សិល្បករជើងចាស់ខ្មែរ៥រូបទើបបានបញ្ចប់ដំណើរទេសចរណ៍សិល្បៈ«សិល្បៈដើម្បីសន្តិភាព» រៀបចំដោយអង្គការសិល្បៈខ្មែរអមតៈ Cambodian Living Arts (CLA) ពីថ្ងៃទី២៥ ខែតុលា ដល់១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក។
ជម្លោះរវាងពលរដ្ឋជាង៤០០គ្រួសារនិងក្រុមហ៊ុន NK Venture បានកើតឡើងតាំងពីឆ្នាំ ២០១០ គឺក្រោយពេលដែលរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទំហំចំនួន១.២០០ហិកតា ដល់ក្រុមហ៊ុននេះដែលមានបំណងដាំដំណាំអំពៅ។
ការចេញសេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក CNRP-USAនេះ ធ្វើឡើង ក្រោយពីលោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា បានបង្ហោះសារមួយតាមបណ្ដាញFacebookរបស់លោកដោយបបួលលោក ហ៊ុន សែន ភ្នាល់គ្នា។
ក្នុងពេលកម្ពុជាកំពុងស្ថិតលើគន្លងនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនប្រកបដោយចីរភាពនោះ អ្នកស្រីស្មីតយល់ថា រដ្ឋាភិបាលត្រូវកសាងស្ថាប័ន និងធនធានមនុស្ស ដែលមានសមត្ថភាព បំពេញការងារជំនាញចាំបាច់បម្រើសាធារណៈជន ឈរលើគោលការណ៍នៃការគោរពសិទ្ធិមនុស្ស។
តំណាងស្ថានទូតសហរដ្ឋអាមេរិកថា តម្លាភាពជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍ ហើយការឃោសនាបែបប្រជាភិថុតិ និងការផ្តល់ឲ្យព័ត៌មានមិនពិតនឹងប៉ះពាល់ទៅដល់ពលរដ្ឋ និងស្ថាប័នផ្សេងៗក្នុងសង្គម។
លោក Gyari Rinpoche ជាសហអ្នកបង្កើតអង្គការសិទ្ធិមនុស្សទីបេដ៏មានឥទ្ធិពលមួយនិងបានបោះបង់ចោលការតស៊ូប្រដាប់អាវុធដើម្បីប្រកាន់យកការដោះស្រាយជម្លោះដោយអហិង្សា ហើយបានក្លាយជាបេសកជនពិសេសរបស់សម្តេចសង្ឃ Dalai Lama នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
របាយការណ៍ដែលត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃអង្គារបានសន្និដ្ឋានថា ក្រុមហ៊ុន ហ្វេសប៊ុក មិនបានធ្វើការគ្រប់គ្រាន់ដើម្បីជួយទប់ស្កាត់មិនឲ្យគេប្រើប្រាស់បណ្តាញសង្គមមួយនេះក្នុងការបង្កភាពចលាចល និងបង្កឲ្យមានអំពើហិង្សានៅខាងក្រៅនោះទេ។
ការប្រឡងជ្រើសរើសចៅក្រមជំនាន់ទី៩ កំពុងដំណើរការទៅនៅថ្ងៃអង្គារ និងថ្ងៃពុធ សប្ដាហ៍នេះ ដោយមានបេក្ខជនចូលរួមជាង៧០០នាក់។
រដ្ឋាភិបាលចិននឹងត្រូវគេជជីកសួរអំពីការណ៍ដែលខ្លួនឃុំឃាំងជាតិសាសន៍អ៊ុយហ្គ័រទ្រង់ទ្រាយធំ នៅក្នុងអំឡុងពេលការពិនិត្យលើបញ្ហាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅថ្ងៃអង្គារខាងមុខនេះ។
ដូនជីជាតិអូស្រ្តាលីម្នាក់ដែលធ្វើឲ្យប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ខឹងសម្បាមានគម្រោងចាកចេញពីប្រទេសហ្វីលីពីននៅថ្ងៃនេះបន្ទាប់ពីមានការឈ្លោះប្រកែកគ្នាខាងផ្លូវច្បាប់អស់រយៈពេលយ៉ាងយូរ។
រដ្ឋាភិបាលចិននិងប៉ាគីស្ថាននិយាយថា ពួកគេកំពុងធ្វើការពង្រីកកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរចំពោះគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសអាហ្វហ្គានីស្ថាន។
Controversial Agreement Expires and Observers Don’t Think It’s Coming Back
ព័ត៌មានផ្សេងទៀត
No media source currently available