាលាឧទ្ធរណ៍បដិសេធសេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញ ដែលមានបំណងស៊ើបអង្កេតបន្ថែមទៀតលើបុរសទាំងពីរ ពីបទចារកម្ម។
ក្រុមតំណាងក្រុមហ៊ុន និងអ្នកបញ្ជាទិញផលិតផលកាត់ដេរចំនួនជាង២០ បានលើកពីកង្វល់ជាថ្មីទៀតចំពោះហានិភ័យដែលកម្ពុជាអាចនឹងបាត់ការគាំទ្រខាងពាណិជ្ជកម្មពីអឺរ៉ុប និងអាមេរិក បើកម្ពុជាខកខានមិនអាចធ្វើឲ្យប្រសើរដល់ស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។
សហភាពអឺរ៉ុបនឹងធ្វើការសម្រេចចិត្តចុងក្រោយថា នឹងទុកកម្ពុជាក្នុងប្រព័ន្ធឋាន:អនុគ្រោះពន្ធ EBAទៀត ឬយ៉ាងណា នៅថ្ងៃទី១២ ខែកុម្ភ:ខាងមុខ ក្រោយការវាយតម្លៃរបស់ខ្លួនលើការស្តារឡើងវិញនូវស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្ពុជា។
វិទ្យាស្ថានជាតិប្រជាធិបតេយ្យNDI បានសម្ដែងការប្ដេជ្ញាចិត្តថាខ្លួននៅតែមានបំណងចង់ចូលរួមអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដនៅក្នុងប្រទេសកម្ពុជា ដោយសង្ឃឹមថាការសន្ទនាដ៏វិជ្ជមានមួយនឹងកើតឡើងរវាងរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខនេះ
ព័ត៌មានផ្សេងទៀត
No media source currently available