ចិនព្រមានអំពី«សង្គ្រាមត្រជាក់ថ្មី»នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន
- Reuters
នៅក្នុងកិច្ចប្រជុំកំពូលរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន មេដឹកនាំចិនបានព្រមានអំពីសង្គ្រាមត្រជាក់ថ្មីមួយនៅក្នុងសកលលោក ដោយជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមនិងការមិនយល់ស្របគ្នាទៅវិញទៅមកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយមិនកាន់ជើងភាគីណាមួយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ អ្នកនាង ទែន សុខស្រីនិត នៃវីអូអេ ជូនសេចក្តីប្រែសម្រួល។