លោក Chu Wah បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖ «ប្រជាជននិយាយថា ទាហានមីយ៉ាន់ម៉ានឹងមកបាញ់ពួកយើង ដូច្នេះយើងបានរត់គេចខ្លួនចេញពីទីនេះ»។
មន្រ្តីជប៉ុន និងថៃបានទាក់ទងនាយករដ្ឋមន្រ្តីថ្មីរបស់ឡាវ ចាប់តាំងពីពេលលោកចូលកាន់តំណែងកាលពីថ្ងៃទី២២ ខែមីនា។ វៀតណាមមានផែនការ ១០ឆ្នាំដើម្បីជួយដល់ឡាវ។
យោធាបានបញ្ជាក់ថា មូលដ្ឋានទ័ពអាកាសមីយ៉ាន់ម៉ាចំនួន២កន្លែង បានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រទេសនេះកំពុងប្រឈមនឹងអំពើហិង្សា បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។
ពួកអ្នកវិភាគនិយាយថា ការរួបរួមគ្នានេះនៅតែមានបញ្ហាប្រឈម និងត្រូវការពេលវេលាយូរ។
ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកទាំងនេះចង់ឃើញរដ្ឋបាលរបស់លោក Biden បញ្ឈប់ប្រភពប្រាក់ចំណូលពីក្រុមហ៊ុនថាមពលនានា ដូចជាពីក្រុមហ៊ុនប្រេងឥន្ធនៈអាមេរិក Chevron ឱ្យទៅសហគ្រាសប្រេងនិងឧស្ម័នមីយ៉ាន់ម៉ា (MOGE)។
លោក Obama លើកឡើងថា៖ «ពិភពលោកត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើប្រទេសមីយ៉ាន់ម៉ា ដែលខ្ញុំមានការរន្ធត់ចិត្តជាខ្លាំង ចំពោះអំពើហិង្សាដែលកើតមានទៅលើជនស៊ីវិល ហើយខ្ញុំមានការជំរុញទឹកចិត្តដោយចលនាប្រឆាំងនៅទូទាំងប្រទេស។
ក្រុមឧទ្ទាមជនជាតិភាគតិចមីយ៉ាន់ម៉ាមួយក្រុមបាននិយាយថា ខ្លួនបានដណ្ដើមកាន់កាប់មូលដ្ឋានយោធាជួរមុខមួយកន្លែងនៅជិតព្រំដែនភាគខាងកើតជាប់ប្រទេសថៃ។
រដ្ឋាភិបាលថៃ នៅថ្ងៃច័ន្ទ បានដាក់ការរឹតបន្តឹងការធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយបារម្ភពីករណីជំងឺកូវីដ១៩ដែលនាំចូលពីក្រៅប្រទេស និងបានបិទទីតាំងមួយចំនួនក្នុងក្រុងបាងកកផងដែរ។
«ចំណុចមូលមតិចំនួន៥» នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានសមាគមនៅពេលចុងបញ្ចប់នៃកិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន មិនបានឲ្យដោះលែងអ្នកទោសនយោបាយនោះទេ។
ឥណ្ឌូណេស៊ីបានរកឃើញនាវាមុជទឹកដែលលិចបាត់នៅសមុទ្របាលី ដោយបានបាក់ជាបីផ្នែក ហើយអាជ្ញាធរបញ្ជាក់ថា នាវិក៥៣នាក់នៅក្នុងនាវានោះបានស្លាប់។
ចលនាបះបោរស៊ីវិលដែលមានគោលដៅបង្អាក់រដ្ឋាភិបាលរបបយោធា បានបង្ខំឱ្យមន្ទីរពេទ្យជាច្រើនបិទទ្វារ ហើយអត្រាធ្វើតេស្តរកវីរុសកូរ៉ូណាបានធ្លាក់ចុះយ៉ាងខ្លាំងនៅមីយ៉ាន់។
ព័ត៌មានផ្សេងទៀត
No media source currently available