លោកនាយករដ្ឋមន្ត្រី Srettha បានថ្លែងថា សេចក្តីសម្រេចធ្វើឱ្យគោលនយោបាយនេះមានភាពជាអចិន្ត្រៃយ៍មានឡើង ក្រោយកិច្ចចរចាជាមួយរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីផ្តល់បុព្វសិទ្ធិដូចគ្នាដល់ជនជាតិថៃដែលទៅទស្សនាប្រទេសចិន។
ក្នុងអំឡុងនៃដំណើរទស្សនកិច្ចកាលពីពាក់កណ្តាលខែធ្នូនោះ វៀតណាមបានយល់ព្រមចូលរួមជាមួយ«សហគមន៍មានអនាគតរួមគ្នា»របស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលត្រូវបានពណ៌នាដោយទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ថា ជាការបង្កើនពី«ភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ» កាលពីពេលមុន។
ការទាមទារទាំងនោះ រួមមានការថែរក្សាឧបករណ៍រំលាយរ៉ែឱ្យបានប្រសើឡើង គ្លីនិកសុខភាពត្រូវកែលម្អដើម្បីដោះស្រាយគ្រាអាសន្ន ហើយកម្មករចិនត្រូវតម្រូវឱ្យរៀនភាសាឥណ្ឌូណេស៊ីជាដើម។
ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលតាំងពីពេលដែលមានរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយជម្លោះប្រដាប់អាវុធបានរីករាលដាលនៅទូទាំងប្រទេស។ អ្នកជំនាញរំពឹងថា សន្ទុះកើនឡើងនៃការប្រយុទ្ធគ្នានេះនឹងបង្កឱ្យមានជនភៀសខ្លួនបន្ថែមទៀតឆ្លងព្រំដែនចូលទៅក្នុងប្រទេសថៃ។
ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងម៉ានីល បានឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយភាគីទាំងពីរបានចោទគ្នាទៅវិញទៅមកជុំវិញជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដែលក្នុងនោះរួមមានការចោទប្រកាន់ដែលថា នាវាចិនបានបុកនាវាហ្វីលីពីនមួយគ្រឿងដែលដឹកនាយអគ្គសេនាធិការកងទ័ពហ្វីលីពីនផងដែរ។
ក្រសួងការបរទេសចិនថា លោក Wang Yi បាននិយាយនៅក្នុងការហៅទូរសព្ទជាមួយលោក Manalo ថា ចិននិងហ្វីលីពីនកំពុង«ប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ»ហើយព្រមានថា«ហ្វីលីពីនត្រូវធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន»។
ពួកគេបាននិយាយថា វៀតណាមទំនងជាមិនអាចងាកចេញពីគោលនយោបាយការបរទេសមួយដែលមានតុល្យភាពបែបប្រយ័ត្នប្រយែងនោះទេ ដែលក្នុងនោះរួមមានទាំងទំនាក់ទំនងកាន់តែរឹងមាំជាមួយសហរដ្ឋអាមេរិកនិងជប៉ុន ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះផងដែរ។
សំណើផ្លូវឆ្លងកាត់នេះត្រូវបាននាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin អួតសរសើររួចហើយនៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិននិងទីក្រុង San Francisco នៃសហរដ្ឋអាមេរិក។ សំណើនេះមានបំណងចង់ឃើញកប៉ាល់ដឹកទំនិញទម្លាក់កុងតឺន័រចុះនៅតាមកំពង់ផែនានានៅជ្រុងសងខាងនៃផ្លូវគោកនិងផ្លូវដែកដែលមានប្រវែងជិត ៩០ គីឡូម៉ែត្រដែលស្នើឡើងនេះ។
ជប៉ុននឹងផ្ដល់សម្ភារៈ ដូចជាកប៉ាល់ជួយសង្គ្រោះនិងឧបករណ៍ផ្សេងទៀតតាមរយៈកិច្ចព្រមព្រៀងផ្ដល់ជំនួយផ្លូវការផ្នែកសន្តិសុខ ដែលត្រូវបានចុះហត្ថលេខារវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ នៅទីក្រុងតូក្យូនៅក្នុងជំនួបដាច់ដោយឡែកមួយនៃពិធីប្រារព្ធខួប៥០ឆ្នាំនៃទំនាក់ទំនងជប៉ុនជាមួយនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន។
ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងមិនចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28)នោះទេ។
កសិករច្រើនជាងមុននៅមីយ៉ាន់ម៉ាបានដាំអាភៀនចាប់តាំងពីសេដ្ឋកិច្ចប្រទេសឱនថយខ្លាំងក្រោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១ ដែលជំរុញប្រទេសឱ្យមានសង្គ្រាមស៊ីវិលទូទាំងប្រទេស
ប្រធានាធិបតីចិនលោកXi Jinping នឹងទៅបំពេញទស្សនកិច្ចប្រទេសវៀតណាមដែលជាប្រទេសជិតខាងនៅសប្តាហ៍ក្រោយដើម្បីជំរុញចំណងទាក់ទងឱ្យកាន់តែស៊ីជម្រៅឡើងរវាងប្រទេសជិតខាងសង្គមនិយមទាំង២នេះ។
ព័ត៌មានផ្សេងទៀត
No media source currently available