ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ថា​ការវាយប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយក្រែន ​ត្រូវចំ​កំពង់ផែ​សាឡាង​នៅ​តំបន់​ Krasnodar


ស្ត្រី​ម្នាក់ដើរកាត់អគារ​ដែលត្រូវបាន​ខ្ទេច​ខ្ទីនៅទីក្រុង Donetskប្រទេស​អ៊ុយក្រែន៊​កាលពីថ្ងៃទី​២២ កក្កដា ឆ្នាំ២០២៤។
ស្ត្រី​ម្នាក់ដើរកាត់អគារ​ដែលត្រូវបាន​ខ្ទេច​ខ្ទីនៅទីក្រុង Donetskប្រទេស​អ៊ុយក្រែន៊​កាលពីថ្ងៃទី​២២ កក្កដា ឆ្នាំ២០២៤។

មន្ត្រី​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអង្គារ​ថា​ ការវាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ុយក្រែន​បាន​ត្រូវចំ​កំពង់ផែ​សាឡាង​មួយ​នៅក្នុង​តំបន់ Krasnodar​ នា​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​រុស្ស៊ី​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ម្នាក់។

អភិបាល​តំបន់​ Krasnodar លោក Veniamin Kondratyev ​បាន​និយាយ​នៅលើ​ Telegram ​ថា​ ការវាយ​ប្រហារ​នេះ​បានត្រូវចំ​កំពង់ផែ​ Kavkaz​ និង​បាន​ធ្វើ​ឱ្យ​កម្មករ​កំពង់ផែ​ផ្សេង​ទៀត​រងរបួស​ផង​ដែរ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអង្គារ​ថា​ ខ្លួន​បាន​បំផ្លាញ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ុយក្រែន​ចំនួន​២៥​ គ្រឿង ​ក្នុងនោះ​មាន​២១ ​គ្រឿង​នៅលើ​សមុទ្រ​ខ្មៅ ​និង​នៅ​តំបន់ ​Crimea ដែល​រុស្ស៊ី​កំពុង​កាន់កាប់។

មន្ត្រី​នៅក្នុង​តំបន់ Sumy ​នៅ​ភាគឦសាន​ប្រទេស​អ៊ុយក្រែន​ បាន​និយាយ​កាលពី​ថ្ងៃអង្គារ​ថា​ ការវាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​រុស្ស៊ី​បាន​ធ្វើឱ្យ​ខូចខាត​រោងចក្រ​អគ្គិសនី​មួយ ដោយ​បាន​ផ្តាច់​ថាមពល​ដល់​មនុស្ស​ ៥​ម៉ឺន​នាក់។

យោធា​អ៊ុយក្រែន​បាន​និយាយ​ថា​ កងការពារ​ដែន​អាកាស​របស់​ប្រទេស​នេះ​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​រុស្ស៊ី​ចំនួន​ប្រាំពីរ​គ្រឿង​ក្នុង​ចំណោម​ប្រាំបី​គ្រឿង​ដែល​បាន​វាយប្រហារ​ពេញ​មួយ​យប់ ​ហើយ​ថា​កាំជ្រួច​ស្វ័យ​នាំ​ផ្លូវ​របស់​រុស្ស៊ី​មិនបាន​ទៅ​ដល់​គោលដៅ​របស់​ខ្លួន​ទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG