ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបានចោទប្រកាន់រដ្ឋាភិបាលរបស់លោក Nicolas Maduro ពីបទរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសវេណេស៊ុយអេឡា។
បន្ទាប់ពីលោក James Ricketson អ្នកផលិតភាពយន្តឯកសារជនជាតិអូស្រ្តាលីត្រូវបានតុលាការកាត់ទោសកាលពីចុងខែសីហា ឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ដោយចោទពីបទចារកម្មនោះ លោកត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសនៅថ្ងៃសុក្រនេះ ក្រោយការកាត់ទោសបានបីសប្តាហ៍ និងជាប់ឃុំអស់រយៈពេលជាងមួយឆ្នាំ។
លោក Jeremy Hunt រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេសបាននិយាយថា សហគមន៍អន្តរជាតិត្រូវតែពិចារណាពីការបញ្ជូនការធ្វើបាបជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាមទៅកាន់តុលាការ ប្រសិនបើ មេដឹកនាំមីយ៉ាន់ម៉ាមិនយកបញ្ហានេះទៅតុលាការទេ។
បន្ទាប់ពីជាប់ពន្ធនាគារនៅត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំដែលជាប់ព្រំដែនវៀតណាមអស់រយៈពេលជាងមួយឆ្នាំ លោក កឹម សុខាត្រូវបានផ្ទេរមកដាក់ឃុំឃាំងនៅក្នុងផ្ទះរបស់លោកនៅរាជធានីភ្នំពេញកាលពីដើមខែកញ្ញានេះដោយសារតែមានសម្ពាធយ៉ាងច្រើនពីសហគមន៍អន្តរជាតិទាមទារឱ្យដោះលែងលោក។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងចុះឈ្មោះជូនដល់អ្នកបោះឆ្នោត ចំនួនជិតកន្លះលាននាក់ ដោយចាប់ផ្តើមពីដើមខែតុលា ឆ្នាំ២០១៨ នៅទូទាំងប្រទេស។ សម្រាប់អ្នកទើបគ្រប់អាយុ១៨ឆ្នាំ ដែលត្រូវចុះឈ្មោះដំបូង គឺនឹងចាប់ ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែតុលា ហើយសម្រាប់អ្នកចុះឈ្មោះ និងការពិនិត្យបញ្ជី ឈ្មោះរបស់ពលរដ្ឋទូទៅ នឹងមានរយៈពេល៣ខែចាប់ផ្តើមពីដើមខែតុលា ឆ្នាំ២០១៨ ផងដែរ។
បន្ទាប់ពីបើកសវនាការជំនុំជម្រះអស់រយៈពេលជិត១០ម៉ោង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនាល្ងាចថ្ងៃអង្គារនេះ សម្រេចលើកពេលប្រកាសសាលក្រមលើសំណុំរឿងមន្រ្តី និងអតីតមន្រ្តីអាដហុកទាំង៥រូប ទៅចុងខែកញ្ញា។ នេះបើតាមការបញ្ជាក់ពីមេធាវីការពារក្តីឲ្យមន្រ្តីទាំង៥។
លោក រ៉ុង ឈុន លើកឡើងថា សហភាពសហជីពរបស់លោក និងស្ថាប័នការពារសិទ្ធិកម្មករមួយចំនួនទៀត គ្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជាទទួលយកសំណើរបស់សហភាពអឺរ៉ុប (EU) ដែលបានស្នើឲ្យរដ្ឋាភិបាលស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
អតីតមន្ត្រីផ្នែកសន្តិសុខជាតិអាមេរិកមួយក្រុមមានប្រតិកម្មប្រឆាំងទៅនឹងរបាយការណ៍ដ៏ចម្រូងចម្រាសរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump អំពីទំនាក់ទំនងរវាងអំពើភេរវកម្មនិងបញ្ហាអន្តោប្រវេសន៍។ ក្រុមអតីតមន្ត្រីទាំងនោះបាននិយាយថា របាយការណ៍នេះបង្ហាញមិនត្រឹមត្រូវឲ្យគេយល់ឃើញថា ជនអន្តោប្រវេសន៍ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មភាគច្រើននៅក្នុងសហរដ្ឋអាមេរិក។
លោកយាង សុធារិន និងលោកអ៊ួន ឈិន ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់តាមមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌកម្ពុជា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ពីបទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ។
ពលករ និងពលការិនីខ្មែរចំនួន២២នាក់ ដែលបានធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី បានមកដល់កម្ពុជា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ និងពលរដ្ឋចំនួន៣១នាក់ ដែលបានចូលទៅស្នាក់នៅ និងប្រកបរបរលក់ឆ្នោតដោយខុសច្បាប់នៅក្នុងប្រទេសវៀតណាម បានមកដល់កម្ពុជាកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
សិស្សនិស្សិត សកម្មជន និងអ្នកកាសែតរាប់សិបនាក់បាននាំគ្នាធ្វើបាតុកម្មនៅតាមដងផ្លូវនានាក្នុងទីក្រុងធំបំផុតនៃប្រទេស មីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ានឹងការកាត់ទោសអ្នកកាសែតបណ្តាញសារព័ត៌មាន Reuters ពីរនាក់ ឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ។
ក្រុមប្រជាពលរដ្ឋប្រមាណជាង៧០គ្រួសារ ដែលជាអតីតទាហានខ្មែរក្រហម បានបដិសេធមិនទទួលយកដំណោះស្រាយដីធ្លី ដែលផ្តល់ដោយក្រុមហ៊ុនក្នុងស្រុកមួយ ដែលតំណាងពលរដ្ឋចោទថា គ្មានបណ្ណកម្មសិទ្ធិកាន់កាប់ដីដែលកំពុងមានទំនាស់។ មន្ត្រីសិទ្ធិមនុស្សស្នើឲ្យអាជ្ញាធរធ្វើជាអាជ្ញាកណ្តាលដែលមិនមានភាពលម្អៀងទៅភាគីណាមួយ ដើម្បីសម្របសម្រួលដោះស្រាយទំនាស់នេះដោយសន្តិវិធី។
ព័ត៌មានផ្សេងទៀត
No media source currently available