មេដឹកនាំនៃបណ្តាប្រទេស និងតំបន់កោះប៉ាស៊ីហ្វិកចំនួន ១៨ បានយល់ព្រមលើតួនាទីពង្រឹងបន្ថែមរបស់ប្រទេសជប៉ុនក្នុងការអភិវឌ្ឍន៍ក្នុងតំបន់ ខណៈពេលដែលប្រឆាំងនឹងសកម្មភាពបង្ខិតបង្ខំណាមួយ
បក្សកុម្មុយនិស្តវៀតណាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីវៀតណាមលោក To Lam បានមកធ្វើការងាររបស់ប្រធានបក្សកុម្មុយនិស្ត ក្នុងពេលដែលលោក Nguyen Phu Trong ដែលជាប្រធានកំពុងផ្តោតលើការព្យាបាលជំងឺមួយចំនួនដែលគេមិនបានឲ្យដឹង។
សហរដ្ឋអាមេរិកបានហៅការសម្រេចចិត្តរបស់ចិនក្នុងការផ្អាកកិច្ចចរចាដើម្បីគ្រប់គ្រងអាវុធជាមួយទីក្រុងវ៉ាស៊ីនតោនដែលទើបតែបានចាប់ផ្តើមដំណើរការថា «ជាអកុសល» ដោយកត់សម្គាល់ថាប្រទេសចិនបានជ្រើសរើសមិនចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងហានិភ័យជាយុទ្ធសាស្ត្រ និងបង្កាការប្រណាំងសព្វាវុធដែលនឹងមានតម្លៃច្រើន។
ក្រុមមេដឹកនាំអឺរ៉ុប បានបើកកិច្ចប្រជុំកំពូលមួយ នៅចក្រភពអង់គ្លេស ដោយអំពាវនាវឱ្យមានការរួមសាមគ្គីគ្នា នៅក្នុងការគាំទ្ររបស់ពួកគេ សម្រាប់ប្រទេសអ៊ុយក្រែន នៅក្នុងសង្គ្រាមរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ស្របពេលដែលលោកប្រធានាធិបតីអ៊ុយក្រែន បានធ្វើការរិះគន់ដោយមិនចំៗ ចំពោះលោកនាយករដ្ឋមន្ត្រីហុងគ្រី Victor Orban ដែលបានជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅទីក្រុងមូស្គូ កាលពីដើមខែកក្កដានេះ។
អ្នកស្រី Kira Korole ពលទោ វ័យ ៤០ ឆ្នាំ នៅក្នុងជួរកងទ័ពអូស្រ្តាលី និងស្វាមីវ័យ ៦២ ឆ្នាំ លោក Igor Korolev បានបង្ហាញខ្លួននៅតុលាការ កាលពីថ្ងៃសុក្រ ទី ១២ ខែកក្កដា។
ខណៈដែលប្រទេសអាមេរិកគិតអំពីការប៉ុនប៉ងធ្វើឃាតមិនបានសម្រេចលើរូបលោកអតីតប្រធានាធិបតី Donald Trump នៅរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍
យករដ្ឋមន្ត្រីកោះតៃវ៉ាន់ លោក Cho Jung-tai បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលថាកោះនេះគួរតែចំណាយប្រាក់បន្ថែមទៀតសម្រាប់វិស័យការពារជាតិ ដោយនិយាយថា តៃវ៉ាន់មានឆន្ទៈទទួលខុសត្រូវបន្ថែមទៀត។
គណបក្សប្រជាធិបតេយ្យគ្រោងនឹងរៀបចំការបោះឆ្នោតតាមអនឡាញដើម្បីធ្វើឱ្យលោកប្រធានាធិបតី Joe Biden ក្លាយជាបេក្ខជនជាផ្លូវការរបស់ពួកគេនៅក្នុងសប្តាហ៍ដំបូងនៃខែសីហា ដោយជំរុញឱ្យមានផែនការធ្វើដូច្នេះ មុនពេលសន្និបាតជាតិរបស់គណបក្សនៅពីរសប្តាហ៍ក្រោយ។
ប្រទេសអ៊ីរ៉ង់ នៅថ្ងៃពុធនេះបានច្រានចោលអ្វីដែលខ្លួនហៅថាជាការចោទប្រកាន់«ព្យាបាទ» ដោយបណ្តាប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ដែលថាអ៊ីរ៉ង់មានផែនការសម្លាប់លោកអតីតប្រធានាធិបតី Donald Trump។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃអង្គារថា ការលក់រាយនៅក្នុងសហរដ្ឋអាមេរិកបានធ្លាក់ចុះតិចជាងអ្នកវិភាគបានរំពឹងទុកក្នុងខែមិថុនា ដោយសារការលក់ដូរខ្សោយនៅក្នុងផ្នែករថយន្ត និងឧស្ម័ន។
របាយការណ៍មួយរបស់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ចោទប្រទេសកូរ៉េខាងជើងថាប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ហើយថាករណីខ្លះ «អាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ប្រៀបដូចទាសករ នៅក្រោមច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិ»។
តៃវ៉ាន់នឹងធ្វើសមយុទ្ធយោធាមួយឈុត នៅសប្តាហ៍ក្រោយ ដែលនឹងរួមមានការទប់ស្កាត់ការវាយប្រហារលើអាកាសយានដ្ឋាន និង កំពង់ផែសំខាន់ៗ និងការសាកល្បងសមត្ថភាពរបស់កងទ័ព ក្នុងការឆ្លើយតបនឹងសេណារីយ៉ូស្រដៀងនឹងការឈ្លានពានដែលអាចកើតឡើង ពីប្រទេសចិន។
ព័ត៌មានផ្សេងទៀត
No media source currently available