ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនាគត​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជិត​១លាន​នាក់​ស្ថិត​ក្នុង​ស្ថានភាព​មិនច្បាស់​នៅឡើយ ទោះដល់​ដំណាច់​ឆ្នាំដ៏​លំបាក​ក្តី


ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដើរកាត់​វាលស្រែ​បន្ទាប់​ពី​ឆ្លង​កាត់ប្រទេស​មីយ៉ាន់ម៉ាទៅកាន់ទីក្រុង Palang Khali
​ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ២០១៧។
ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដើរកាត់​វាលស្រែ​បន្ទាប់​ពី​ឆ្លង​កាត់ប្រទេស​មីយ៉ាន់ម៉ាទៅកាន់ទីក្រុង Palang Khali ​ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ២០១៧។

ជន​ភៀសខ្លួន​ មូស្លីម​ រ៉ូហ៊ីងយ៉ា​ជាង​៧សែន​៥ម៉ឺន​នាក់​ដែល​គេច​ចេញ​ពីការ​វាយ​ប្រហារ ពី​ក្រុម​យោធា​ភូមា​នៅតែ​ស្ថិត​នៅក្នុង​ជំរំ​នានា​ក្នុង​ប្រទេស​បង់ក្លាដែស​នៅឡើយ​នៅ​ពេល​ដែល​អនាគត​នៃការ​ធ្វើ​មាតុភូមិ​និវត្តន៍​និង​គម្រោងការ​តាំង​ទី​លំនៅ​ស្ថិត​នៅ​ក្នុង ភាព​មិនច្បាស់​លាស់​នៅ​ឡើយ។

នៅ​ពាសពេញ​ជំរំ​ដែល​គ្មាន​សណ្តាប់​ធ្នាប់​ក្នុងតំបន់ ​Cox’s Bazar ​ជនភៀស​ខ្លួន​ មូស្លីម រ៉ូហ៊ីងយ៉ា​ ជិត​១លាន​នាក់​នៅតែ​គ្មាន​អនាគត​ច្បាស់​លាស់។

គម្រោងការ​ធ្វើ​មាតុភូមិ​និវត្តន៍​ដោយ​ស្ម័គ្រចិត្ត​កាលពី​ខែមុន​ត្រូវ​ពន្យាពេល​ ដោយសារ មានការ​ព្រួយបារម្ភ​រឿង​សន្តិសុខ​អំពីការ​បន្ត​លប​វាយឆ្មក់​និងការ​ខ្វះការ​ឃ្លាំមើល​ពី អន្តរជាតិ។

រដ្ឋាភិបាល​ភូមា​បាន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​អន្តរជាតិ​ទៅយក​ព័ត៌មាន​ដោយ​ការ គ្រប់គ្រង​យ៉ាង​តឹងរឹង​កាលពី​ខែថ្មីៗ​នេះ ​តែការ​ចូលទៅ​កាន់​តំបន់​នានា​ដែល​ត្រូវ​គេ ចោទ​ប្រកាន់​ថា​កើត​មាន​អំពី​ព្រៃផ្សៃ​នោះ​ ត្រូវ​បដិសេធ។

នៅក្នុង​ប្រទេស ​បង់ក្លាដែស ​មាន​ការ​ដាក់​បញ្ចាំង​វីដេអូ​ឲ្យឃើញ​តំបន់​តាំង​ទី​លំនៅ លើ​កោះ ​បាសាន ចា​ (Bhasan Char) ​តែត្រូវ​គេបង្ហាញ​ពីក្តីបារម្ភ​ដែរ។ ​អង្គការ​ជន ភៀស​ខ្លួន​ សហប្រជាជាតិ​មិនទាន់​អនុញ្ញាត​ឲ្យមាន​ការពិនិត្យ​និង​ស្រាវជ្រាវ​មើល​ពី គ្រោះទឹក​ជំនន់ ​និង​ស្ថានភាព​រងគ្រោះ​ផ្សេង​ទៀត​នៅ​ឡើយទេ៕

XS
SM
MD
LG