បញ្ហាតានតឹងនៅភូមានេះ ត្រូវគេគិតថា ធ្វើឲ្យសមាគមអាស៊ានដ៏មានសក្តានុពលខាងសេដ្ឋកិច្ចសំដាប់ទី ៤ ក្នុងពិភពលោកមួយនេះ រងការប៉ះទង្គិចនិងរងការចោទប្រកាន់ថា បានបរាជ័យក្នុងការដោះស្រាយបញ្ហាឲ្យចេញជាលទ្ធផល ដើម្បីបញ្ចប់វិបត្តិនយោបាយនៅភូមា។
លោកស្រី Michele Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សព្រមានថា មីយ៉ាន់ម៉ាអាចនឹងធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលបង្ហូរឈាមដូចស៊ីរីដែរ ប្រសិនបើអំពើហិង្សានៅទីនោះមិនអាចគ្រប់គ្រងបានទេនោះ។
សហគ្រាស Myanma Timber Enterprise «ទទួលខុសត្រូវលើការផលិតនិងនាំចេញក្ដារបន្ទះក្នុងនាមរបបយោធាមីយ៉ាន់ម៉ា» និងជា «ប្រភពបង្កើតចំណូលដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាល»។ នេះបើតាមការបញ្ជាក់របស់របស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក។
សមាជិកភាគច្រើននៃបណ្តាប្រទេសសមាជិកអាស៊ានទំនងនឹងបញ្ជូនតំណាងរបស់ខ្លួន ជាជាងប្រមុខរដ្ឋដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ហើយគេនៅមិនច្បាស់ថា តើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងចូលរួមដែរឬទេ។
ប្រទេសហ្វីលីពីនបានបង្កើនវោហារសាស្ត្ររបស់ខ្លួននៅក្នុងសប្តាហ៍ថ្មីៗនេះ នៅក្នុងការប្រ ឆាំងនឹងអ្វីដែលប្រទេសនេះនិយាយថា ជាអាកប្បកិរិយាគំរាមកំហែងរបស់កងនាវាចិននៅ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខដែលមានទំហំ២០០ ម៉ាយល៍ របស់ហ្វីលីពីន។
សមាគមអាស៊ានបានព្យាយាមស្វែងរកវិធីដើម្បីឲ្យមីយ៉ាន់ម៉ាចេញផុតពីភាពចលាចលបង្ហូរឈាម ដែលកើតឡើងក្រោយពីយោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី Aung San Suu Kyi កាលពីថ្ងៃទី ១ ខែកុម្ភៈ។
កាលពីថ្ងៃច័ន្ទ ប្រទេសជប៉ុនបានទទូចឲ្យអាជ្ញាធរមីយ៉ាន់ម៉ាដោះលែងអ្នកកាសែតជប៉ុនម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
លោក Anthony Davis អ្នកវិភាគផ្នែកសន្តិសុខនៅក្រុមហ៊ុនសិក្សាផ្នែកយោធា Jane's Group ក្នុងក្រុងបាងកក ប្រទេសថៃ បាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូ «ច្បាស់ណាស់» ចង់ពង្រឹងទំនាក់ទំនងជាមួយនឹងយោធាមីយ៉ាន់ម៉ាដែលត្រូវបានគេស្គាល់តាមឈ្មោះថាស្ថាប័ន Tatmadaw តាមរយៈការលក់សព្វាវុធ ដោយក
អ្នកប្រឆាំងការដឹកនាំរបស់យោធានៅមីយ៉ាន់ម៉ា បានអំពាវនាវឱ្យធ្វើកូដកម្មដោយស្ងៀមស្ងាត់នៅថ្ងៃសុក្រនេះ ដោយជំរុញឱ្យប្រជាជននៅផ្ទះកាន់ទុក្ខមនុស្សជាង៧០០នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ និងស្លៀកពាក់ខ្មៅ ប្រសិនបើពួកគេចេញទៅក្រៅ។
ប្រទេសហ្វីលីពីន បានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីនដើម្បីប្រាប់ពីការ«មិនសប្បាយចិត្តរបស់ខ្លួន» ជុំវិញការបន្តវត្តមានរបស់នាវាចិននៅក្នុងតំបន់ជម្លោះថ្មប៉ប្រះទឹកនៃសមុទ្រចិនខាងត្បូង។
ក្រុមប្រឆាំងនឹងការដឹកនាំរបស់យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានលុបចោលពិធីប្រារព្ធបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីនៅថ្ងៃអង្គារនេះ ហើយជំនួសមកវិញ បានបង្ហាញកំហឹងរបស់ខ្លួនចំពោះការធ្វើរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈរបស់យោធា តាមរយៈការបង្ហាញការប្រឆាំងដោយស្ងៀមស្ងាត់។
ព័ត៌មានផ្សេងទៀត
No media source currently available