កាលពីថ្ងៃអង្គារ ទី១២ ខែកញ្ញា តុលាការហ្វីលីពីនបានទម្លាក់ចោលបទចោទប្រកាន់លើអ្នកស្រី Maria Ressa និងគេហទំព័រសារព័ត៌មាន Rappler របស់អ្នកស្រី នៅក្នុងសំណុំរឿងពន្ធដារ។
រដ្ឋាភិបាលក្រុងហាណូយនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសពីការបង្កើនកម្រិតទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរទៅដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាឋានៈខ្ពស់នៃកម្រិតទំនាក់ទំនងការទូតរបស់វៀតណាម។
បីថ្ងៃក្រោយពីទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden ទៅប្រទេសវៀតណាម វិទ្យាស្ថានសន្តិភាពរបស់ស.រ.អ.នៅរដ្ឋធានីវ៉ាស៊ីនតោនបានរៀបចំកិច្ចពិភាក្សាមានចំណងថា«កេរដំណែលសង្គ្រាម និងសន្តិភាពនៅវៀតណាម ឡាវ និងកម្ពុជា»។
ចាប់តាំងពីយោធាបានចូលកាន់អំណាចមក មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល ដែលបានធ្វើឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត អ្នកស្រី Aung San Suu Kyi កំពុងជាប់ឃុំរយៈពេលវែងពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំការបោះឆ្នោត អំពើពុករលួយ និងបទល្មើសផ្សេងទៀត។
បុគ្គលិកអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំមួយចំនួន និងបណ្តុះបណ្តាលដល់រដ្ឋាភិបាលផ្សេងៗក្នុងទូទាំងតំបន់ ដើម្បីទាក់ទាញនិងបង្រៀនពួកគេពីការស្វែងរកនិងរឹបអូសការដឹកជញ្ជូនសារធាតុគីមីបំបាត់ការឈឺចាប់។
កាលពីថ្ងៃទី២៨ ខែសីហា រដ្ឋាភិបាលក្រុងប៉េកាំងបានបោះពុម្ពផ្សាយកំណែថ្មីនៃផែនទីជាតិរបស់ខ្លួន ដែលបញ្ជាក់ពីកម្មសិទ្ធិលើផ្ទៃទឹកស្ទើរតែទាំងស្រុងនៅសមុទ្រចិនខាងត្បូង ដែលការណ៍នេះ ទាក់ទាញការតវ៉ាយ៉ាងខ្លាំងពីប្រទេសជិតខាង នេះបើយោងតាមទីភ្នាក់ព័ត៌មាន The Associated Press ។
ភាគីកម្ពុជាបង្ហាញជំហរបដិសេធមិនចូលរួមសមយុទ្ធយោធារួមដំបូងបំផុតរបស់ប្រទេសជាសមាជិកអាស៊ាននៅដែនទឹកសមុទ្រចិនខាងត្បូង ដែលជាការរៀបចំឡើងដោយប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានប្តូរវេនរបស់សមាគមអាស៊ានដែលមាន១០ប្រទេសនោះទេ។
បន្ទាប់ពីត្រូវឃុំខ្លួន និងប្រឈមនឹងបទចោទប្រកាន់ផ្សេងៗនៅពេលរបបយោធាចូលកាន់អំណាចដោយធ្វើរដ្ឋប្រហារនោះ ឥឡូវនេះ លោកស្រី អង់សាន ស៊ូជី កំពុងប្រឈមនឹងស្ថានភាពសុខភាពទ្រុឌទ្រោម ក្រោយពីលោកស្រីត្រូវបានបដិសេធមិនផ្តល់សេវាព្យាបាលសមស្រប។
លោក Nguyen Van Chuong បានលើកឡើងថា ការសារភាពរបស់លោក ធ្វើឡើងដោយសារការបង្ខំ ហើយនៅតែអះអាងអស់ពេល១៦ឆ្នាំមកហើយថា លោកគ្មានកំហុសទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើការពិភាក្សាដោយផ្ទាល់ក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានខែមកនេះជាមួយនឹងចិន។
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក Srettha Thavisin បានថ្លែងដូចនេះនៅក្នុងសុន្ទរកថាចូលកាន់តំណែងរបស់លោក នៅចំពោះមុខរដ្ឋសភាថៃនៅថ្ងៃចន្ទនេះ គឺបន្ទាប់ពីមានការជាប់គាំងខាងនយោបាយអស់រយៈពេល៤ខែមក។
ការពិភាក្សានៅថ្ងៃចន្ទនេះបានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីសហរដ្ឋអាមេរិកនិងវៀតណាមបានលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេទៅដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ»។
ព័ត៌មានផ្សេងទៀត
No media source currently available