ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចក្រភព​អង់គ្លេស​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ផល​ប្រយោជន៍​​របស់​យោធា​មីយ៉ាន់ម៉ា


ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា ប្រមូលផ្តុំគ្នាតវ៉ាដុតសៀវភៅរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាឆ្នាំ ២០០៨ នៅភូមិ Okkalapa ខាងត្បូង ក្នុងក្រុងរ៉ង់ហ្គូន មីយ៉ាន់ម៉ា ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។
ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា ប្រមូលផ្តុំគ្នាតវ៉ាដុតសៀវភៅរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាឆ្នាំ ២០០៨ នៅភូមិ Okkalapa ខាងត្បូង ក្នុងក្រុងរ៉ង់ហ្គូន មីយ៉ាន់ម៉ា ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។

ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​សាជីវកម្ម​សេដ្ឋកិច្ច​មីយ៉ាន់ម៉ា (Myanmar Economic Corporation ​(MEC) ចំពោះ​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ គឺ​មួយ​សប្តាហ៍​ បន្ទាប់​ពី​ទីក្រុង​វ៉ាស៊ីនតោន​បាន​បង្ក្រាប​ក្រុមហ៊ុន​ដែល​មាន​ការទាក់ទង​នឹង​យោធា​នេះ។​

ក្រុមហ៊ុន​ MEC​ និង​ក្រុមហ៊ុន​មួយ​ទៀត​ឈ្មោះ​ក្រុមហ៊ុន​សេដ្ឋកិច្ច​មីយ៉ាន់ម៉ា ​(Myanmar Economic Holdings Ltd (MEHL) មាន​ទំនាក់ទំនង​ជាមួយ​យោធា​គ្រប់គ្រង​លើ​វិស័យ​ជាច្រើន​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​មីយ៉ាន់ម៉ា​ រួមមាន​ពាណិជ្ជកម្ម​ គ្រឿង​ស្រវឹង​ បារី ​និង​ទំនិញ​ប្រើប្រាស់។​

បន្ទាប់ពី​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​កាល​ពី​ខែកុម្ភៈយោធា​មីយ៉ាន់ម៉ា​បាន​គ្រប់គ្រង​ក្រុមហ៊ុន​រដ្ឋ​ឡើង​វិញ។ ​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​អង់គ្លេស​លោក ​Dominic Raab​ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖​ «ពីរ​ខែ​គិត​ចាប់ពី​ការចាប់​ផ្តើម​នៃ​រដ្ឋ​ប្រហារ​ខែ​កុម្ភៈ យោធា​មីយ៉ាន់ម៉ា​បាន​ធ្លាក់​ខ្លួន​ដល់​កម្រិត​ទាប​ថ្មី​មួយ​ គឺ​ការសម្លាប់​ប្រជាជន​ស្លូតត្រង់ ​រួមទាំង​កុមារ​ផង»។​

លោក​បាន​បន្ថែ​មថា​៖ «សកម្មភាព​ចុងក្រោយ​របស់​ចក្រភព​អង់គ្លេស​ប្រឆាំង​បណ្តាញ​មូលនិធិ​ដ៏​សំខាន់​មួយ​របស់​យោធា​ និង​ធ្វើ​ឲ្យ​ពួកគេ​ខាតបង់​ ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស»។​

ដោយរួម​ជាមួយ​សហ​រដ្ឋ​អាមេរិក អង់គ្លេស​កាល​ពីសប្តាហ៍​មុន​បាន​ប្រកាស​អំពី​ការបង្កក​ទ្រព្យ​សម្បត្តិ​និង​ការហាម​ឃាត់​ការធ្វើ​ដំណើរ​ទាក់ទង​នឹង​ក្រុមហ៊ុន​ MEHL។ ​ទីក្រុង​វ៉ាស៊ីនតោន​ក៏បាន​ចាត់​វិធានការ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ MEC​ ដែរ។​

ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា ​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​ MEC ​នឹង​ត្រូវ​អនុវត្ត​ជា​បន្ទាន់​ចំ ពោះ​ការចូល​រួមរបស់​ក្រុមហ៊ុន​នេះ​ នៅក្នុង​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​តាម​រយៈ​ការផ្តល់​មូលនិធិ​ដល់​យោធា​និង​ការទាក់​ទង​របស់​ក្រុមហ៊ុន​ជាមួយ​ឥស្សរជន​យោធា​ជាន់ខ្ពស់។​

ការិយាល័យ​ក្រសួង​ការបរទេស​បាន​និយាយ​ថា ការឆ្លើយតប​ទៅនឹង​ភស្តុតាង​ដែល​អាច​ជឿទុកចិត្ត​បាន​ថា ​ក្រុមហ៊ុន​បាន​ចូលរួម​ផ្តល់​ថវិកា​ដល់​យោធា​មីយ៉ាន់ម៉ា៕

XS
SM
MD
LG