ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ក្រិក​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង​ F-35 ​របស់​អាមេរិក​២០​គ្រឿង​


រូបឯកសារ៖ យន្តហោះចម្បាំង F-35 របស់អាមេរិក សម្តែងក្នុងថ្ងៃបើកការតាំងពិពណ៌នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ យន្តហោះចម្បាំង F-35 របស់អាមេរិក សម្តែងក្នុងថ្ងៃបើកការតាំងពិពណ៌នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុមន្ត្រី​នៅក្នុង​ប្រទេស​ក្រិក ​និយាយ​ថា ​ពួកគេ​បានអនុម័ត​ជាផ្លូវការ​លើ​ការទិញ​យន្តហោះ​ចម្បាំង F-35 ​ចំនួន​២០​គ្រឿង​ពី​សហរដ្ឋ​អាមេរិក ​ដែល​ជា​ផ្នែក​មួយ​នៃ​ការធ្វើ​ទំនើបកម្ម​យ៉ាង​ធំ​មួយ ​លើ​វិស័យ​យោធា។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ក្រិក ​លោក Nikos Dendias ​បាន​ថ្លែង​ថា ​ប្រទេស​ក្រិក​បានផ្ញើ​លិខិត​យល់ព្រម​ទិញ​មួយ​ច្បាប់ ​ទៅ​សហរដ្ឋ​អាមេរិក​រួចហើយ។

ប្រទេសក្រិក​កំពុង​ធ្វើ​ទំនើបកម្ម ​កងយោធា​របស់​ខ្លួន ​ក្នុង​កម្មវិធី​១០ឆ្នាំ ​ដែល​មាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ​បន្ទាប់ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ ​ដែល​អូសបន្លាយ ​និង ​បន្ទាប់ពី​មាន​ភាពតានតឹង​ជាបន្ត​ ជាមួយ​ប្រទេស​តួកគី ​ដែល​នៅជិត​ខាង ​និង​ដែលជា​សមាជិក​នៃ​អង្គការ​អូតង់។

ការប្រគល់​យន្តហោះ​ចម្បាំង ​F-35 ​ជំនាន់​ទី៥ ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន ​Lockheed Martin​ ត្រូវគេ​រំពឹង​ថា​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០២៨ ​ខណៈ​ប្រទេស​ក្រិក ​រក្សាសិទ្ធ​ទិញ​យន្តហោះ​ចម្បាំង ​F-35 ​ចំនួន​២០​គ្រឿង​ថែម​ទៀត ​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ដែល​មាន​ទឹកប្រាក់​ចំនួន ​៨ ​កណ្តក់​សញ្ញា​ ៦​ ពាន់​លាន​ដុល្លារ៕

XS
SM
MD
LG