កាលពីថ្ងៃទី២៨ ខែសីហា រដ្ឋាភិបាលក្រុងប៉េកាំងបានបោះពុម្ពផ្សាយកំណែថ្មីនៃផែនទីជាតិរបស់ខ្លួន ដែលបញ្ជាក់ពីកម្មសិទ្ធិលើផ្ទៃទឹកស្ទើរតែទាំងស្រុងនៅសមុទ្រចិនខាងត្បូង ដែលការណ៍នេះ ទាក់ទាញការតវ៉ាយ៉ាងខ្លាំងពីប្រទេសជិតខាង នេះបើយោងតាមទីភ្នាក់ព័ត៌មាន The Associated Press ។
ភាគីកម្ពុជាបង្ហាញជំហរបដិសេធមិនចូលរួមសមយុទ្ធយោធារួមដំបូងបំផុតរបស់ប្រទេសជាសមាជិកអាស៊ាននៅដែនទឹកសមុទ្រចិនខាងត្បូង ដែលជាការរៀបចំឡើងដោយប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានប្តូរវេនរបស់សមាគមអាស៊ានដែលមាន១០ប្រទេសនោះទេ។
បន្ទាប់ពីត្រូវឃុំខ្លួន និងប្រឈមនឹងបទចោទប្រកាន់ផ្សេងៗនៅពេលរបបយោធាចូលកាន់អំណាចដោយធ្វើរដ្ឋប្រហារនោះ ឥឡូវនេះ លោកស្រី អង់សាន ស៊ូជី កំពុងប្រឈមនឹងស្ថានភាពសុខភាពទ្រុឌទ្រោម ក្រោយពីលោកស្រីត្រូវបានបដិសេធមិនផ្តល់សេវាព្យាបាលសមស្រប។
លោក Nguyen Van Chuong បានលើកឡើងថា ការសារភាពរបស់លោក ធ្វើឡើងដោយសារការបង្ខំ ហើយនៅតែអះអាងអស់ពេល១៦ឆ្នាំមកហើយថា លោកគ្មានកំហុសទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើការពិភាក្សាដោយផ្ទាល់ក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានខែមកនេះជាមួយនឹងចិន។
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក Srettha Thavisin បានថ្លែងដូចនេះនៅក្នុងសុន្ទរកថាចូលកាន់តំណែងរបស់លោក នៅចំពោះមុខរដ្ឋសភាថៃនៅថ្ងៃចន្ទនេះ គឺបន្ទាប់ពីមានការជាប់គាំងខាងនយោបាយអស់រយៈពេល៤ខែមក។
ការពិភាក្សានៅថ្ងៃចន្ទនេះបានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីសហរដ្ឋអាមេរិកនិងវៀតណាមបានលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេទៅដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ»។
ការបង្កើនទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកដល់កម្រិតខ្ពស់បំផុតដូចគ្នានេះបង្ហាញថា វៀតណាមចង់ពង្រីកមិត្តភាពរបស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិកនិងអឺរ៉ុបស្វែងរកជម្រើសរោងចក្រក្នុងប្រទេសផ្សេង ក្រៅពីរោងចក្រនៅក្នុងប្រទេសចិន។
ក្នុងសន្និសីទសារព័ត៌មាន បិទបញ្ចប់កិច្ចប្រជុំអាស៊ាន រយៈពេល៣ថ្ងៃ នៅទីក្រុងហ្សាការតា មេដឹកនាំអាស៊ាន បានបង្ហាញក្តីបារម្ភអំពីកំណើននៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ដោយអំពាវនាវកុំឲ្យបង្កើតភាពតានតឹងថ្មី និងបន្ធូរបន្ថយភាពតានតឹងដែលឡើងកំដៅ។
លោកបាននិយាយជាថ្មីទៀតថាអាស៊ាននឹងមិនក្លាយជាខ្សែបន្ទាត់ជួរមុខនៃសង្គ្រាមត្រជាក់ថ្មីមួយទេ ដែលនេះគឺជាការសន្យាមួយដែលលោកបានធ្វើនៅពេលលោកទទួលតំណែងជាប្រធានប្ដូរវេនអាស៊ានបន្តពីប្រទេសកម្ពុជាកាលពីឆ្នាំ ២០២២។
លោក ស៊ុន ណារិន ដែលកំពុងផ្តិតយកព័ត៌មានដោយផ្ទាល់ឲ្យវីអូអេ ពីទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី ជូនកិច្ចសន្ទនាដោយផ្ទាល់ជាមួយលោក សុខ ខេមរា នៃវីអូអេ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ស្តីពីលទ្ធផលនៃកិច្ចប្រជុំទាំងនេះ។
មន្រ្តីសន្តិសុខឥណ្ឌូណេស៊ីបានព័ទ្ធជុំវិញលោកស្រី Patsy Widakuswara ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំសេតវិមានដែលមានសញ្ជាតិអាមេរិកាំងដើមកំណើតឥណ្ឌូណេស៊ី និងដែលបានធ្វើជាអ្នកយកព័ត៌មានសម្រាំងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងកាសែតអាមេរិកដែលទៅយកព័ត៌មាននៅកិច្ចប្រជុំកំពូលនោះ។
ព័ត៌មានផ្សេងទៀត
No media source currently available