ការបាត់បង់មានជាមធ្យមពី ៥០០ លាន ទៅ ៦០០ លានដុល្លារ ដែលធនាគារទាំងពីរត្រូវផ្តល់ទៅឱ្យមីយ៉ាន់ម៉ាជារៀងរាល់ឆ្នាំតែមួយមុខនោះ នឹងមិនប៉ះពាល់ដល់ទំហំសេដ្ឋកិច្ច ៧៦ ពាន់លានដុល្លាររបស់ប្រទេសនេះនោះទេ។
លោក Najib អះអាងថាលោកត្រូវបានបំភាន់ដោយអ្នកជំនាញហិរញ្ញវត្ថុលោកJho Lowនិងមន្ត្រីទុច្ចរិតមួយចំនួនរបស់ក្រុមហ៊ុនរដ្ឋ1MDBដើម្បីឲ្យជឿជាក់ថាលុយដែលត្រូវបានផ្ទេរទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោក។
ស្ថានីយ៍វិទ្យុដែលគ្មានអាជ្ញាបណ្ណនេះ មានគោលបំណងផ្តល់ព័ត៌មានដល់អ្នកស្តាប់អំពីព្រឹត្តិការណ៍នានាដែលកើតឡើងនៅទូទាំងប្រទេស ហើយស្របពេលនោះដែរ អប់រំអ្នកស្តាប់អំពីប្រព័ន្ធរដ្ឋាភិបាលសហព័ន្ធ ដើម្បីប្រឆាំងទៅនឹងការគ្រប់គ្រងបែបផ្តាច់ការរបស់របបយោធា។
លោក Nguyen Xuan Phuc ដែលស្ថិតនៅពីក្រោយវិធានការជោគជ័យនៃការដោះស្រាយវិបត្តិជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម បានស្បថចូលកាន់តំណែងជាផ្លូវការជាប្រធានាធិបតីវៀតណាមនៅក្នុងរដ្ឋធានីហាណូយនៅថ្ងៃចន្ទនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
នៅថ្ងៃចន្ទនេះ ប្រទេសព្រុយណេដែលជាប្រធានអាស៊ាន បានគាំទ្រជំនួបរបស់មេដឹកនាំនៅក្នុងតំបន់ដើម្បីពិភាក្សាអំពីស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានបញ្ជាក់ថា ខ្លួនបានស្នើឲ្យក្រុមមន្ត្រីត្រៀមរៀបចំកិច្ចប្រជុំមួយនៅក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
ក្រុមប្រឹក្សាសន្តិសុខក៏បានអំពាវនាវដល់ពួកយោធាឲ្យ «អនុវត្តប្រកបដោយការអត់ធ្មត់បំផុត» ហើយឲ្យភាគីទាំងអស់«ទប់កុំឲ្យមានអំពើហិង្សា»។
ក្រុមហ៊ុន MEC និងក្រុមហ៊ុនមួយទៀតឈ្មោះក្រុមហ៊ុនសេដ្ឋកិច្ចមីយ៉ាន់ម៉ា (Myanmar Economic Holdings Ltd (MEHL) មានទំនាក់ទំនងជាមួយយោធាគ្រប់គ្រងលើវិស័យជាច្រើននៃសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា រួមមានពាណិជ្ជកម្ម គ្រឿងស្រវឹង បារី និងទំនិញប្រើប្រាស់។
អ្នកស្រី Christine Schraner Burgener បេសកជនពិសេសអ.ស.បទទួលបន្ទុកកិច្ចការប្រទេសមីយ៉ាន់ម៉ា បានព្រមានកាលពីថ្ងៃពុធថា «ស្ថានការណ៍បង្ហូរឈាមធ្ងន់ធ្ងរ ជិតកើតឡើងហើយ» ហើយ «សង្គ្រាមស៊ីវិល អាចនឹងកើតឡើង» នៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រសិនបើការគ្រប់គ្រងបែបស៊ីវិល មិនត្រូវបានស្តារឡើងវិញទេនោះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យោធាមីយ៉ាន់ម៉ាបានឃុំឃាំងនិងទម្លាក់មន្ត្រីរដ្ឋាភិបាលជាប់ឆ្នោតចេញពីអំណាច។ ការតវ៉ានិងបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងរបស់យោធាបានធ្វើឡើងហើយត្រូវគេរំពឹងថានឹងនៅបន្ត»។
ប្រទេសមហាអំណាចនានានៅលើពិភពលោកបានបង្កើនការថ្កោលទោសលើយុទ្ធនាការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា។
ប្រមុខការពារជាតិមកពីប្រទេសចំនួន ១២ រួមទាំងសហរដ្ឋអាមេរិកផង បានចេញសេចក្តីថ្លែងការណ៍រួមគ្នាក៏កម្រមួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយថ្កោលទោសទៅលើការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បង្ក្រាបទៅលើក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យដែលគ្មានអាវុធក្នុងដៃ។
ប្រទេសរុស្សី បានទទួលស្គាល់នៅថ្ងៃចន្ទនេះថា ខ្លួនកំពុងបង្កើនទំនាក់ទំនងជាមួយប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែបានបញ្ជាក់ថា ខ្លួនមានការបារម្ភជាខ្លាំងពីការកើនឡើងនូវគ្រោះថ្នាក់លើជនស៊ីវិលនៅក្នុងបាតុកម្មប្រឆាំងនឹងការដឹកនាំនៃរបបយោធា។
ព័ត៌មានផ្សេងទៀត
No media source currently available