ក្រុមមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន កាលពីថ្ងៃអង្គារ បានចាប់ផ្តើមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួននៅរដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូណេស៊ី ដោយផ្តោតសំខាន់ទៅលើសារៈសំខាន់នៃសាមគ្គីភាពនិងការរក្សាសន្តិសុខនិងសន្តិភាពក្នុងតំបន់។
កាលពីថ្ងៃចន្ទ នៅក្នុងព្រឹត្តិការណ៍ជំនួបស្តីពីពាណិជ្ជកម្ម ក្នុងរយៈពេលមួយថ្ងៃមុនកិច្ចប្រជុំកំពូលអាស៊ានបានចាប់ផ្តើមនៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពីគោលបំណងដ៏សំខាន់មួយក្នុងការជំរុញឱ្យមានការពិភាក្សាគ្នា
វិបត្តិនយោបាយបង្ហូរឈាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការកើនឡើងនៃភាពគឃ្លើនរបស់ចិនកំពុងគ្របដណ្តប់លើសន្និសីទកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ានដែលបានបើកធ្វើឡើងនៅថ្ងៃអង្គារនេះនៅរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី។
ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងហ្សាការតា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា អាស៊ានត្រូវតែពង្រឹងការរួបរួមគ្នា និងមជ្ឈភាព។ នៅពេលបើកកិច្ចប្រជុំកំពូលអាស៊ាននាថ្ងៃអង្គារនេះ ប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ បានថ្លែងថា អាស៊ានយល់ព្រមគ្នាមិនក្លាយជាអាយ៉ងរបស់ប្រទេសមហាអំណាចណាមួយឡើយ។
អវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលជាទូទៅចូលរួមក្នុងកិច្ចប្រជុំនេះ បានបន្ថែមឱ្យមានស្រមោលកាន់តែស្រអាប់បន្ថែមទៀត ទៅលើទិដ្ឋភាពដែលស្រអាប់រួចទៅហើយ ក្នុងការបង្ហាញនូវការឯកភាពនិងការចាប់ដៃគ្នាជាប្រពៃណីនៃបណ្តាក្រុមប្រទេសទាំង ១០ របស់ប្លុកមួយនេះ។
អ្នកវិភាគមើលឃើញថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក ហ៊ុន សែន ពិបាកក្នុងការស្តារស្ថានភាពនយោបាយនិងសិទ្ធិមនុស្ស ក្រោមហេតុផលថា សេដ្ឋកិច្ចរបស់កម្ពុជាពឹងផ្អែកទៅលើប្រទេសចិន។
អ្នកតាមដានមើលឃើញថា ដំណើរទស្សនកិច្ចនេះជាការបង្ហាញខ្លួនទៅកាន់មេដឹកនាំពិភពលោក និងថា គោលនយោបាយការបរទេសកម្ពុជា គឺនៅដដែល ដូចការដឹកនាំរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន។
ពួកគេថា សម្រាប់ថ្នាក់ដឹកនាំវៀតណាម ការណ៍នេះជាការពង្រីកទំនាក់ទំនងទូលំទូលាយជាងមុនជាទូទៅតែប៉ុណ្ណោះ ដើម្បីទប់ទល់នឹងភាពគឃ្លើនកាន់តែខ្លាំងរបស់ចិននៅក្នុងតំបន់។
ខ្លឹមសារក្នុងព្រះរាជព្រឹត្តិប័ត្រនេះបានលើកឡើងថា៖ «លោកThaksin ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ បានធ្វើអំពើល្អសម្រាប់ប្រទេសជាតិ និងប្រជារាស្ត្រថៃ ហើយមានភក្តីភាពចំពោះព្រះមហាក្សត្រ»។
អ្នកស្រី Paetongtarn បាននិយាយប្រាប់ពួកអ្នកកាសែតថា៖ «ការព្រាងសំណើសុំលើកលែងទោសត្រូវចំណាយពេល ហើយស្រេចលើខ្លួនលោកដែលត្រូវជ្រើសរើសពេលវេលានិងធ្វើដំណើរការ»។
Police raids uncover one of the city-state's largest money laundering cases
ព័ត៌មានផ្សេងទៀត
No media source currently available