មេដឹកនាំកម្ពុជា បានប្រកាសប្រាប់ពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបថា ជនជាតិចិនមកកម្ពុជា គឺដើម្បីតែការងារ និងការវិនិយោគប៉ុណ្ណោះ ហើយថា ជនជាតិចិន ក៏គ្មានមហិច្ឆតាឈ្លានពានទឹកដីខ្មែរនោះដែរ។
ខណៈដែលសិទ្ធិសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជាកាន់តែរួមតូចទៅៗ អ្នកការទូតអាមេរិក អំពាវនាវដល់អ្នកសារព័ត៌មានឯករាជ្យដែលនៅសេសសល់តែបន្តិចបន្តួច ឲ្យបន្តការងាររបស់ខ្លួនក្នុងការផ្សព្វផ្សាយនិងរាយការណ៍ព័ត៌មានពិតក្នុងសង្គម ជូនដល់ប្រជាពលរដ្ឋកម្ពុជាតទៅទៀត។
ប្រទេសអារ៉ាប៊ី សាអូឌីត ជាថ្មីម្តងទៀតបានធ្វើការផ្លាស់ប្តូរការពន្យល់របស់ខ្លួនចំពោះការសម្លាប់លោកJamal Khashoggiអ្នកកាសែតសាអូឌីតនិយាយថា ខ្លួនបានគ្រោងទុកជាមុនដោយផ្អែកលើព័ត៌មានដែលខ្លួនបានទទួលមកពីប្រទេសតួកគី។
អ្នកការពារព្រៃឈើនៅតំបន់ព្រៃឡង់ ក្នុងខេត្តកំពង់ធំ អះអាងថា ក្រុមអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នរដ្ឋជាច្រើន បានចងជាប្រព័ន្ធ ដើម្បីទាញរកប្រាក់ចំណេញពីការកាប់បំផ្លាញព្រៃឈើនៅតំបន់នេះផងដែរ។
សមាមគមរោងចក្រកាត់ដេរនៅកម្ពុជាយល់ថា ការប្រកាសនេះបានធ្វើឲ្យវិស័យឯកជន កម្មករ និងអ្នកបញ្ជាទិញទំនិញពីកម្ពុជាមានការតក់ស្លុតនិងអាចបង្កផលប៉ះពាល់ជាអវិជ្ជមានរយៈពេលវែងលើផលិតកម្មកាត់ដេររបស់កម្ពុជា។
អង្គការការពារសិទ្ធិមនុស្ស Amnesty International អំពាវនាវឱ្យប្រទេសអារ៉ាប៊ីសាអូឌីត បង្ហាញជាបន្ទាន់នូវសាកសពរបស់អ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត គឺលោក Jamal Khashoggi ដើម្បីឱ្យគេអាចធ្វើកោសលវិច័យសាកសពឱ្យបានពេញលេញ។
មន្ត្រីកំពូលពីរនាក់នៅប៉ែកខាងត្បូងប្រទេស អាហ្វហ្គានីស្ថាន ដោយរួមទាំងមេបញ្ជាការប៉ូលិសដ៏មានអំណាចម្នាក់ផងគឺលោកឧត្តមសេនីយ៍ Abdul Raziq ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារមួយ។
អារ៉ាប៊ី សាអូឌីតបានបដិសេធថា មិនជាប់ពាក់ព័ន្ធនឹងការសម្លាប់លោក Khashoggi ដែលជាអ្នកសរសេរអត្ថបទរិះគន់មេដឹកអារ៉ាប់គឺព្រះអង្គម្ចាស់រាជ្ជទាយាទMohammed bin Salmanនៅក្នុងកាសែត The Washington Post នេះទេ។
ក្រសួងការបរទេសក៏បានប្រកាសផងដែរថា «យើងនឹងបន្តអំពាវនាវដល់រដ្ឋាភិបាលវៀតណាមឲ្យដោះលែងអ្នកទោសមនសិការទាំងអស់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងអនុញ្ញាតឲ្យពលរដ្ឋវៀតណាមទាំងអស់អាចធ្វើការបញ្ចេញមតិពាក់ព័ន្ធនឹងរឿងនយោបាយដោយគ្មានការភ័យខ្លាចពីការដាក់ទណ្ឌកម្មនានា»។
ក្រុមមន្ត្រីតួកគីបាននិយាយថា ក្រុមភ្នាក់ងារអារ៉ាប៊ី សាអូឌីតបានសម្លាប់លោក Khashoggi។ ក្រុមមន្ត្រីអារ៉ាប៊ី សាអូឌីតបានថ្លែងថា លោកបានដើរចេញពីស្ថានកុងស៊ុលនេះដោយខ្លួនឯង។
ព័ត៌មានផ្សេងទៀត
No media source currently available