អ្នកប្រឆាំងការដឹកនាំរបស់យោធានៅមីយ៉ាន់ម៉ា បានអំពាវនាវឱ្យធ្វើកូដកម្មដោយស្ងៀមស្ងាត់នៅថ្ងៃសុក្រនេះ ដោយជំរុញឱ្យប្រជាជននៅផ្ទះកាន់ទុក្ខមនុស្សជាង៧០០នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ និងស្លៀកពាក់ខ្មៅ ប្រសិនបើពួកគេចេញទៅក្រៅ។
ប្រទេសហ្វីលីពីន បានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីនដើម្បីប្រាប់ពីការ«មិនសប្បាយចិត្តរបស់ខ្លួន» ជុំវិញការបន្តវត្តមានរបស់នាវាចិននៅក្នុងតំបន់ជម្លោះថ្មប៉ប្រះទឹកនៃសមុទ្រចិនខាងត្បូង។
ក្រុមប្រឆាំងនឹងការដឹកនាំរបស់យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានលុបចោលពិធីប្រារព្ធបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីនៅថ្ងៃអង្គារនេះ ហើយជំនួសមកវិញ បានបង្ហាញកំហឹងរបស់ខ្លួនចំពោះការធ្វើរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈរបស់យោធា តាមរយៈការបង្ហាញការប្រឆាំងដោយស្ងៀមស្ងាត់។
របបយោធាដែលគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃច័ន្ទ បានបន្ថែមបទចោទប្រកាន់ទី៦ ប្រឆាំងនឹងលោកស្រី Aung San Suu Kyi។
បេសកជនមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យការពារប្រជាពលរដ្ឋមីយ៉ាន់ម៉ាពីការបង្ក្រាបរបស់យោធា ដោយការកំណត់ឲ្យមានតំបន់គ្មានការហោះហើរ ទណ្ឌកម្មអាវុធ និងទណ្ឌកម្មផ្សេងៗទៀត។
លោកបណ្ឌិត Salai Maung Taing San (Sasa) ជាប្រសិតពិសេស អ.ស.ប. ស្តីពីកិច្ចការសភាពីដុងស៊ូ លូដរ (Pyidaungdu Hluttaw) នៃប្រទេសភូមា បានថ្លែងថា សហគមន៍អន្តរជាតិមានអំណាចបញ្ឈប់រឿងរ៉ាវនៅភូមាបាន។
ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសមីយ៉ាន់ម៉ា នឹងចាប់ផ្តើមដំណើរទស្សនកិច្ចនៅអាស៊ីមួយ ដើម្បីបង្កើនកិច្ចប្រឹងប្រែងការទូតដើម្បីដោះស្រាយវិបត្តិនៅប្រទេសនេះ ខណៈចំនួនអ្នកស្លាប់ដោយសារការបង្ក្រាបរបស់របបយោធាលើក្រុមប្រឆាំង បានកើនដល់ជាង៦០០នាក់ កាលពីថ្ងៃសុក្រ។
ការបាត់បង់មានជាមធ្យមពី ៥០០ លាន ទៅ ៦០០ លានដុល្លារ ដែលធនាគារទាំងពីរត្រូវផ្តល់ទៅឱ្យមីយ៉ាន់ម៉ាជារៀងរាល់ឆ្នាំតែមួយមុខនោះ នឹងមិនប៉ះពាល់ដល់ទំហំសេដ្ឋកិច្ច ៧៦ ពាន់លានដុល្លាររបស់ប្រទេសនេះនោះទេ។
លោក Najib អះអាងថាលោកត្រូវបានបំភាន់ដោយអ្នកជំនាញហិរញ្ញវត្ថុលោកJho Lowនិងមន្ត្រីទុច្ចរិតមួយចំនួនរបស់ក្រុមហ៊ុនរដ្ឋ1MDBដើម្បីឲ្យជឿជាក់ថាលុយដែលត្រូវបានផ្ទេរទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោក។
ស្ថានីយ៍វិទ្យុដែលគ្មានអាជ្ញាបណ្ណនេះ មានគោលបំណងផ្តល់ព័ត៌មានដល់អ្នកស្តាប់អំពីព្រឹត្តិការណ៍នានាដែលកើតឡើងនៅទូទាំងប្រទេស ហើយស្របពេលនោះដែរ អប់រំអ្នកស្តាប់អំពីប្រព័ន្ធរដ្ឋាភិបាលសហព័ន្ធ ដើម្បីប្រឆាំងទៅនឹងការគ្រប់គ្រងបែបផ្តាច់ការរបស់របបយោធា។
លោក Nguyen Xuan Phuc ដែលស្ថិតនៅពីក្រោយវិធានការជោគជ័យនៃការដោះស្រាយវិបត្តិជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម បានស្បថចូលកាន់តំណែងជាផ្លូវការជាប្រធានាធិបតីវៀតណាមនៅក្នុងរដ្ឋធានីហាណូយនៅថ្ងៃចន្ទនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
នៅថ្ងៃចន្ទនេះ ប្រទេសព្រុយណេដែលជាប្រធានអាស៊ាន បានគាំទ្រជំនួបរបស់មេដឹកនាំនៅក្នុងតំបន់ដើម្បីពិភាក្សាអំពីស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានបញ្ជាក់ថា ខ្លួនបានស្នើឲ្យក្រុមមន្ត្រីត្រៀមរៀបចំកិច្ចប្រជុំមួយនៅក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
ព័ត៌មានផ្សេងទៀត
No media source currently available