ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​លោក Xi នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេស​វៀតណាម​នៅ​សប្តាហ៍​ក្រោយ


 រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping ចូល​រូម​កិច្ច​ប្រជុំAPEC ក្នុង​ទីក្រុង​ San Francisco កាលពីថ្ងៃទី​២៦​ វិច្ឆិកា ឆ្នាំ២០២៣។
 រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping ចូល​រូម​កិច្ច​ប្រជុំAPEC ក្នុង​ទីក្រុង​ San Francisco កាលពីថ្ងៃទី​២៦​ វិច្ឆិកា ឆ្នាំ២០២៣។

ប្រធានាធិបតី​ចិន​លោក Xi Jinping នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​ជិត​ខាង​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ជំរុញ​ចំណង​ទាក់ទង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ឡើង​រវាង​ប្រទេស​ជិត​ខាង​សង្គមនិយមទាំង២នេះ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រសួង​ការបរទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ ងារ​សារព័ត៌មាន AFP។

ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក Xi នឹង​កើត​មាន​ឡើង​នៅ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ។ នេះ​បើ​តាម​លោក​ស្រី Hua Chunying អ្នក​នាំពាក្យ​ក្រសួង​ការបរ ទេស​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍។

លោក​ស្រី​បាន​បន្ថែម​ទៀត​ថា​ប្រធានាធិបតី​ចិន​ត្រូវ​បាន​អញ្ជើញ​ដោយ​ពួក​មេដឹកនាំ​កំពូល​របស់​វៀតណាម​គឺ​លោក Nguyen Phu Trong និង​លោក Vo Van Thuong។

ដំណើរ​ទស្សនកិច្ច​របស់​លោកXi កើត​មាន​ឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋ មន្ត្រី​ការបរទេស​ចិន​លោកWang Yiកាលពី​ដើម​ខែ​នេះ​ដែល​លោក​បាន​សរសើរ​ប្រ ទេស​ទាំង២​ថា​«មាន​ឧត្តមគតិដូច​គ្នា​និង​អនាគត​រួម​គ្នា»។ នេះ​បើ​តាម​សេចក្តីថ្លែង ការណ៍​របស់​ក្រសួង​ការបរទេស​ចិន។

លោក Wang Wenbinបាន​និយាយ​ថា​មេដឹកនាំ​ទាំង២​នឹង​ផ្តោតលើ​«នយោបាយ សន្តិសុខ​ កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង ​ការបង្កើត​មតិ​សាធារណៈ ​បញ្ហា​ពហុភាគី​និង​បញ្ហា​ផ្លូវ​នាវាចរណ៍»៕

XS
SM
MD
LG