ក្រុមប្រឹក្សាសន្តិសុខក៏បានអំពាវនាវដល់ពួកយោធាឲ្យ «អនុវត្តប្រកបដោយការអត់ធ្មត់បំផុត» ហើយឲ្យភាគីទាំងអស់«ទប់កុំឲ្យមានអំពើហិង្សា»។
ក្រុមហ៊ុន MEC និងក្រុមហ៊ុនមួយទៀតឈ្មោះក្រុមហ៊ុនសេដ្ឋកិច្ចមីយ៉ាន់ម៉ា (Myanmar Economic Holdings Ltd (MEHL) មានទំនាក់ទំនងជាមួយយោធាគ្រប់គ្រងលើវិស័យជាច្រើននៃសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា រួមមានពាណិជ្ជកម្ម គ្រឿងស្រវឹង បារី និងទំនិញប្រើប្រាស់។
អ្នកស្រី Christine Schraner Burgener បេសកជនពិសេសអ.ស.បទទួលបន្ទុកកិច្ចការប្រទេសមីយ៉ាន់ម៉ា បានព្រមានកាលពីថ្ងៃពុធថា «ស្ថានការណ៍បង្ហូរឈាមធ្ងន់ធ្ងរ ជិតកើតឡើងហើយ» ហើយ «សង្គ្រាមស៊ីវិល អាចនឹងកើតឡើង» នៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រសិនបើការគ្រប់គ្រងបែបស៊ីវិល មិនត្រូវបានស្តារឡើងវិញទេនោះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យោធាមីយ៉ាន់ម៉ាបានឃុំឃាំងនិងទម្លាក់មន្ត្រីរដ្ឋាភិបាលជាប់ឆ្នោតចេញពីអំណាច។ ការតវ៉ានិងបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងរបស់យោធាបានធ្វើឡើងហើយត្រូវគេរំពឹងថានឹងនៅបន្ត»។
ប្រទេសមហាអំណាចនានានៅលើពិភពលោកបានបង្កើនការថ្កោលទោសលើយុទ្ធនាការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា។
ប្រមុខការពារជាតិមកពីប្រទេសចំនួន ១២ រួមទាំងសហរដ្ឋអាមេរិកផង បានចេញសេចក្តីថ្លែងការណ៍រួមគ្នាក៏កម្រមួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយថ្កោលទោសទៅលើការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បង្ក្រាបទៅលើក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យដែលគ្មានអាវុធក្នុងដៃ។
ប្រទេសរុស្សី បានទទួលស្គាល់នៅថ្ងៃចន្ទនេះថា ខ្លួនកំពុងបង្កើនទំនាក់ទំនងជាមួយប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែបានបញ្ជាក់ថា ខ្លួនមានការបារម្ភជាខ្លាំងពីការកើនឡើងនូវគ្រោះថ្នាក់លើជនស៊ីវិលនៅក្នុងបាតុកម្មប្រឆាំងនឹងការដឹកនាំនៃរបបយោធា។
មកទល់នឹងពេលនេះ មានជនស៊ីវិលចំនួនជាង ៤៤០ នាក់ហើយដែលត្រូវបានរាយការណ៍ថាត្រូវបានសម្លាប់ ចាប់តាំងពីមានរដ្ឋប្រហារយោធាមក។
ការវាយប្រហារនេះបានធ្វើឡើង ស្របពេលដែលមានការភ័យខ្លាចកើនឡើងថាអាចមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាំងពីពេលដែលយោធាបានធ្វើរដ្ឋប្រហារកាលពីខែមុនមក។
ក្រុមបាតុករប្រឆាំងរបបយោធាមីយ៉ាន់ម៉ា បានប្រមូលផ្តុំគ្នាថែមទៀតនៅថ្ងៃសុក្រនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា យោធាបានបាញ់សម្លាប់មនុស្ស៩នាក់ មួយថ្ងៃមុន ហើយធនាគារពិភពលោក បានព្រមានថា សេដ្ឋកិច្ចប្រទេសនេះ អាចធ្លាក់ចុះ១០% នៅឆ្នាំនេះ ដោយសារភាពវឹកវរតាំងពីមានរដ្ឋប្រហារកាលពីខែមុន។
រហូតមកដល់ពេលនេះ ក្រុមបាតុករ និងមេដឹកនាំនិស្សិតប្រមាណជាង ៧០ នាក់ត្រូវបានចោទប្រកាន់ពីបទប្រមាថរាជាធិបតេយ្យ ហើយបាតុករប្រហែល១២នាក់ទៀតត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ។
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យកំពុងទទូចដល់អ្នកផ្សេងទៀតឲ្យស្នាក់នៅផ្ទះ និងមិនធ្វើជំនួញអ្វីទាំងអស់សម្រាប់ថ្ងៃពុធម្សិលមិញនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available