លោក ស៊ុន ណារិន ដែលកំពុងផ្តិតយកព័ត៌មានដោយផ្ទាល់ឲ្យវីអូអេ ពីទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី ជូនកិច្ចសន្ទនាដោយផ្ទាល់ជាមួយលោក សុខ ខេមរា នៃវីអូអេ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ស្តីពីលទ្ធផលនៃកិច្ចប្រជុំទាំងនេះ។
មន្រ្តីសន្តិសុខឥណ្ឌូណេស៊ីបានព័ទ្ធជុំវិញលោកស្រី Patsy Widakuswara ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំសេតវិមានដែលមានសញ្ជាតិអាមេរិកាំងដើមកំណើតឥណ្ឌូណេស៊ី និងដែលបានធ្វើជាអ្នកយកព័ត៌មានសម្រាំងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងកាសែតអាមេរិកដែលទៅយកព័ត៌មាននៅកិច្ចប្រជុំកំពូលនោះ។
ដោយឃើញស្ថានភាពនៅមីយ៉ាន់ម៉ាកាន់តែអាក្រក់បន្ថែមទៀត អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterresបានអំពាវនាវ ឲ្យប្រទេសទាំងអស់បង្កើតយុទ្ធសាស្រ្តរួមគ្នា ដើម្បីបញ្ចប់វិបត្តិនៅមីយ៉ាន់ម៉ា។
ជម្លោះនៅសមុទ្រចិនខាងត្បូងបានក្លាយជាបញ្ហាចម្រូងចម្រាសរាប់ទសវត្សរ៍មកហើយរវាងប្រទេសចិន និងសមាជិកមួយចំនួនរបស់អាស៊ាន រួមមានវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ។
ថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលអាស៊ានបានបញ្ចប់កាលពីម្សិលមិញ ហើយគេមើលឃើញថា អាស៊ាន និងប្រទេសដៃគូ ដូចជា អាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង កាណាដា និងអូស្ត្រាលី បានជួបប្រជុំដើម្បីដោះស្រាយបញ្ហាគំរាមកំហែងនានាក្នុងតំបន់ ជាពិសេសវិបត្តិមីយ៉ាន់ម៉ា និងជម្លោះនៅសមុទ្រចិនខាងត្បូង។
នៅក្នុងកិច្ចប្រជុំកំពូលរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន មេដឹកនាំចិនបានព្រមានអំពីសង្គ្រាមត្រជាក់ថ្មីមួយនៅក្នុងសកលលោក ដោយជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមនិងការមិនយល់ស្របគ្នាទៅវិញទៅមកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយ
ប្រទេសថៃបានថ្លែងកាលពីពេលថ្មីៗនេះថា ខ្លួនកំពុងរៀបចំប្តឹងក្រុមហ៊ុន Facebook ក្នុងចំណាត់ការមួយដែលអាចនឹងបិទវេទិកានេះនៅទូទាំងប្រទេស ដោយសារអ្នកឆបោកដែលគេចោទថា បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនេះដើម្បីបោកប្រាស់អ្នកប្រើប្រាស់ក្នុងស្រុកអស់ទឹកប្រាក់រាប់សិបលាន
កិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី ដែលមានវត្តមាន អ្នកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិកនៅសប្តាហ៍នេះ រំពឹងថា បញ្ហាស្មុគស្មាញក្នុងតំបន់និងសកលជាច្រើន ត្រូវបានពិភាក្សាគ្នា។ ហើយពីប្រទេសកម្ពុជាដែលជាសមាជិកអាស៊ានមួយ ក្នុងចំណោម១០ប្រទេស
នៅក្នុងការចរចាជាមួយពួកមេដឹកនាំអាស៊ីអាគ្នេយ៍នៅថ្ងៃពុធនេះនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌូណេស៊ី នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានបញ្ជាក់ពីសារៈសំខាន់នៃប្រទេសរបស់លោកជាប្រទេសដែលមានសេដ្ឋកិច្ចធំទី២របស់ពិភពលោកនិងជាដៃគូពាណិជ្ជកម្មដ៏ខ្លាំងបំផុតនៅក្នុងតំបន់។
ទស្សនកិច្ចម្តងហើយម្តងទៀត រួមទាំងកិច្ចប្រជុំនានាដែលលោកស្រីទទួលធ្វើជាម្ចាស់ផ្ទះក្នុងរដ្ឋធានីវ៉ាស៊ីនតោនផង បានធ្វើឱ្យលោកស្រី ក្លាយជាអ្នកភ្ជាប់ទំនាក់ទំនងដ៏សំខាន់សម្រាប់រដ្ឋបាលអាមេរិកដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ខណៈអាមេរិកព្យាយាមជំរុញបណ្តាញភាពជាដៃគូដើម្បីតតាំងឥទ្ធិពលចិន។
លោកស្រី Harris និយាយថា សហរដ្ឋអាមេរិកនឹងបន្តជំរុញមេដឹកនាំយោធាមីយ៉ាន់ម៉ាឱ្យបញ្ឈប់«អំពើហិង្សាដ៏គួរឱ្យរន្ធត់» ដែលបានផ្ទុះឡើងតាំងពីរដ្ឋប្រហារយោធានៅឆ្នាំ២០២១។ លោកស្រីថា អាមេរិកនឹងបន្តដាក់សម្ពាធលើមីយ៉ាន់ម៉ាដែលហែកហួរដោយសារជម្លោះឱ្យលើកកម្ពស់មាគ៌ាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។
ព័ត៌មានផ្សេងទៀត
No media source currently available