ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​និង​ប៉ាគីស្ថាន​បាន​យល់ព្រម​បង្កើត​ច្រក​របៀង​ឆ្លងកាត់​ព្រំដែន​​


ជន​ធ្វើ​ធម្មយាត្រា​ឥណ្ឌា​ Sikh បាន​មកដល់​សា្ថនីយ៍​រថភ្លើង​ Wagha ដើម្បី​ចូល​រួម​ពិធី​ខួបកំណើត​មេដឹកនាំ​សាសនា​ខ្លួនលោក Baba Guru Nanak នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​កាលពី​ថ្ងៃទី​២១ ខែ វិច្ឆិកា ឆ្នាំ ២០១៨។
ជន​ធ្វើ​ធម្មយាត្រា​ឥណ្ឌា​ Sikh បាន​មកដល់​សា្ថនីយ៍​រថភ្លើង​ Wagha ដើម្បី​ចូល​រួម​ពិធី​ខួបកំណើត​មេដឹកនាំ​សាសនា​ខ្លួនលោក Baba Guru Nanak នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​កាលពី​ថ្ងៃទី​២១ ខែ វិច្ឆិកា ឆ្នាំ ២០១៨។

ឥណ្ឌា​និង​ប៉ាគីស្ថាន​ដែល​ជា​គូ​ប្រជែងសំខាន់​នៅ​អាស៊ី​ខាងត្បូង​បាន​យល់ព្រម​បង្កើត​ច្រក​របៀង​ឆ្លងកាត់ព្រំដែនដើម្បី​ឱ្យអ្នក​គោរព​បូជា​សាសនា​មកពី​សហគមន៍ជនជាតិ​ភាគតិច​ Sikh ​នៅ​ឥណ្ឌា​អាចទៅ​ទស្សនា​ប្រាសាទ​បុរាណ​ប្រវត្តិ​សាស្ត្រ​នៅ​ខាង​ភាគី​ប៉ាគីស្ថាន។​

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​ កាយវិការ​ដើម្បី​បង្កើត​ច្រក​ព្រំដែន​នេះ​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​តាម​ព្រំដែន​ដែល​មាន​យូរ​អង្វែង​រវាង​ប្រទេស​ជិត​ខាង​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​នេះ។ ​

រដ្ឋមន្រ្តី​ការ​បរទេស​ប៉ាគីស្ថាន​លោក Shah Mehmood Qureshi បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​រដ្ឋាភិបាល​របស់​លោក​បាន​បញ្ជូន​ការ​សម្រេច​ចិត្តទៅ​រដ្ឋាភិបាល​ក្រុង​ ញូវដែលីដើម្បីបើក​ច្រក Kartarpur ​ដែលបាន​ស្នើ​ឡើង​សម្រាប់​ការប្រារព្ធ​ខួបលើក​ទី​៥៥០​ឆ្នាំ​នៅឆ្នាំ​នៃកំណើត Guru Nanak ​ស្ថាបនិក​ជន​ជាតិ​ភាគតិច​ Sikhism ​និយម។​

លោក​ Qureshi បាន​សរសេរតាម​ Twitter ថា៖ ​«យើង​សូម​ស្វាគមន៍​សហគមន៍​ Sikh​មកប៉ាគីស្ថាន​សម្រាប់​ឱកាស​ដ៏វិសេស​នេះ។ ​លោក​បាន​ប្រកាស​ថា​ ​លោក​នាយក​រដ្ឋមន្រ្តី Imran Khan នឹងបញ្ចុះបញ្ចូលបឋម​សិក្សាសីលា​ពិធីនេះ​នៅថ្ងៃពុធខាងមុខ​នេះ​ដើម្បីចាប់ផ្តើម​ការ​ស្ថាបនា​នៅ​ទឹកដី​ប៉ាគីស្ថាន។ ​

សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​ Qureshi ​បានកើតឡើងប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​បន្ទាប់ពី​ឥណ្ឌាប្រកាសថា​ខ្លួនបាន​សម្រេច​ចិត្ត​សាងសង់​និង​អភិវឌ្ឍ​កន្លែងនេះ​ខ្លួន​នៅព្រំដែនអន្តរជាតិ។​ក្រសួង​ការបរទេស​ឥណ្ឌា​នៅក្នុង​លិខិត​មួយ​ផ្ញើ​តាម​រយៈ​បេសក​កម្មការ​ទូត​របស់​ប៉ាគីស្ថាន​នៅក្រុង​ញូវដែលីបាន​និយាយ​ថា ​ពួករដ្ឋាភិបាល​ឥណ្ឌា​បាន ​«ខិតជិតនិងជំរុញឱ្យប៉ាគីស្ថាន» ទទួល​ស្គាល់នូវ​មនោ​សញ្ចេតនា​របស់​សហគមន៍ Sikh៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG