ក្រសួងការបរទេសថៃនិយាយថា ក្រុមជនជាតិថៃដែលមានគ្នា២៦៦នាក់ និងជនជាតិហ្វីលីពីននិងសិង្ហបុរីដែលមិនដឹងចំនួនច្បាស់ ត្រូវបានជម្លៀសចេញពីស្រុក Laukkaing ក្នុងរដ្ឋ Shan ភាគខាងជើង ដែលស្ថិតនៅជិតព្រំដែនចិននិងមីយ៉ាន់ម៉ា ដោយមានការជួយជ្រោមជ្រែងពីអាជ្ញាធរមីយ៉ាន់ម៉ាផងដែរ។
ពួកអ្នកស្រុកឆ្នេរខ្សាច់ Ulee Madon ក្នុងឃុំ Muara Batu បាននិយាយថា ពួកគេមិនទទួលក្រុមចុងក្រោយនេះពីព្រោះក្រុមរ៉ូហ៊ីងយ៉ាបានមកទីនោះជាច្រើនដងមកហើយ ហើយបានបណ្តាលឱ្យអ្នកស្រុកមិនស្រណុកចិត្ត។
ប្រធានាធិបតីប្រទេសឥណ្ឌូណេស៊ីលោក Joko Widodoមេដឹកនាំនៃប្រទេសដែលមានអ្នកកាន់សាសនាអ៊ីស្លាមច្រើនជាងគេបានជួបជាមួយលោកប្រធានាធិបតី Joe Biden នៅសេតវិមានកាលពីថ្ងៃចន្ទដើម្បីប្រគល់ការអំពាវនាវមកពីប្រទេសកាន់សាស នាអ៊ីស្លាមចំនួន៥៧ក្នុងពិភពលោកឱ្យមានការឈប់បាញ់គ្នា
ប្រទេសហ្វីលីពីននៅថ្ងៃសុក្រនេះបានថ្កោលទោសឆ្មាំការពារដែនសមុទ្ររបស់ចិនចំពោះ«សកម្មភាពបង្ខំដោយមិនបានបង្កហេតុនិងប្រកបដោយគ្រោះថ្នាក់» រួមមានទាំងការប្រើប្រាស់កាណុងបាញ់ទឹកប្រឆាំងនឹងទូករបស់ខ្លួននៅក្នុងការប៉ុនប៉ងដើម្បីឆាឆៅបេសកកម្មផ្គត់ផ្គង់នៅក្នុងសមុទ្រចិនខាងត្ប
ការដាក់កំហិតថ្មីទៅលើប្រាក់ចំណូលបានពីការលក់ប្រេង និង ឧស្ម័ន របស់របបយោធាមីយ៉ាន់ម៉ាដែលគ្រប់គ្រងអំណាច ត្រូវបានដាក់បន្ថែមដោយវិធានការពីចក្រភពអង់គ្លេស និង កាណាដា។
រដូវវស្សានៅក្នុងប្រទេសវៀតណាមបានបង្កឱ្យមានភ្លៀងធ្លាក់ជោគជាំលើតំបន់វាលទំនាបស្ថិតនៅផ្នែកកណ្ដាលនៃប្រទេស ដោយបណ្ដាលឱ្យមានជំនន់គំហុក ជំនន់បាក់ដី ការលិចលង់ផ្ទះសម្បែងរាប់ពាន់ខ្នង និងការបំផ្លិចបំផ្លាញផលដំណាំជាច្រើន។
ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលម៉ាឡេស៊ីបានចេញផ្សាយការរកឃើញនៃការស៊ើបអង្កេតរបស់ខ្លួនក្នុងករណីបាក់ដ៏ប្រល័យមួយ ក្រុមគ្រួសារនៃជនរងគ្រោះមួយចំនួននិយាយថា របាយការណ៍នេះខ្វះភាពជឿជាក់។ ពួកគេកំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់បន្ថែមទៀត។
ការិយាល័យអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងឧក្រិដ្ឋកម្មនិយាយថា ក្រុមឧក្រិដ្ឋជននៅតំបន់អាស៊ីអាគ្នេយ៍ប្រើប្រាស់វិស័យល្បែងអនឡាញ ដែលកំពុងតែរីកធំឡើង និងគ្មានច្បាប់គ្រប់គ្រងតឹងរ៉ឹង ដើម្បីផ្ទេរនិងលាងលុយកខ្វក់រាប់រយពាន់លានដុល្លាររៀងរាល់ឆ្នាំ។
យោធាមីយ៉ាន់ម៉ា បានបើកការវាយប្រហារតាមអាកាសក្នុងថ្ងៃទី២ លើតំបន់ព្រំដែនជាប់ប្រទេសចិន។ នេះបើយោងតាមអ្នកនាំពាក្យម្នាក់របស់ក្រុមឧទ្ទាមដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃទី១ ខែវិច្ឆិកា។
លោក Romel Bagares មេធាវីម្នាក់ក្នុងចំណោមមេធាវីបានប្រាប់អ្នកសារព័ត៌មានថា «នេះជាបណ្តឹងដ៏សំខាន់មួយ ដោយសារនេះជាករណីដំបូងបំផុត ដែលត្រូវបានប្តឹងនៅតុលាការហ្វីលីពីន»។
រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីលោក Prabowo Subianto និងបេក្ខជនអនុប្រធានាធិបតីរបស់លោកដែលត្រូវជាកូនប្រុសរបស់ប្រធានាធិបតីបានចុះឈ្មោះកាល ពីថ្ងៃពុធ ទី២៥ ខែតុលា កន្លងទៅនេះ សម្រាប់ការបោះឆ្នោតជ្រើស រើសប្រធានាធិបតីនៅឆ្នាំក្រោយ
អតីតអភិបាលខេត្ត Central Java លោក Ganjar Pranowo បានប្រាប់កម្មវិធីជួបជុំមួយដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិកថា លោកនឹងធានាបាននូវភាពប្រាកដប្រជាផ្នែកច្បាប់សម្រាប់អ្នកវិនិយោគទុនបរទេស និងជំរុញការប្រមូលពន្ធនៅក្នុងសេដ្ឋកិច្ចដែលមានតម្លៃរាប់លានលានដុល្លារ។
ព័ត៌មានផ្សេងទៀត
No media source currently available