ក៏ប៉ុន្តែឥឡូវនេះប្រទេសបង់ក្លាដេសហាក់ដូចជា ចង់បង្ហាញឲ្យដឹងថា ប្រទេសបង់ក្លាដេសនឹងមិនទទួលឲ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទាំងនេះស្នាក់នៅក្នុងប្រទេសបានជារៀងរហូតនោះទេ។
«យើងត្រូវតែរំលឹកខ្លួនឯងថា យើងមិនឯកោទេ។ ពិភពលោកកំពុងតែតាមដានមើលកិច្ចការរបស់យើង។ សហគមន៍អន្តរជាតិកំពុងតែយកចិត្តទុកដាក់។ មិនថាបញ្ហាណាទេដែលអ្នកកំពុងតែតស៊ូមតិដើម្បីសហគមន៍អ្នក សហគមន៍អន្តរជាតិតាមដានកិច្ចការរបស់យើងជានិច្ច»។
ក្រសួងការបទេសសហរដ្ឋអាមេរិកនិយាយថាសហរដ្ឋអាមេរិកនៅមិនទាន់ធ្វើការសន្និដ្ឋានចុងក្រោយអំពីការសម្លាប់អ្នកសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត Jamal Khashoggi នៅឡើយទេ។
អ្នកតស៊ូមតិផ្នែកប្រព័ន្ធផ្សព្វផ្សាយបានអះអាងថា សេរីភាពសារព័ត៌មានត្រូវរដ្ឋាភិបាលរឹតត្បិត ហើយការណ៍នេះនឹងធ្វើឲ្យពលរដ្ឋកម្ពុជាមិនត្រឹមតែបាត់សិទ្ធិទទួលព័ត៌មានពិតទេ តែថែមទាំងញាំញីដោយព័ត៌មានបំភ្លៃផងដែរ។
នៅមុនពេលលោក ហ៊ុន សែន ធ្វើការចោទប្រកាន់ថា លោក សម រង្ស៊ី បានរៀបចំអន្ទាក់ដាក់រូបលោកនោះ លោកសម រង្ស៊ី បានប្រើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃពុធនេះ ដោយបានចាត់ទុកលោកហ៊ុន សែន មានស្មារតីមិននឹងនរ និងមិនមានការទទួលខុសត្រូវ។
អ្នកនាំពាក្យក្រសួងការពារជាតិនៅព្រឹកថ្ងៃពុធនេះបញ្ជាក់ថា ពលរដ្ឋខ្មែរ៤នាក់ដែលបម្រើ ការងារឲ្យអង្គការសហប្រជាជាតិរងរបួស ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ ក្នុងមូលដ្ឋានរបស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី។
សិល្បករជើងចាស់ខ្មែរ៥រូបទើបបានបញ្ចប់ដំណើរទេសចរណ៍សិល្បៈ«សិល្បៈដើម្បីសន្តិភាព» រៀបចំដោយអង្គការសិល្បៈខ្មែរអមតៈ Cambodian Living Arts (CLA) ពីថ្ងៃទី២៥ ខែតុលា ដល់១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក។
ជម្លោះរវាងពលរដ្ឋជាង៤០០គ្រួសារនិងក្រុមហ៊ុន NK Venture បានកើតឡើងតាំងពីឆ្នាំ ២០១០ គឺក្រោយពេលដែលរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទំហំចំនួន១.២០០ហិកតា ដល់ក្រុមហ៊ុននេះដែលមានបំណងដាំដំណាំអំពៅ។
ការចេញសេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក CNRP-USAនេះ ធ្វើឡើង ក្រោយពីលោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា បានបង្ហោះសារមួយតាមបណ្ដាញFacebookរបស់លោកដោយបបួលលោក ហ៊ុន សែន ភ្នាល់គ្នា។
ក្នុងពេលកម្ពុជាកំពុងស្ថិតលើគន្លងនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនប្រកបដោយចីរភាពនោះ អ្នកស្រីស្មីតយល់ថា រដ្ឋាភិបាលត្រូវកសាងស្ថាប័ន និងធនធានមនុស្ស ដែលមានសមត្ថភាព បំពេញការងារជំនាញចាំបាច់បម្រើសាធារណៈជន ឈរលើគោលការណ៍នៃការគោរពសិទ្ធិមនុស្ស។
តំណាងស្ថានទូតសហរដ្ឋអាមេរិកថា តម្លាភាពជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍ ហើយការឃោសនាបែបប្រជាភិថុតិ និងការផ្តល់ឲ្យព័ត៌មានមិនពិតនឹងប៉ះពាល់ទៅដល់ពលរដ្ឋ និងស្ថាប័នផ្សេងៗក្នុងសង្គម។
ព័ត៌មានផ្សេងទៀត
No media source currently available