លោក Romel Bagares មេធាវីម្នាក់ក្នុងចំណោមមេធាវីបានប្រាប់អ្នកសារព័ត៌មានថា «នេះជាបណ្តឹងដ៏សំខាន់មួយ ដោយសារនេះជាករណីដំបូងបំផុត ដែលត្រូវបានប្តឹងនៅតុលាការហ្វីលីពីន»។
រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីលោក Prabowo Subianto និងបេក្ខជនអនុប្រធានាធិបតីរបស់លោកដែលត្រូវជាកូនប្រុសរបស់ប្រធានាធិបតីបានចុះឈ្មោះកាល ពីថ្ងៃពុធ ទី២៥ ខែតុលា កន្លងទៅនេះ សម្រាប់ការបោះឆ្នោតជ្រើស រើសប្រធានាធិបតីនៅឆ្នាំក្រោយ
អតីតអភិបាលខេត្ត Central Java លោក Ganjar Pranowo បានប្រាប់កម្មវិធីជួបជុំមួយដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិកថា លោកនឹងធានាបាននូវភាពប្រាកដប្រជាផ្នែកច្បាប់សម្រាប់អ្នកវិនិយោគទុនបរទេស និងជំរុញការប្រមូលពន្ធនៅក្នុងសេដ្ឋកិច្ចដែលមានតម្លៃរាប់លានលានដុល្លារ។
ប្រទេសទាំងពីរធ្លាប់មានការប៉ះទង្គិចគ្នាជាច្រើនលើករួចមកហើយនៅក្នុងតំបន់មួយចំនួននៃសមុទ្រចិនខាងត្បូងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជាពិសេសនៅតំបន់ជម្លោះ Second Thomas Shoal ដែលជាផ្នែកមួយនៃប្រជុំកោះ Spratly។
ពីទីក្រុងបាងកក៖សាច់ញាតិពលរដ្ឋថៃដែលត្រូវបានចាប់ពង្រត់ឬសម្លាប់ដោយជនសកម្មប្រយុទ្ធហា ម៉ាសបានចំណាយពេលជាច្រើនដើម្បីប្រមូលព័ត៌មានលម្អិតតាមបណ្ដាញសង្គមអំពីអ្វីដែលបានកើតឡើងចំពោះមនុស្សជាទីស្រឡាញ់របស់ពួកគេចាប់តាំងពីមានការវាយប្រហារលើប្រទេសអ៊ីស្រាអែល។
មានមនុស្សយ៉ាងហោចណាស់ក៏ចំនួន២៩នាក់ដែរ បានស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់កាំភ្លើងធំមួយ នៅក្នុងជំរំប្រមូលផ្តុំជនភៀសខ្លួនពីផ្ទះសម្បែងក្នុងប្រទេស នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ក្បែរព្រំដែនប្រទេសចិន។ នេះបើតាមប្រភពមួយចំនួននៅក្នុងតំបន់។
កម្រិតទឹកភ្លៀងនៅទីក្រុង Bago មានកម្ពស់២០០មីលីម៉ែត្រដែលជាកម្រិតខ្ពស់បំផុតមួយមិនធ្លាប់មានក្នុងរយៈពេល៥៩ឆ្នាំចុងក្រោយនេះ។ នេះបើតាមនាយកដ្ឋានឧត្តុនិយមមីយ៉ាន់ម៉ាដែលបានបញ្ជាក់កាលពីថ្ងៃអាទិត្យ។
ការគំរាមជាបន្ទាន់កើនឡើងដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុកំពុងជំរុញបណ្ដាប្រទេសសមាគមអាស៊ាន (ASEAN) ឱ្យចាប់ផ្ដើមធ្វើកិច្ចសហប្រតិបត្តិការគ្នាលើផែនការអាយុកាល ២០ ឆ្នាំដើម្បីអភិវឌ្ឍបណ្ដាញចែកចាយអគ្គិសនីនៅក្នុងតំបន់។
អ្នកជំនាញមកពីសហរដ្ឋអាមេរិកនិងប្រទេសជុំវិញទន្លេមេគង្គ ដូចជាកម្ពុជា ថៃ ឡាវ វៀតណាម និងភូមា បានយល់ព្រមផ្តល់ជាការណែនាំថា អ្នកសិក្សា និងអ្នកបង្កើតគោលនយោបាយគួរតែបង្កើនការចូលរួមពីសហគមន៍នៅក្នុងការស្រាវជ្រាវឬផែនការនានា ហើយធានាថាសំឡេងពួកគេត្រូវបានយកចិត្តទុកដាក់ស្តាប់និងអនុម័ត។
ការកើនឡើងតម្លៃជួលនិងតម្លៃអចលនទ្រព្យសម្រាប់ការរស់នៅនិងការធ្វើអាជីវកម្ម ឆ្លុះបញ្ចាំងពីការមកដល់នៃជនអន្តោប្រវេសន៍ចិន ដែលហ៊ានឬអាចចំណាយខ្ពស់ជាងពលរដ្ឋថៃម្ចាស់ស្រុក ដែលមួយចំនួនកំពុងប្រឈមនឹងបញ្ហាចំណាយលើកន្លែងស្នាក់នៅ។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo នៅថ្ងៃចន្ទនេះបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវរថភ្លើងល្បឿនលឿនមួយកន្លែង ដែលមានតម្លៃប្រមាណ៧ពាន់៣០០លានដុល្លារអាមេរិក
ព័ត៌មានផ្សេងទៀត
No media source currently available