ជប៉ុននឹងផ្ដល់សម្ភារៈ ដូចជាកប៉ាល់ជួយសង្គ្រោះនិងឧបករណ៍ផ្សេងទៀតតាមរយៈកិច្ចព្រមព្រៀងផ្ដល់ជំនួយផ្លូវការផ្នែកសន្តិសុខ ដែលត្រូវបានចុះហត្ថលេខារវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ នៅទីក្រុងតូក្យូនៅក្នុងជំនួបដាច់ដោយឡែកមួយនៃពិធីប្រារព្ធខួប៥០ឆ្នាំនៃទំនាក់ទំនងជប៉ុនជាមួយនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន។
ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងមិនចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28)នោះទេ។
កសិករច្រើនជាងមុននៅមីយ៉ាន់ម៉ាបានដាំអាភៀនចាប់តាំងពីសេដ្ឋកិច្ចប្រទេសឱនថយខ្លាំងក្រោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១ ដែលជំរុញប្រទេសឱ្យមានសង្គ្រាមស៊ីវិលទូទាំងប្រទេស
ប្រធានាធិបតីចិនលោកXi Jinping នឹងទៅបំពេញទស្សនកិច្ចប្រទេសវៀតណាមដែលជាប្រទេសជិតខាងនៅសប្តាហ៍ក្រោយដើម្បីជំរុញចំណងទាក់ទងឱ្យកាន់តែស៊ីជម្រៅឡើងរវាងប្រទេសជិតខាងសង្គមនិយមទាំង២នេះ។
រដ្ឋាភិបាលស៊ីវិលថ្មីនៅក្នុងប្រទេសថៃកំពុងរងការរិះគន់ ជុំវិញផែនការទិញនាវាចម្បាំងពីប្រទេសចិនក្នុងតម្លៃខ្ពស់ ខណៈអ្នកវិភាគមួយចំនួនលើកឡើងថា រដ្ឋាភិបាលថៃបច្ចុប្បន្នគួរបង្កើតឱ្យមានតុល្យភាពកាន់តែច្រើនខ្លាំងថែមទៀត
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមួយចំនួនមកពីគណបក្សសាធារណរដ្ឋ បានបង្ហាញជំហររួមគ្នា ក្នុងការជំរុញឲ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ពង្រឹងភាតរភាព ដើម្បីប្រឈមជាមួយចិនក្នុងស្មារតីតែមួយ ដោយសំដៅជាចម្បងទៅលើវិវាទនៅសមុទ្រចិនខាងត្បូង។
ក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ាបានរាំងខ្ទប់ការទាក់ទងរវាងមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យលោកស្រី Aung San Suu Kyi និងគ្រួសារលោកស្រីព្រមទាំងពួកមេធាវីលោកស្រីផងដែរ។ នេះបើតាមការប្រាប់ឱ្យដឹងដោយកូនប្រុសពៅរបស់លោកស្រី។
មន្ត្រីថៃបានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយសាធារណៈប្រកាន់យកការប្រុងប្រយ័ត្នជាងមុន បន្ទាប់ពីមានការលុបចោលបទសម្ភាសន៍ជាមួយរដ្ឋមន្ត្រីកោះតៃវ៉ាន់។
ក្នុងរយៈពេលថ្មីៗនេះ អតីតសមាជិកសភា មេដឹកនាំជាន់ខ្ពស់ និងសកម្មជនជាង ៤០០ នាក់មកពី គណបក្ស BNP ត្រូវបានកាត់ទោសដោយតុលាការ។ សេចក្តីថ្លែងការណ៍របស់គណបក្ស BNP បានថ្លែងថា ក្នុងចំណោមអ្នកដែលត្រូវបានកាត់ទោសទាំងនោះមានបេក្ខជនឈរឈ្មោះនាពេលអនាគតមួយចំនួនផងដែរ។
ក្រសួងការបរទេសថៃនិយាយថា ក្រុមជនជាតិថៃដែលមានគ្នា២៦៦នាក់ និងជនជាតិហ្វីលីពីននិងសិង្ហបុរីដែលមិនដឹងចំនួនច្បាស់ ត្រូវបានជម្លៀសចេញពីស្រុក Laukkaing ក្នុងរដ្ឋ Shan ភាគខាងជើង ដែលស្ថិតនៅជិតព្រំដែនចិននិងមីយ៉ាន់ម៉ា ដោយមានការជួយជ្រោមជ្រែងពីអាជ្ញាធរមីយ៉ាន់ម៉ាផងដែរ។
ពួកអ្នកស្រុកឆ្នេរខ្សាច់ Ulee Madon ក្នុងឃុំ Muara Batu បាននិយាយថា ពួកគេមិនទទួលក្រុមចុងក្រោយនេះពីព្រោះក្រុមរ៉ូហ៊ីងយ៉ាបានមកទីនោះជាច្រើនដងមកហើយ ហើយបានបណ្តាលឱ្យអ្នកស្រុកមិនស្រណុកចិត្ត។
ប្រធានាធិបតីប្រទេសឥណ្ឌូណេស៊ីលោក Joko Widodoមេដឹកនាំនៃប្រទេសដែលមានអ្នកកាន់សាសនាអ៊ីស្លាមច្រើនជាងគេបានជួបជាមួយលោកប្រធានាធិបតី Joe Biden នៅសេតវិមានកាលពីថ្ងៃចន្ទដើម្បីប្រគល់ការអំពាវនាវមកពីប្រទេសកាន់សាស នាអ៊ីស្លាមចំនួន៥៧ក្នុងពិភពលោកឱ្យមានការឈប់បាញ់គ្នា
ព័ត៌មានផ្សេងទៀត
No media source currently available