លោក Widodo នៃប្រទេសឥណ្ឌូណេស៊ីអំពាវនាវលោក Biden ឱ្យបញ្ឈប់អំពើព្រៃផ្សៃក្នុងតំបន់ហ្កាហ្សា
ប្រធានាធិបតីប្រទេសឥណ្ឌូណេស៊ីលោក Joko Widodoមេដឹកនាំនៃប្រទេសដែលមានអ្នកកាន់សាសនាអ៊ីស្លាមច្រើនជាងគេបានជួបជាមួយលោកប្រធានាធិបតី Joe Biden នៅសេតវិមានកាលពីថ្ងៃចន្ទដើម្បីប្រគល់ការអំពាវនាវមកពីប្រទេសកាន់សាស នាអ៊ីស្លាមចំនួន៥៧ក្នុងពិភពលោកឱ្យមានការឈប់បាញ់គ្នាជាបន្ទាន់មួយនៅក្នុងតំបន់ហ្កាហ្សា។ អ្នកស្រី Patsy Widakuswaraប្រធានការិយាល័យវីអូអេប្រចាំនៅសេតវិមានរាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅ។