រដ្ឋមន្ត្រីការបរទេសចិននិងរុស្ស៊ី បានជួបជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ កាលពីថ្ងៃសុក្រ ក្រោយពីបានប្តេជ្ញាថា នឹងទប់ទប់ជាមួយ «កម្លាំងមកពីក្រៅតំបន់»
មនុស្សជិត៤០លាននាក់កំពុងរស់នៅជាមួយមេរោគអេដស៍ ដែលជាមេរោគបង្កជំងឺអេដស៍កាលពីឆ្នាំមុន។ មនុស្សច្រើនជាង៩លាននាក់មិនបានទទួលការព្យាបាល ដែលវាបណ្តាលឲ្យមានមនុស្សស្លាប់រៀងរាល់នាទីដោយសារជំងឺអេដស៍។
ផែនដីកំពុងកាន់តែក្តៅឡើងនិងគ្រោះថ្នាក់ឡើងសម្រាប់មនុស្សគ្រប់រូបដែលបានសម្លាប់មនុស្សជិតកន្លះលាននាក់ក្នុងមួយឆ្នាំៗ។
ប្រទេសក្រិកកំពុងធ្វើទំនើបកម្ម កងយោធារបស់ខ្លួន ក្នុងកម្មវិធី១០ឆ្នាំ ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ បន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុ ដែលអូសបន្លាយ និង បន្ទាប់ពីមានភាពតានតឹងជាបន្ត ជាមួយប្រទេសតួកគី ដែលនៅជិតខាង និងដែលជាសមាជិកនៃអង្គការអូតង់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់សភាអាមេរិកដែលខ្វែងគំនិតគ្នាកាលពីថ្ងៃពុធ ដោយសមាជិកសភាគណបក្សប្រជាធិបតេយ្យជាច្រើនបានធ្វើពហិការមិនស្តាប់សុន្ទរកថារបស់លោក និងមានក្រុមអ្នកតវ៉ាជុំវិញវិមានសភារបស់សហរដ្ឋអាមេរិក។
យោធាអ៊ុយក្រែនបាននិយាយថា យន្តហោះគ្មានមនុស្សបើកបីគ្រឿងបានឆ្លងចូលទៅក្នុងប្រទេសរ៉ូម៉ានី ដែលនៅជិតខាង។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រុស្ស៊ីបានបង្កើនវត្តមានយោធារបស់ខ្លួននៅតំបន់អាកទិក ដោយការបើកឡើងវិញ និងធ្វើទំនើបកម្មមូលដ្ឋានយោធា និងអាកាសយានដ្ឋានជាច្រើនកន្លែងដែលត្រូវបានបោះបង់ចោលចាប់តាំងពីចុងសម័យសូវៀត ខណៈដែលប្រទេសចិនបានចំណាយប្រាក់ទៅលើការរុករក និងស្រាវជ្រាវតំបន់ប៉ូល។
សហរដ្ឋអាមេរិកបានជំរុញប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ ឱ្យការពារសិទ្ធិរបស់ពលរដ្ឋទាំងអស់ រួមទាំងសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំ ខណៈដែលការបង្រ្កាបដែលគាំទ្រដោយយោធាលើគណបក្សប្រឆាំងរបស់អតីតនាយករដ្ឋមន្ត្រី លោកImran Khan ដែលកំពុងជាប់ពន្ធនាគារនៅតែបន្ត។
អាជ្ញាធរបារាំងបានបង្អាក់ផែនការមួយចំនួនដើម្បីរំខានដល់ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤។ នេះបើតាមសម្តីរបស់ក្រុមមន្ត្រីកាលពីថ្ងៃពុធ គឺ២ថ្ងៃមុនពិធីបើកការប្រកួតកីឡារដូវក្តៅនៅក្នុងទីក្រុងប៉ារីស។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានជួបប្រជុំជាមួយសមភាគីចិនរបស់លោក គឺលោក Wang Yi នៅទីក្រុងក្វាងចូវ(Guangzhou) ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៅភាគខាងត្បូងប្រទេសចិន។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កំពុងព្យាយាមជំរុញការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ការប្រយុទ្ធរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធផ្សេងទៀតដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងសុន្ទរកថាទៅកាន់សភាអាមេរិកាំង។
មន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានត្រូវចំកំពង់ផែសាឡាងមួយនៅក្នុងតំបន់ Krasnodar នាភាគខាងត្បូងនៃប្រទេសរុស្ស៊ីដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់។
ព័ត៌មានផ្សេងទៀត
No media source currently available